Thursday, February 21, 2013

-->
អំពីព្រះពុទ្ធសាសនា
សេចក្ដីផ្ដើម
ពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្យទ៦មុនគ.ស​ប្រហែលគ្នានឹងកំណើតព្រាហ្មណ៍សាសនា(សម័យទី២នៃលទ្ធសាសនាព្រាហ្មណ៍)ដែរ។លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រមាណជានៅក្នុងសតវត្យទី១នៃគ.សពុទ្ធសាសនាក៏កើតជាពីរនិកាយ(secte)គឺនិកាយហិនយាននិងនិកាយមហាយាន។​នៅសតវត្សទី៣មុនគ.សក្នុងរជ្ជកាលព្រះបាទអសោកពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយ​ពាសពេញប្រទេសឥណ្ឌាព្រមទាំងក្រៅប្រទេស។តាមប្រវត្តិសាស្ត្រគេបានដឹងថានៅក្នុងរវាងពុទ្ធសតវត្សទី៣(.ស២៣៤)គឺតាំងពីមុនគ..៣០០ឆ្នាំម្លេះព្រះបាទអសោកជាពុទ្ធសាសនិកដ៏ឆ្នើមក្នុងប្រទេសឥណ្ឌាបានបញ្ជូនសាមណទូតពីរអង្គគឺព្រះសោណត្ថេរនិង​ឧត្ដរត្ថេរឲ្យនាំយកពុទ្ធសាសនាថេរវាទ(ហិនយាន)មកផ្សាយនៅសុវណ្ណភូមិ(អាស៊ីអាគ្នេយ៍)។តាមសិលាចរិកវ៉ូកាញ់(នៅយួនខាងត្បូង)ទំនងជាពុទ្ធសាសនាចូលមកប្រតិស្ឋាន​ក្នុងប្រទេសខ្មែរក្នុងសតវត្សទី២នៃគ្រឹស្តសករាជក្នុងរជ្ជកាលព្រះបាទស្រីមារៈឬហ្វាន់​ចេម័ន()។តាំងពីពេលនោះមកប្រជាជនខ្មែរបានប្រតិបត្តិជារៀងរហូតមកដល់បច្ចុប្បន្ននេះ។តាមរយៈព្រះពុទ្ធសាសនានេះយើងសង្កេតឃើញថាវាបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងច្រើនដូចជាចូលរួមអប់រំផ្លូវចិត្តរបស់មនុស្សអោយប្រកាន់យកនូវអំពើល្អ​ត្រឹមត្រូវប្រកាន់យកនូវធម៌អហឹង្សានិងធម៌ខន្តីជានិច្ចនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។​ជាពិសេសចាកផុតពីអវិជ្ជាដែលជាចំណងធ្នាក់ទាក់មិនអាចឲ្យមនុស្សរកឃើញសេចក្ដីស្ងប់បាន។ម្យ៉ាងវិញទៀតព្រះពុទ្ធសាសនាក៏បានរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យផ្សេងៗដោយផ្ដល់នូវអត្ថប្រយោជន៍ដល់សង្គមជាតិដូចជារក្សានូវប្រពៃណីទំនៀមទម្លាប់អក្សរសាស្ត្រហើយក៏បានចូលរួមអភិវឌ្ឍក្នុងវិស័យមួយចំនួនរួមមានសង្គមកិច្ចសេដ្ឋកិច្ចសិទ្ធិ​មនុស្សនយោបាយប្រជាធិបតេយ្យជាពិសេសគឺជួយអោយសង្គមមានស្ថេរភាពភាតរភាពនិងសន្តិភាពទៀតផង។ទស្សនៈព្រះពុទ្ធសាសនាពិតជាមានសារសំខាន់សម្រាប់ដឹកនាំនូវការប្រតិបត្តិរបស់មនុស្សដែលមាននិនាការប្រកាន់យកព្រះពុទ្ធសាសនាជាមាគ៌ាក៏ដូចជាស្ពាននាំជីវិតអោយមានពន្លឺភ្លឺស្វាងនៅក្នុងជីវភាពនៃការរស់នៅប្រកបដោយធម៌នៅ​ក្នុងសណ្ដានចិត្តជានិច្ច។យ៉ាងណាម៉ិញនៅក្នុងប្រទេសកម្ពុជាយើងមានប្រជាជនជាង​៩០ភាគរយហើយដែលបានប្រតិបត្តិតាមព្រះពុទ្ធសាសនាហើយរដ្ឋាភិបាលបានដាក់​បញ្ចូលសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋទៀតផង។


I.ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធគឺជាមនុស្សមួយរូបដូចមនុស្សគ្រប់គ្នាក្នុងលោកនេះដែរមិនមែនជាអាទិ​ទេពទេវៈឬទេវតាឡើយប៉ុន្តែព្រះអង្គមានលក្ខណៈពិសេសលើសអស់មនុស្សទូទៅទាំងផ្នែកកាយសម្បទានិងបញ្ញាហើយដំណើររឿងរបស់ព្រះពុទ្ធទៀតសោតក៏មានលក្ខណៈ​ពិសេសជាតិមនុស្សទូទៅដែរ។
.កំណើត
​​​                ១..ព្រះរាជវង្ស (វង្សគោតម)
ព្រះបិតានាមសុទ្ធោទន៍ជារាជានៃបក្សសម្ព័ន្ធសាក្សៈសោយរាជនៅនគរកបិលពស្តុនៅ​ឥណ្ឌាប៉ែកខាងជើងសព្វថ្ងៃនៅក្នុងតំបន់នេប៉ាល់។ព្រះមាតានាមសិរិមហាមាយាបុត្រី​មហាក្សត្រនៃបក្សសម្ព័ន្ធកោឌ្យៈនៅនគរទេវទហៈនៅជាប់ព្រំដែននគរកបិលពស្តុ។​ព្រះពុទ្ធនាមថាសិទ្ធត្ថឬសិទ្ធាថ៌(និយមហៅនៅស្រុកខ្មែរ)។ព្រះអគ្គមហេសីនាមពិម្ពាយសោធរាបុត្រីស្ដេចសុប្បពុទ្ធ។ព្រះរាជបុត្រនាមថារាហុលកុមារ។
..បុព្វហេតុនៃកំណើត
ព្រះនាងសិរិមហាមាយាបានយល់សប្តិឃើញដំរីសមួយមានភ្លុក៦ចុះពីស្ថានលើ​មកហើយចូលក្នុងព្រះនាងផ្នែកខាងស្ដាំ។តាមទំនាយថាព្រះនាងនឹងមានបុត្រមួយព្រះ​អង្គប្រកបដោយបុណ្យបារមីយ៉ាងលើសលុប។តាមរឿងនិទានខ្លះថាទេវបុត្រសន្តុសិត
យាងចុះពីស្ថានតុសិតចាប់ផ្ទៃព្រះនាង។
..កំណើត
ព្រះអង្គបានប្រសូត្រនៅថ្ងៃសុក្រ១៥កើតពេញបូណ៌មីខែពិសាខឆ្នាំចនៅក្រោម​​​ដើមសារព្រឹក្សក្នុងព្រៃលុម្ពិនីដែលស្ថិតនៅចំព្រំប្រទល់នៃនគរកបិលពស្តុនិងនគរទេវហៈ។គេថាមានការអស្ចារ្យកើតឡើងមុននិងក្រោយពេលប្រសូត្រ។ប្រសូត្របាន៥ថ្ងៃព្រាហ្មណ៍៨នាក់ថ្វាយព្រះនាមព្រះឱរសថាសទ្ធាថ៌ដែលមានន័យថាអ្នកសម្រេចប្រយោជន៍​គ្រប់យ៉ាងហើយព្រាហ្មណ៍៧នាក់លើកម្រាមដៃពីរទាយថាៈ​បើព្រះកុមារស្ថិតនៅជាក្សត្រនឹងបានជាស្ដេចចក្រពត្តិបើចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធប៉ុន្តែព្រាហ្មណ៍ម្នាក់ទៀតដែលមានឈ្មោះថាកោណ្ឌញ្ញនៅក្មេងជាងគេលើកតែម្រាមដៃមួយរួចទាយថាៈ
 “ ព្រះកុមារពិតជាបានត្រាស់ជាព្រះពុទ្ធមិនខាន ៧ថ្ងៃក្រោយពេលប្រសូត្រព្រះមាតាទ្រង់សោយទីវង្គតទៅកើតនៅស្ថានតុសិតឯព្រះកុមារក៏ត្រូវបានព្រះមាតុច្ឆារបស់ព្រះអង្គព្រះនាមមហាបជាបតិគោតមីបីបាច់ចិញ្ចឹមតមក។
.ការត្រាស់ដឹង
..រាជាភិសេក​​
ព្រះជន្មបាន១៦ឆ្នាំទ្រង់បានរៀបអភិសេកជាមួយព្រះនាងពិម្ពាយសោធរា។ព្រះបិតាបានចាត់អោយសង់ប្រាសាទបីថ្វាយព្រះអង្គតម្រូវទៅតាមរដូវទាំងបី (ក្ដៅរងាររំហើយ)
..ទេពនិមិត្តទាំង៤យ៉ាង
ដោយអផ្សុកខ្លាំងពេកនោះព្រះអង្អបានចេញទៅក្រសាលក្នុងឧទ្យានដែលស្ថិតនៅក្នុងព្រះបរមរាជវាំង។ក្នុងពេលចេញទៅក្រសាលទាំង៤លើកព្រះអង្គបានទតឃើញទេព​និមិត្ត(ទេពតាចុះមកនិមិតខ្លួន)៤យ៉ាងដែ​រ :            
-លើកទី១ទតឃើញមនុស្សជរា
-លើកទី២ទតឃើញមនុស្សឈឺ
-លើកទី៣ទតឃើញមនុស្សស្លាប់
-លើកទី៤ទតឃើញមនុស្សបួស។
មនុស្សទាំង៤ប្រភេទនេះបានធ្វើអោយព្រះអង្គកើតក្ដីសង្វេកហើយយល់ច្បាស់អំពីបញ្ហាជីវិតរបស់សត្វលោក។មនុស្សប្រភេទទី៤ធ្វើអោយព្រះអង្គសោមនស្សចង់សាងផ្នួស។
..ការសាងផ្នួស
ក្នុងព្រះជន្ម២៩ឆ្នាំព្រះសទ្ធាថ៌មានការនឿយណាយក្នុងជីវភាពរបស់ព្រះអង្គហើយមានសេចក្ដីខ្ពើមរអើមលោកសន្និវាសនេះកាន់តែខ្លាំងឡើងៗ។ព្រះអង្គសព្វព្រះរាជហឬទ័យចង់ដោះស្រាយបញ្ហាជីវិតហើយចង់ជ្រើសរើសយកការសាងផ្នួសជាមធ្យោបាយដើម្បីសម្រេចនូវសម្មាសម្ពោធិញ្ញាណ។ទីបំផុតព្រះអង្គលះបង់ព្រះរាជវង្សហើយលួចរត់ទៅសាងផ្នួសទាំងកណ្ដាលរាត្រីស្ងាត់ទោះបីព្រះបិតារារាំងគ្រប់មធ្យោបាយយ៉ាងណាក៏ដោយចុះ។ក្រោយដែលបានដឹងថាព្រះសទ្ធាថ៌យាងទៅបួសក្នុងព្រៃមកកោណ្ឌញ្ញព្រាហ្មណ៍និងកូនព្រាហ្មណ៍៤នាក់មានសទ្ធាជ្រះថ្លាទៅបួសដែរហើយតាមបំរើព្រះអង្គ។អ្នកបួសទាំង៥អង្គនេះហៅថាបញ្ចវគ្គិយ។ក្រោយពីបានសាកល្បងតបធម៌ជាមួយតាបសពីរនាក់ (អ្នកបួសក្នុងសាសនាព្រាហ្មណ៍)ឈ្មោះអាឡារ- តាបសនិងឧទកតាបសពុំបានលទ្ធផលល្អព្រះអង្គក៏ខំប្រឹងតស៊ូស្វែងរកសច្ចធម៌តែមួយព្រះអង្គឯង។
..ការត្រាស់ដឹង
ក្រោយពីធ្វើទុក្ខរកិច្ច(កិច្ចដែលត្រូវបំពេញដោយលំបាក)អស់៦វស្សាមកព្រះអង្គបានយាងចាកចេញពីរាជគ្រឹះ(ធានីរដ្ឋមគធៈ)ធ្វើដំណើរទៅដល់ស្រុកពោធិគយាក្នុងរដ្ឋមគធៈ។ព្រះអង្គទ្រង់តាំងសមាធិនៅក្រោមដើមពោធិព្រឹក្សក្បែរស្ទឹងនេរព្ជារហើយទ្រង់បានផ្ចាញ់មារ។ព្រះអង្គបានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ១៥កើតពេញបូណ៌មីខែពិសាខឆ្នាំរកាក្នុងព្រះជន្មាយុ៣៥វស្សា។
.ធម្មទេសនា
លុះបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណហើយព្រះពុទ្ធទ្រង់សម្ដែងធម្មទេសនាទូន្មានសត្វលោកដោយពុំប្រកាន់វណ្ណៈឡើយ។មានមនុស្សជាច្រើនបានទៅសុំបួសរៀននៅក្នុងសំណាក់ព្រះអង្គព្រះតែងតែបំពេញពុទ្ធកិច្ច៥ប្រការជានិច្ចអស់រយៈពេល៤៥ឆ្នាំៈ
-
នៅពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ
-
នៅពេលរសៀលទ្រង់សម្ដែងធម្មទេសនាដល់សាធារណជន
-
នៅពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃ
-
នៅពេលកណ្ដាលអាធ្រាត្រទ្រង់ដោះស្រាយប្រស្នានៃពួកទេវតា
-
នៅពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលមានភព្វនិងឥតភព្វ។
.បរិនិព្វាន
ដល់ពេលចេញវស្សាទី៤៥នៅថ្ងៃ១៥កើតពេញបូណ៌មីខែមាឃឆ្នាំម្សាញ់ព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារបស់ព្រះអង្គដោយប្រាប់មារថាព្រះអង្គនឹងចូលបរិនិព្វានក្នុងរវាង៣ខែទៀត។ពួកសាវក្សទាំងឡាយជាពិសេសអានន្ទកាលបើបានដឹងថាព្រះអង្គបានកម្រឹតអាយុសង្ខាហួសទៅហើយពុំអាចកែប្រែបានក៏សោយសោកយ៉ាងខ្លាំងស្ដាយព្រះពុទ្ធអង្គមិនទាន់ចង់អោយព្រះចូលបរិនិព្វានឡើយ។ព្រះអង្គយាងទៅដល់នគរកុសិនារាហើយទ្រង់យាងចូលទៅកាន់សាលវ័នរួចទ្រង់ត្រាស់អោយអានន្ទរៀបចំគ្រែថ្វាយព្រះអង្គផ្ទុំ(ផ្ទុំផ្អៀងទៅខាងស្ដាំព្រះបាទឆ្វេងត្រួតលើព្រះបាទស្ដាំ)
នៅបច្ឆិមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថាៈ  
 “ម្នាលភិក្ខុទាំងឡាយឥឡូវនេះតថាគតហៅអ្នកទាំងឡាយមកប្រាប់ថាអ្វីដែលកើតឡើងហើយដែលមានហើយដែលផ្ដុំផ្សំហើយតែងមានធម៌ភាពនិងរលត់ទៅវិញជាធម្មតាអ្នកទាំងឡាយចូរញ្ញាំងប្រយោជន៍សម្រេចដោយកិរិយាមិនធ្វេសប្រហែសចុះ។ព្រះមានពុទ្ធដិកាតែប៉ណ្ណោះទ្រង់ក៏រលត់សង្ខានៅពេលនោះទៅ។ដូច្នេះព្រះចូលបរិនិព្វាននៅថ្ងៃអង្គារ១៥កើតពេញបូណ៌មីខែពិសាខឆ្នាំម្សាញ់(៥៤៣មុនគ.)ក្នុងព្រះជន៨០វស្សា។ការសិក្សាពុទ្ធប្រវត្តិនេះនាំអោយយើងស្គាល់ព្រះពុទ្ធច្បាស់គឺពុំមែនអាទិទេពទេជាមនុស្សរស់នៅក្នុងសង្គមនុស្សត្រាស់ដឹងសព្វនូវបញ្ហាមនុស្សលោកហើយបានអប់រំណែនាំមនុស្សអោយស្គាល់ល្អអាក្រក់សុខទុក្ខគ្រប់បែបយ៉ាង។ព្រះរលត់ខន្ធទៅក៏ពិតមែនប៉ុន្តែទស្សនៈទ្រឹស្ដីរបស់ព្រះអង្គគង់នៅជានិច្ចហើយត្រូវបានយកមកអនុវត្តរហូតមកដល់សព្វថ្ងៃនេះ។
II,ទស្សនៈទូទៅនៃព្រះពុទ្ធសាសនា
.ពុទ្ធសាសនាជាអ្វី?
មុននឹងលើកយកពាក្យពុទ្ធសាសនាជាអ្វីមកបកស្រាយក្រុមយើងខ្ញុំសូមធ្វើការញែកពាក្យ(គឺជាកម្រងដំបូន្មានពាក្យប្រៀនប្រដៅពុទ្ធវចនៈឬកម្រងព្រះឱវាទផ្ទាល់ព្រះឱស្ថដែលព្រះពុទ្ធគ្រប់អង្គបានប្រោសប្រទានទុកមក។ព្រះពុទ្ធឱវាទនេះមានយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ដូចក្នុងគម្ពីរព្រះពុទ្ធសាសនាបានបញ្ជាក់ប្រាប់ថាមានរហូតដល់ទៅប្រាំបីម៉ឺនបួនពាន់ព្រះធម្មក្ខន្ធ)()។ពុទ្ធនិងសាសនាមកឲ្យនិយមន័យជាមុនសិនទើបលើកពាក្យទាំងពីរមកធ្វើការបកស្រាយជាខាងក្រោយ។ពាក្យដែលមានសូរអានប្រហាក់ប្រហែលនឹងពាក្យថាពុទ្ធមានបីតែរូបសាស្រ្តនិងនិឃណ្តសាស្រ្តខុសៗគ្នាគឺៈពុត()ដំណើររបាំងទោសខ្លួនកិច្ចកលជាដើមបានន័យថាគេសំដៅយកពុតត្បុតអាក្រក់គេនិយាយថាមនុស្សមានពុតគឺជាមនុស្សដែលមានកិច្ចកលរបិញរបុញច្រើនយ៉ាងគេតែងនិយាយថាវាមិនឈឺសោះពុតធ្វើជាឈឺមានក្មេងខ្លះខិលខ្ជិលទៅរៀនមិនទៅសាលាពុតធ្វើជាឈឺដូច្នេះជាដើម()។ពុធ()អ្នកមានប្រាជ្ញអ្នកប្រាជ្ញឈ្មោះថ្ងៃទី៤(ក្នុងសប្តាហ៍)ថ្ងៃពុធ(ហៅតាមឈ្មោះផ្កាយពុធ)។ពុទ្ធ()លោកអ្នកត្រាស់ដឹងធម៌ដ៏វិសេសវិសាលគឺអរិយសច្ច៤ជាដើមរហូតដល់មគ្គផលនិព្វានឬលោកអ្នកភ្ញាក់រឭកគឺមានសតិសម្បជញ្ញៈសព្វកាលឬក៏លោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់គឺមានព្រះហឬទ័យរីកដោយអំណាចនៃបរិសុទ្ធព្រោះកំចាត់កិលេសអស់ហើយ(ព្រះសម្មាសម្ពុទ្ធ)ព្រះពុទ្ធព្រះពុទ្ធជាបរមគ្រូព្រះសម្ពុទ្ធជាម្ចាស់។សំដៅយកលោកដែលជាអ្នកប្រាជ្ញធំបំផុតដែលចេះដឹងជាងមនុស្សនិងទេព្តា។ចំណែកឯពុទ្ធិប្រែថាប្រាជ្ញាការយល់មនុស្សមានពុទ្ធិ(សម្រាប់ប្រើក្នុងកាព្យ) អ្នកសុទ្ទិដ្ឋិដែលមានពុទ្ធិប្រសើរឆើតឆាយតែងតែមានយោបល់យល់ការវែងឆ្ងាយញ៉ាំងជនទាំងឡាយឲ្យបានសេចក្ដីសុខ()
ចំណែកឯពាក្យថាសាសនាគឺជាពាក្យបណ្តាំពាក្យផ្តាំផ្ញើពាក្យប្រៀនប្រដៅការប្រកាស ពាក្យបង្គាប់ការបង្គាប់បញ្ជាដំណឹងសំបុត្រជាដើម។ដែលពាក្យថាសាសនាប្រែថាពាក្យប្រៀនប្រដៅនោះមិនទាន់ប្រាកដជាពាក្យប្រៀនប្រដៅរបស់លោកណានៅឡើយលុះត្រាតែមានពាក្យដទៃទៀតមកផ្សំទើបប្រាកដបើពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធគេត្រូវនិយាយថាសាសនាព្រះពុទ្ធតែងតែថាដូច្នេះតាមភាសាខ្មែរបើតាមរបៀបបាលីគេថាប្រៀនប្រដៅទៅលើជនក្នុងលោកទាំងមូលឲ្យប្រព្រឹត្តសុចរិតត្រឹមត្រូវល្អឲ្យវៀរចាកអំពើអាក្រក់ដោយកាយវាចាចិត្ត។សាសនានេះធ្វើឲ្យអ្នកដែលប្រតិបត្តិតាមឲ្យឡើងពីហីនភាពទៅកាន់ឧត្តមភាពឲ្យឡើងពីមូឡ្ហៈភាពទៅកាន់បណ្ឌិតភាពឲ្យឡើងពីទុក្ខភាពទៅកាន់សុខភាពឲ្យឡើងពីអន្ធបុថុជ្ជនទៅកាន់កល្យាណបុថុជ្ជនឲ្យឡើងពីកល្យាណបុថុជ្ជនទៅកាន់អរិយជនវៀរលែងតែអ្នកមិនទាន់បានប្រព្រឹត្តប្រតិបត្តិតាមឲ្យបានហ្មត់ចត់ប៉ុណ្ណោះ។ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធមានច្រើនណាស់ព្រះពុទ្ធត្រាស់ហើយគង់នៅបាន៤៥ឆ្នាំក៏ចូលបរិនិព្វានទៅ។ក្នុងរវាង៤៥ឆ្នាំនោះព្រះអង្គទ្រង់បានទេសនាប្រដៅពន្យល់ដល់សព្វសត្វលោកពាក្យដែលព្រះអង្គបានទេសនាប្រដៅពន្យល់ទាំងប៉ុន្មានហៅថាព្រះពុទ្ធសាសនាទាំងអស់ប៉ុន្តែគោលបំណងរបស់ព្រះពុទ្ធសាសនានោះបើរូបរួមដោយសង្ខេបទៅមាន៣យ៉ាងគឺៈ
សព្វបាបស្សអករណំទ្រង់ប្រដៅថាកុំឲ្យធ្វើអំពើអាក្រក់”(កុំធើ្វបាបអំពើអាក្រក់គ្រប់ បែបយ៉ាង)
កុសលស្សូបសម្បទាទ្រង់ប្រដៅថាឲ្យធ្វើតែអំពើល្អ”(ខិតខំបំពេញបុណ្យកុសលអំពើ ល្អគ្រប់យ៉ាង)
សចិត្តបរិយោទបនំទ្រង់ប្រដៅថាឲ្យដុសខាត់ចិត្តរបស់ខ្លួនឲ្យស្អាត។ ខិតខំដុសខាត់ជម្រះចិត្តរបស់ខ្លួនឲ្យបានស្អាតផូរផង់()។មួយទៀតពុទ្ធសាសនាបានផ្ដល់ពាក្យឱវាទពាក្យបង្រៀនអំពីសេចក្តីពិតគឺបង្រៀនអំពីសេចក្តីពិតដ៏ប្រសើរ៤ប្រការហៅថាអរិយសច្ចៈគឺទុក្ខជាហេតុសេចក្តីនៃទុក្ខសេចក្តីរំលត់ទុក្ខផ្លូវដើរឲ្យដល់សេចក្តីរំលត់ទុក្ខដែលព្រះគោត្តមបរមគ្រូបានត្រាស់ដឹងកាលពី២៥៥៣ឆ្នាំកន្លងទៅ។ព្រះពុទ្ធសាសនាបានផ្ដល់ពាក្យបង្រៀនឲ្យបំពេញសេចក្តីល្អលះបង់សេចក្តីអាក្រក់និងការធ្វើចិត្តឲ្យបរិសុទ្ធផុតចាកកិលេសទាំងពួងដើម្បីឲ្យបានសម្រេចនូវបញ្ញាជាន់ខ្ពស់បំផុតគេទាំងឡាយត្រូវខំប្រឹងប្រែងរៀនឲ្យស្គាល់នូវសេចក្តីពិតឃើញតាមនូវសេចក្តីពិតក្នុងដំណើរប្រព្រឹត្តិទៅរបស់ជីវិតដែលជាធម្មជាតិធ្វើឲ្យរួចចាកទុក្ខទាំងឡាយបានលុះដល់និព្វានសឹងជាចំណុចគូសដៅចុងក្រោយបង្អស់នៃពុទ្ធសាសនិកជនទាំងពួង។ពុទ្ធសាសនាសម្តែងអំពីបន្ទាត់នៃផ្លូវប្រតិបត្តិរបស់ជីវិតជាកម្មវិធីបង្ហាញពីការប្រព្រឹត្តិដើម្បីឲ្យរួចចាកសេចក្តីកង្វល់របស់ជីវិតដោយដឹកនាំឲ្យរក្សាសីលបានដល់ការសង្រួមឬការប្រុងប្រយ័ត្នកាយនិងវាចាកុំឲ្យធ្លាក់ចុះទៅក្នុងអកុសលកម្មនានាជាដំបូង។បន្ទាប់មកដឹកនាំឲ្យអប់រំចិត្តឲ្យទៅជាធាតុមានសេចក្តីនឹងន(សមាធិចិត្ត)។ចុងក្រោយបង្អស់ដឹកនាំឲ្យរៀនពិចារណាសង្ខារធម៌តាមផ្លូវវិបស្សនាដើម្បីឲ្យកើតបញ្ញាជាន់ខ្ពស់សម្រាប់ស្គាល់នូវសេចក្តីពិតតាមសភាវធម្មជាតិ។របៀបទាំងឡាយនេះអាចធ្វើឲ្យអ្នករៀនបានដល់នូវសេចក្តីសុខស្ងប់ទៀងទាត់មិនមានការវិលវល់ត្រឡប់ត្រឡិនពោលគឺនិព្វានហ្នឹងឯង ()។កាលបើធៀបពុទ្ធសាសនាជាមួយសាសនាទាំងឡាយដទៃទៀតគេនឹងបានឃើញយ៉ាងច្បាស់ថាពុទ្ធសាសនាជាពាក្យបង្រៀនមនុស្សឲ្យចេះដឹងស្គាល់ពីសេចក្តីពិតដោយបញ្ញាបង្រៀនឲ្យចូលចិត្តឲ្យជ្រួតជ្រាបឲ្យជ្រៅជ្រះប្រកបដោយលក្ខណៈដែលលោកហៅថាច្បាស់លាស់ជាក់លាក់ដល់សភាវពិតទាំងឡាយរបស់ជីវិតដែលកំពុងមាននៅក្នុងបច្ចុប្បន្ននេះ។សាសនាទំាងឡាយដទៃៗទៀតគេប្រើជំនឿជាធំគេបង្រៀនសាសនិករបស់គេឲ្យទទួលសារភាព(កំហុស)ចំពោះព្រះអាទិទេពរបស់ខ្លួនបញ្ជាក់ថាធ្វើយ៉ាងនេះរួចចាកទោស។ពុទ្ធសាសនាបង្រៀនមនុស្សរាល់រូបឲ្យប្រើបញ្ញារបស់ខ្លួនពិចារណារកឲ្យឃើញនូវសេចក្តីពិតប្រកបដោយហេតុផលមិនឲ្យពឹងផ្អែកលើជំនួយខាងក្រៅឡើយ។ពុទ្ធសាសនាមិនអើពើដល់រឿងមានឬមិនមាននៃព្រះអាទិទេពទេមិនឃើញថាវិញ្ញាណរបស់មនុស្សម្នាក់ៗមានសេចក្តីទៀងទាត់ជាស្ថាពរមិនមានកង្វល់ក្នុងគំនិតដល់រឿងអ្នកណាសាងពិភពលោកមិនខ្ចីរវល់គិតគួរដល់ព្រឹត្តិកម្មទីបំផុតនៃពិភពលោកដែលត្រូវប្រែប្រួលទៅយ៉ាងណាៗនោះទេ។តែពុទ្ធសាសនាបានយកចិត្តទុកដាក់គន់គិតខ្លាំងណាស់តែទៅលើអំពីសេចក្តីមិនទៀងទាត់របស់ជីវិតអំពីសាកលលោកមានការផ្លាស់ប្តូរជារឿយៗដោយមិនមានការឈប់ឈរកើតហើយតែងរលត់ទៅវិញរលត់ហើយតែងកើតឡើងទៀតអស់កាលជាប់មិនដាច់ដោយអំណាចក្រសែនៃហេតុនិងផលជាធម្មធាតុអាស្រ័យនូវគ្នានឹងគ្នាយ៉ាងជិតស្និទ្ធមិនអាចនឹងញែកចេញបានព្រោះថាអ្វីៗទាំងអស់មិនធ្លាប់មានផលមួយកើតឡើងពីរដងតៗគ្នាដោយប្រាសចាកហេតុមិនមានរបស់ណាមួយតាំងនៅបានដោយមិនមានការផ្លាស់ប្តួរមិនមានវត្ថុណាមួយជារបស់ពិតទៀងទាត់ឥតមានសេចក្តីប្រែប្រួលឡើយ។របស់ទាំងឡាយដែលគេមើលឃើញគ្រប់គ្នាតាមធម្មតានេះសុទ្ធតែរបស់មិនទៀងជាទុក្ខមិនមែនខ្លួនមិនមែនប្រាណ។សត្វលោកទាំងអស់ឋិតនៅក្រោមអំណាចនៃកម្មប្រែថារស់នៅក្រោមច្បាប់នៃការដែលមានហេតុហើយរមែងតែមានផលដ៏ជាក់ច្បាស់នៃធម្មជាតិនេះតែម្តង។របស់ទាំងឡាយដែលជាផលកើតមកអំពីហេតុតថាគតទ្រង់ត្រាស់ដល់ហេតុនៃរបស់ទាំងឡាយនោះផងទ្រង់ត្រាស់ដល់ហេតុនៃសេចក្តីរលត់របស់ទាំងនោះផង(កាលណាហេតុទាំងឡាយរលត់)ទុក្ខដែលជាផលកើតមកអំពីហេតុទាំងឡាយគឺអវិជ្ជាតណ្ហាឧបាទាន(ទុក្ខសមុទយ)ក៏រលត់ទុក្ខនិរោធដែលជាផលកើតមកអំពីមគ្គក៏កើតមានឡើងក្នុងពេលនោះដែរ។សាកលលោកជាមួយនឹងជីវិតទាំងឡាយក្នុងសាកលលោករមែងតែងវិលវល់ទៅតាមសង្សារវដ្តវិលវល់ទៅតាមវង្សនៃសេចក្តីស្លាប់ហើយកើតកើតហើយស្លាប់។សត្វលោកទាំងឡាយស្លាប់ចោលគ្នាហើយត្រឡប់មកកើតជាថ្មីទៀតក្នុងភពផ្សេងៗជំនួបដែលខ្លូនគេម្នាក់ៗបានបាត់បង់ទៅបានត្រឡប់មានឡើងវិញព្រមគ្នានេះសេចក្តីសុខទុក្ខក៏មានឡើងទៀតដែរ។សេចក្តីសុខទុក្ខរបស់សត្វរមែងមានទំហំតិចឬច្រើនមិនស្មើគ្នាទេព្រោះធម្មធាតុនេះវាប្រព្រឹត្តិទៅតាមអំណោយរបស់កម្មដែលសត្វកសាងមានតិចមានច្រើន()។បើគេនិយាយតាមសៀវភៅពុទ្ធសាសនានិងវិទ្យាសាស្រ្តវិញពាក្យប្រៀនប្រដៅរបស់ព្រះសម្ពុទ្ធនោះឯងឈ្មោះថាព្រះធម៌ប្រែថាច្បាប់ថាធម្មជាតិថាសភាវៈទ្រទ្រង់លោក។ល។មិនមែនជាសរណវត្ថុសម្រាប់បន់ស្រន់ដូចសាសនាដទៃឡើយ។ដែលប្រែថាច្បាប់គឺពុទ្ធសាសនាជាទ្រឹស្រ្តីប្រកបដោយនីតិសាស្រ្តជាឃ្លាំងនៃក្បូនច្បាប់ប្រចាំពិភពលោកមានមាត្រាចែងពីបទបញ្ញត្តិនិងអនុញ្ញាតប្រកបដោយហេតុផលត្រឹមត្រូវឥតខ្ចោះសម្រាប់សត្វលោកប្រតិបត្តិតាមបានសេចក្តីសុខក្នុងលោកនេះនិងបរលោក។ឯច្បាប់យុត្តិធម៌របស់រដ្ឋទាំងឡាយក្នុងលោកសុទ្ធតែបានបង្កើតឡើងតាមលំនាំព្រះធម៌នេះឯងបើបង្កើតឲ្យខុសពីលំនាំព្រះធម៌នេះហើយឈ្មោះថាច្បាប់យុត្តិធម៌មិនបានឡើយដែលប្រែថាធម្មជាតិគឺពុទ្ធសាសនាជាទ្រឹស្រ្តីប្រកបដោយធម្មជាតិសាស្រ្តប្រាប់បង្ហាញសេចក្តីពិតរបស់ធម្មជាតិគឺមនុស្សសត្វដីទឹកភ្លើងខ្យល់អាកាសព្រៃព្រឹក្សាភ្នំទន្លេសមុទ្រទាំងអស់ដែលកើតមាននៅក្នុងសង្គមមនុស្សលោកទេវលោកព្រហ្មលោកយមលោកនិងក្នុងលោកព្រះអាទិត្យព្រះច័ន្ទព្រមទាំងផ្កាយទាំងឡាយដើម្បីឲ្យសត្វលោកចេះដឹងស្គាល់ពីហេតុបច្ច័យកើតរលត់នៃធម្មជាតិនោះៗតាមសភាវៈពិតដែលជាបញ្ហាចាំបាច់បំផុតចំពោះជីវិតរូបកាយជាតិកំណើតរបស់ខ្លូននិងវត្ថុធាតុនៅជុំវិញខ្លួន។ដែលប្រែថាសភាវៈទ្រទ្រង់លោកគឺពុទ្ធសាសនាជាទ្រឹស្តីប្រកបដោយកម្មវិបាកសាស្រ្តប្រាប់បង្ហាញអំពើល្អអាក្រក់បុណ្យបាបគឺប្រាប់សកម្មភាពរបស់សត្វលោកដែលជាហេតុបច្ច័យនាំឲ្យបានសុខទុក្ខវិនាសចម្រើនក្នុងលោកនេះនិងក្នុងបរលោក។រួមឲ្យខ្លីព្រះពុទ្ធសាសនាគឺព្រះធម៌នេះឯងជាទ្រឹស្តីលោកកើតមានប្រចាំពិភពលោកសម្រាប់ទ្រទ្រង់សត្វលោកប្រែថារស់នៅប្រកបដោយធម៌អហិង្សា។ប៉ុន្តែអ្នកពិភពលោកដែលរស់នៅក្នុងលោកបានដោយសារព្រះធម៌នោះមិនដឹងពុទសាសនាជាសាសនារបស់ខ្លួនឡើយមានជនពួកខ្លះភាន់ច្រឡំតាំងខ្លួនជាសត្រូវនឹងពុទ្ធសាសនារបស់ខ្លួននោះទៅវិញដោយប្រកាន់យកគ្រិស្តសាសនាឥស្លាមសាសនាឬព្រហ្មញ្ញសាសនាដែលជាសាសនាមនុស្សបង្កើតប្រចាំប្រទេសជាតិភូមិស្រុកនោះថាជាសាសនារបស់ខ្លួនឥតដឹងឫសគល់ពិតប្រាកដថាសាសនាទាំងនោះមានមូលហេតុកើតមកពីពុទ្ធសាសនាដែលជាទ្រឹស្តីលោកនោះឡើយ()។២.ប្រវតិ្តព្រះពុទ្ធសាសនានៅកម្ពុជាក្នុងរយៈកាលដ៏វែងយ៉ាងនេះពុទ្ធសាសនាមិនដែលសាបសូន្យចាកប្រទេសកម្ពុជាឡើយគ្រាន់តែមានពេលខ្លះចម្រើនរុងរឿងហើយពេលខ្លះមិនសូវចម្រើនរុងរឿងតាមសម័យកាលទាំង៥គឺ៖
..សម័យបុរេប្រវតិ្ត (សម័យមុនប្រវតិ្តសាស្រ្តខ្មែរ)
បណ្តាប្រទេសដែលប្រកាន់ព្រះពុទ្ធសាសនានៅជិតគ្នាសព្វថ្ងៃគឺប្រទេសខ្មែរសៀម
ឡាវយួនទាំងបួននេះគឺមានតែប្រទេសខ្មែរមួយទេដែលបានទទួលនិងគោរពកាន់ព្រះពុទ្ធសាសនាមុនដំបូងគេបំផុតតាំងពីមុនសម័យនគរភ្នំ(ហ្វូណន)ជាច្រើនរយឆ្នាំចាប់តាំងពីព្រះអរហន្តព្រះនាមមោគ្គលីបុត្តតិស្សត្ថេរបញ្ជូនសមណទូតមកម្ល៉េះព្រោះថានៅអាស៊ីភាគអាគ្នេយ៍ដែលហៅថាដែនដីសុវណ្ណភូមិនេះ។វាជាភូមិភាគដែលស្ថិតនៅចន្លោះប្រទេសចិននិងឥណ្ឌា។នៅក្នុងភូមិភាគជាចន្លោះទាំងមូលនេះមានតែប្រជាជាតិបីប៉ុណ្ណោះដែលជាម្ចាស់ដើមរបស់ដែនដីសុវណ្ណភូមិនេះគឺខ្មែរមនចាមនិងជ្វាម៉ាឡាយូមួយទៀតដែលស្ថិតនៅលើទីប្រជុំកោះនោះដែរ។ចំណែកឯភូមាសៀមលាវនិងយួនជាដើមនោះមិនទាន់មានការកកើតជាពូជជាតិសាសន៍ក្នុងលោកនិងនៅលើទឹកដីសុវណ្ណភូមិនេះនៅឡើយ។ក្នុងគម្ពីរបឋមសាមន្តប្បាសាទិកាគម្ពីរមហាវង្សដែលផ្សាយចេញពីប្រភពកោះសិរីលង្កានោះប្រាប់ថាក្នុងព.ស២៣៤គឺក្នុងពុទ្ធសតវត្សទី៣(មុនគ.ស៣០៩ឆ្នាំ)ក្រោយពេលធ្វើតតិយសង្គាយនាក្រោមព្រះរាជឧបត្ថម្ភនៃព្រះបាទធម្មាសោកជាមគធរដ្ឋហើយព្រះអរហន្តព្រះនាមមោគ្គលីបុត្តតិស្ស-តេ្ថរបានបញ្ជូនព្រះសោណត្ថេរនិងព្រះឧត្តរត្ថេរមកកាន់សុវណ្ណភូមិ
(
អាស៊ីភាគអាគ្នេយ៍)យើងនេះ។បើតាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញប្រវតិ្តសាស្រ្ត
និងអ្នកប្រាជ្ញសិលាចារឹកទាំងឡាយដែលព្រះភិក្ខុប៉ាង-ខាត់ជាអ្នកប្រាជ្ញសិលាចារិក
ខ្មែរបាននាំមកបកប្រែផ្សាយនៅប្រទេសកម្ពុជាមានសរសេរផ្សាយតាមសៀវភៅពុទ្ធសាសនា២៥០០ជាដើមនោះថា៖តាមសិលាចារិកពុទ្ធសាសនាសំស្រ្កឹតនៅវ៉ូកាញ់ (ខេត្ត
ញ៉ាត្រាងអតីតកម្ពុជា)ដែលមានចំណាស់បរមបុរាណជាងគេបង្អស់នៅលើទឹកដីអាស៊ីភាគអាគ្នេយ៍នោះអាចឲ្យដឹងបានថាពុទ្ធសាសនាមកដល់នគរភ្នំ(ចិនហៅថាហ្វូណន)មុនគេបង្អស់ក្នុងអាស៊ីភាគអាគ្នេយ៏យើងនេះ។តាមប្រភពឯកសារកោះសិរីលង្កានិងសិលាចារឹក
តែពីរប៉ុណ្ណោះដែលយើងអាចសម្រេចបានថាពុទ្ធសាសនាបានចូលមកប្រទេសខ្មែរ
មុនសម័យនគរភ្នំគឺមុនរជ្ជកាលព្រះបាទហ៊ុនទៀនព្រះនាងលីវ-យីជាង៣០០ឆ្នាំ (មុនស
ម័យប្រវត្តិសាស្រ្តខ្មែរជាង៣០០ឆ្នាំ)
..សម័យនគរភ្នំ
ពីពុទ្ធសតវត្សទី៦ដល់ទី១១គឺសតវត្សទី១ដល់ទី៦ (.ស៥៤៣-១០៩៣គ.ស១ដល់៥៥០)
ក្នុងសម័យនគរភ្នំ(ហ្វូណន)នេះពុទ្ធសាសនាដែលជាប្រភពនៃមនុស្សធម៌សីលធម៌និង
អារ្យធម៌នោះបានផ្សាយចេញពាសពេញព្រះរាជាណាចក្រនគរភ្នំយូរយារណាស់មកហើយដរាបដល់មានសិលាចារិកមានព្រះពុទ្ធរូបសម្រាប់ពុទ្ធសាសនិកគោរពបូជាស្ទើរគ្រប់ទិសទីដូចនៅមណ្ឌលកំពង់ផែបុរាណមួយរបស់ខ្មែរយើងឈ្មោះកំពង់អុក-អែវ(អូ-កែវ) នៅមាត់សមុទ្រនៃប្រទេសនគរភ្នំត្រង់ឈូងសមុទ្រសៀមសព្វថ្ងៃជាកំពង់ផែសម្រាប់ទាក់ទង់ខាងពាណិជ្ជកម្មក្រៅប្រទេសរវាងអាស៊ីភាគអាគ្នេយ៍និងប្រទេសឆ្ងាយៗគឺមានការទាក់ទង់និងកំពង់ផែនៅមាត់ទន្លេគង្គាប្រទេសឥណ្ឌាកំពង់ផែនៅប្រទេសអ៊ីរ៉ង់និងកំពង់ផែនៅមាត់សមុទ្រមេឌីទែរ៉ាណេផង។នៅមណ្ឌលអុកកែវនេះគេបានរកឃើញបុរាណវត្ថុមានអាយុតាំងពីគ្រិស្តសតវត្សទី១មកម៉្លេះដូចជាព្រះពុទ្ធរូបរូបអ្នកស្រុករូបិយវត្ថុជាតិរ៉ូមំាងជាតិឥណ្ឌានិងតួអក្សរព្រហ្មី។ឯសិលាចានៅវ៉ូកាញ់នោះគេអាចបរដូចតួអក្សរទៅនឹងសិលាចារឹករុន្រ្ទវរ្ម័នឬសាតករណិវាសិស្ឋិបុត្រនៅកាន់ហេរីក្បែរទន្លេគោទាវរីនិងទន្លេក្រឹស្នានៃប្រទេសឥណ្ឌាទក្ខិណទិស។សិលាចារិកនេះនិយាយពីព្រះរាជាប្រទេសនគរភ្នំក្នុងគ្រឹស្តសតវត្សទី២ព្រះនាមស្រីមារគឺព្រះបាទហ្វាន់មុ័នឬហ្វាន់ចេមុ័ន(តាមភាសាចិន)ជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភដែលមានកិត្យានុភាពល្បីល្បាញអស្ចារ្យក្នុងអាស៊ីភាគអាគេ្នយ៌ជាមហារាជាធិរាជនៃប្រទេសនគរភ្នំមានប្រទេសសមន្តរាជ១០ចំណុះព្រះអង្គ។សេចក្តីបំព្រួញក្នុងសិលាចារឹកនោះថាព្រះរាជវង្សស្រីមារបានត្រាស់បង្គាប់ឲ្យចារឹកទុកដើម្បីជាអនុស្សាវរីយ៍ចំពោះព្រះបាទស្រីមារថារាជត្រកូលគឺបឋមវង្សជ្រះថ្លាចំពោះពុទ្ធសាសនាយល់ច្បាស់នូវគតាគតិដំណើរអន្ទោលស្លាប់កើតនៃសត្វលោកក្នុងវដ្តសង្សារទ្រង់ប្រកបដោយមេត្តាករុណាចំពោះសព្វសត្វហើយត្រាស់បង្គាប់ឲ្យបរិច្ចាគព្រះរាជទ្រព្យព្រះអង្គធ្វើទានទុកជាសាធារណៈប្រយោជន៍ទីបំផុតទ្រង់ផ្តាំទុកថាសូមព្រះរាជាសោយរាជ្យជាតំណាងទៅអនាគតឲ្យប្រតិបត្តិតាមព្រះរាជប្រកាសនេះដើម្បីប្រយោជន៍ដ៏ធំដល់សត្វលោក()។តមកក្នុងពុទ្ធសតវត្សរទី១១គ្រិស្តសតវត្សទី៥(..៤៧៩ដល់៥០១)។តាមពង្សាវតារចិនរាជវង្សត្សីខាងត្បូងដំណាលថាមានព្រះរាជានគរភ្នំមួយព្រះអង្គព្រះនាមកាវចិន-ជូ-ចូ-យ៉េប៉ាម៉ូ(តាមភាសាចិន)គឺកៅណ្ឌិន្យជ័យវរ្ម័ន(កោណ្ឌញ្ញជ័យវរ្ម័ន)ព្រះរាជាអង្គនេះកាលពីដើមកាន់សាសនាព្រាហ្មណ៍ក្រោយមកកាន់ពុទ្ធសាសនាវិញ។ព្រះអង្គបានបញ្ជូនភិក្ខុសាក្យនាគសេនជាតិឥណ្ឌាទៅកាន់សំណាក់ព្រះចៅក្រុងចិននាមវ៉ូទីបានយកគ្រឿងដង្វាយទៅថ្វាយក្នុងព..១០២៧គ..៤៨៤។ភិក្ខុអង្គនេះបានថ្វាយព្រះពរព្រះចៅក្រុងចិនរៀបរាប់ពីស្ថានភាពប្រទេសនគរភ្នំនិងពីពុទ្ធសាសនាថាក្នុងរដ្ឋនគរភ្នំមានសេចក្តីចម្រើនរុងរឿងប្រជាជាតិខ្មែរគោរពសាសនាព្រាហ្មណ៍ផងពុទ្ធសាសនាផងឯពុទ្ធសាសនាចម្រើនរុងរឿងណាស់មានភិក្ខុសាមណេរច្រើនក្រៃលែងហើយប្រតិបត្តិតាមពុទ្ធវចនៈដ៏ល្អរឹងមំាប្រពៃណាស់ថែមទៀត។កាលភិក្ខុនាគសេនត្រឡប់មកវិញព្រះចៅក្រុងចិនបានសុំផ្ញើដង្វាយមកថ្វាយព្រះចៅនគរភ្នំវិញជាច្រើន។ក្នុងព..១០៤៦គ..៥០៣ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នដដែលនេះបានបញ្ជូនរាជទូតឲ្យយកព្រះពុទ្ធរូបធ្វើពីផ្កាថ្មសមុទ្រនិងវត្ថុដទៃជាច្រើនទៅថ្វាយព្រះចៅក្រុងចិនទៀតនិងបានបញ្ជូនភិក្ខុជាតិខ្មែរពីរអង្គគឺភិក្ខុសង្ឃបាល១
ភិក្ខុមន្រ្ទសេន១ជាអ្នកប្រាជ្ញចេះព្រះត្រៃបិដកនិងចេះបកប្រែភាសាបរទេសឲ្យទៅប្រែព្រះត្រៃបិដកតាមការសូមនិមន្តឲ្យជួយប្រែពីព្រះចៅក្រុងចិននាមវូ(រាជវង្សលាង)។ភិក្ខុទាំងពីរអង្គនេះបានទៅជួយប្រែអស់វារៈ១៦ឆ្នាំ។ឯទីដែលធ្វើការបកប្រែធម៌ក្នុងប្រទេសចិននោះឈ្មោះថាការិយាល័យនគរភ្នំ។សេចក្តីប្រែរបស់ព្រះថេរទាំងពីរអង្គនេះនៅជាប់ព្រះនាមលោកក្នុងព្រះត្រៃបិដកចិនរហូតដល់សព្វថ្ងៃនេះ។កាលសម្តេចព្រះនរោត្តមសីហនុយាងទៅប្រទេសចិនក្នុងគ..១៩៥៦ជាអធិបតីសមាគមន៍ពុទ្ធសាសនាចិនបានយកគម្ពីរនោះថ្វាយសម្តេចទុកជាសក្ខីភាពនៃមិត្តភាពខ្មែរចិនដែលមានអាយុជាង១៥សតវត្សមកហើយ(១០)
..សម័យចេនឡា
ពីពុទ្ធសតវត្សទី១១ដល់១៤ពីគ្រិស្តសតវត្សទី៦ដល់ទី៩(..១០៩៣ដល់១៣៤៥គ..៥៥០ដល់៨០២)តាមពង្សាវតារចិន(រាជវង្សស៊ួយ)ថាកាលនោះនៅប្រទេសហ្វូណន (នគរភ្នំ)កើតការប៉ះបោរហើយមានក្សត្រប្រទេសចេនឡានាមចិត្តសេនាគឺស្តេចភវវរ្ម័នទី១(ជាតិកម្ពុជា)ដណ្តើមបានជ័យជំនៈឡើងសោយរាជ្យ។សម័យនោះអ្នកប្រាជ្ញពង្សាវតារបានឲ្យឈ្មោះថាសម័យចេនឡា។ក្នុងសម័យនោះពុទ្ធសាសនាខាងថេរវាទចម្រើនរុងរឿងនៅឡើយដល់មកខាងដើមពុទ្ធសតវត្សទី១២មានពុទ្ធសាសនាលទ្ធិមហាយាន(អាចរិយវាទ)ចូលមកប្រទេសខ្មែរទៀតហើយបានចម្រើនរុងរឿងជាងពុទ្ធសាសនាថេរវាទ។ទោះបីជាពុទ្ធសាសនាមហាយានដែលជាសាសនាចំណូលថ្មីជាដំបូងនេះបានចម្រើនជាងគេក៏ដោយឯនាម៉ឺននិងពលរដ្ឋភាគច្រើននៅតែគោរពព្រះពុទ្ធសាសនាថេរវាទនិងសាសនាព្រាហ្មណ៍ដដែល(១១)។ដូចនេះបង្ហាញអោយថាប្រជាពលរដ្ឋមានជំនឿយ៉ាងមុតមាំនៅក្នុងព្រះពុទ្ធសាសនាថេរវាទហើយបានប្រតិបត្តិនិងដើរទៅតាមការអប់រំទូន្មានប្រៀនប្រដៅរបស់សាសនានេះយ៉ាងល្អប្រពៃ។
..សម័យមហានគរ
ពីពុទ្ធសតវត្សទី១៤ដល់ទី២០ពីគ្រឹស្តសតវត្សទី៩ដល់ទី១៥(..១៣៤៥ដល់
១៩៧៥គ..៨០២ដល់១៤៣២)។សម័យមហានគរនេះគិតពីត្រឹមរជ្ជកាលស្តេចជ័យវរ្ម័នទី២ដល់រជ្ជកាលស្តេចពញាយ៉ាតដែលព្រះអង្គចាកចេញពីរាជធានីមហានគរទៅគង់នៅទូលបាសាន(ស្រីសន្ធរ)ហើយមកគង់នៅរាជធានីចតុមុខភ្នំពេញសព្វថ្ងៃនេះ។ក្នុងរយៈកាលដ៏វែងនេះពុទ្ធសាសនាថេរវាទ(ហីនយាន)ក្តីពុទ្ធសាសនាអាចរិយវាទ(មហាយាន) ក្តីសាសនាព្រាហ្មណ៍ក្តីមាននិន្នាការតាមរជ្ជកាលដូចតទៅនេះ៖ក្នុងរជ្ជកាលស្តេចជ័យ
វរ្ម័នទី២(..១៣៤៥គ.ស៨០២)ព្រះរាជធានីនៅមហេន្រ្ទបព៌ត(ភ្នំគូលែន)។ព្រះរាជាអង្គនេះកាន់សាសនាព្រាហ្មណ៍ឯនាម៉ឺននិងប្រជាពលរដ្ឋភាគច្រើនគោរពពុទ្ធសាសនា។ក្នុងរជ្ជកាលស្តេចជ័យវរ្ម័នទី៤(.ស១៤១២គ.ស៨៦៩)ព្រះរាជធានីនៅហរិហរាល័យ(ប្រាសាទបាគងតំបន់រលួសស្រុកសូទ្រនិគមខេត្តសៀមរាបសព្វថ្ងៃ)។ព្រះរាជាអង្គនេះកាន់សាសនាព្រាហ្មណ៍ឯនាម៉ឺននិងប្រជាពលរដ្ឋគោរពកាន់ពុទ្ធសាសនា។ក្នុងរជ្ជកាលស្តេចយសោវរ្ម័នទី១ (.ស១៤៣២គ.ស៨៨៩) ព្រះរាជធានីនៅយសោធបុរៈ (អង្គរធំ) ព្រះរាជាអង្គនេះជាពុទ្ធសាសនិកមួយអង្គដ៏ប្រសើរទ្រង់ទទួលស្គាល់ព្រះពុទ្ធសាសនាមហាយានជាផ្លូវការមុនដំបូងបំផុតក្នុងពង្សាវតាខ្មែរឯពុទ្ធសាសនាហីនយាននិងសាសនាព្រាហ្មណ៍មានសិទ្ធិដូចគ្នាប្រជាពលរដ្ឋគោរពកាន់តាមស្ម័គ្រចិត្ត។ក្នុងរជ្ជកាលស្តេចឥន្រ្ទវរ្ម័នទី២(រាជេន្រ្ទវរ្ម័ន)(.ស១៤៨៧គ.ស៩៤៤)ព្រះរាជធានីនៅកោះកេរ្តិ៏បាន១ឆ្នាំរើទៅអង្គរធំវិញ។ព្រះរាជាអង្គនេះកាន់សាសនាព្រាហ្មណ៍តែទ្រង់ប្រោសប្រាណចំពោះពុទ្ធសាសនាដែរបានសាងវត្តខាងពុទ្ធសាសនាកាន់តែច្រើនឡើងៗមកជិតព្រះរាជធានី។ក្នុងរាជ្យនេះសេរីភាពខាងសាសនាទួលំទួលាយណាស់បាននាំសាសនាព្រាហ្មណ៍និងពុទ្ធសាសនាឲ្យមានពិធីការរលាយចូលគ្នាជាប់រហូតដល់សម័យនេះ។ក្នុងរជ្ជកាលស្តេចសូរ្យវរ្ម័នទ១(.ស១៥៤៥គ.ស១០០២)ព្រះរាជធានីនៅអង្គរធំ។ព្រះរាជាអង្គនេះជាពុទ្ធសាសនិកលទ្ធិមហាយានតែព្រះអង្គគោរពព្រះពុទ្ធសាសនាថេរវាទនិងសាសនាព្រាហ្មណ៍ដែរមិនឲ្យអ្នកកាន់សាសនាទាំងនេះថ្នាំងថ្នាក់គ្នាឡើយ។ហើយជាព្រះរាជាមានប្រាជ្ញាវៃឆ្លាតណាស់ទ្រង់ជាពុទ្ធសាសនិកលទ្ធិមហាយានប្រកបដោយខន្តីយ៉ាងខ្ពង់ខ្ពស់ហើយចេះរក្សាប្រោសប្រាណពុទ្ធសាសនាថេរវាទឲ្យនៅជាសុខ(១២)។ក្នុងរជ្ជកាលស្តេចឧទយាទិត្យវរ្ម័ន(.ស១៥៩២គ.ស១០៤៩)ព្រះរាជធានីនៅអង្គរធំ។ព្រះរាជាអង្គនេះមិនសូវយកព្រះទ័យទុកដាក់ខាងសាសនាទេព្រោះប្រទេសរវល់តែកើតសង្រ្គាមដល់ទៅ៤លើកព្រះអង្គគោរពសាសនាតាមតែព្រះរាជប្រពៃណីពីមុន(១៣)។ក្នុងរជ្ជកាលស្តេចជ័យវរ្ម័នទី៦(.ស១៦៣៣គ.ស១០៩០)ព្រះរាជធានីនៅអង្គរធំ។ព្រះរាជាអង្គនេះកាន់សាសនាព្រាហ្មណ៍មុតមាំណាស់ឯនាម៉ឺននិងប្រជាពលរដ្ឋកាន់ពុទ្ធសាសនា។ក្នុងរជ្ជកាលស្តេចធរណិន្រ្ទវរ្ម័នទី១(.ស១៦៥២គ.ស១១០៩)ព្រះរាជធានីនៅអង្គរធំ។ព្រះរាជាអង្គនេះប្រកបដោយគតិបណ្ឌិតយុត្តិធម៌គ្រប់ព្រះរាជកិច្ចខាងសាសនាព្រះអង្គគោរពគ្រប់សា-សនាទាំងអស់ស្មើៗតាមឋានៈជាព្រះមហាក្សត្រ។ក្នុងរជ្ជកាលស្តេចសូរ្យវរ្ម័នទី២ (.ស១៦៥៦គ.ស១១១៣)ព្រះរាជធានីនៅអង្គរធំ។ព្រះអង្គកាន់សាសនាព្រាហ្មណ៍ផងពុទ្ធសាសនាផងឯនាម៉ឺននិងប្រជាពលរដ្ឋភាគច្រើនកាន់ពុទ្ធសាសនាក្នុងរជ្ជកាលស្តេចធរណិន្រ្ទវរ្ម័នទី២(..១៦៩៤គ..១១៥១)ព្រះរាជធានីនៅអង្គរធំ។តាមសិលាចារឹកនៅប្រាសាទតាព្រហ្មថាព្រះរាជាអង្គនេះកាន់ពុទ្ធសាសនាមុតមាំណាស់អគ្គមហេសីរបស់ព្រះអង្គព្រះនាមស្រីជ័យរាជចូឌាមណីមានព្រះរាជបុត្រា១ព្រះអង្គប្រកបដោយគុណសម្បត្តិគ្រប់ប្រការជាម្កុដរាជកុមារទៅអនាគតគឺព្រះបាទជ័យវរ្ម័នទី៧។ក្នុងរជ្ជកាលស្តេចជ័យវរ្ម័នទី៧(..១៧២៤គ.ស១១៨១)ព្រះរាជធានីនៅអង្គរធំ។ព្រះអង្គមានកិត្តិនាមល្បីល្បាញបំផុតក្នុងពង្សាវតាខ្មែរជាពុទ្ធសាសនិកដ៏ឆ្នើមផ្នែកពុទ្ធចក្រនិងអាណាចក្រមានសេចក្តីចម្រើនរុងរឿងក្រៃលែង។ព្រះអង្គបានសាងប្រាសាទរាជដ្ឋានមានកំពូលខ្ពស់ត្រដឹមត្រដួចស្កឹមស្កៃគឺប្រាសាទបន្ទាយក្តីព្រះខ័ននាគព័ន្ធបាយ័នតាព្រហ្មបន្ទាយឆ្មានិងប្រាសាទវត្តនគរនៅកំពង់ចាមប្រាសាទតាព្រហ្មនៅទន្លេបាទីព្រមទាំងសាងមន្ទីរពេទ្យផ្លូវគមនាគមន៍ធំៗចាប់ពីមហានគរទៅប្រទេសសៀមប្រទេសចម្ប៉ានៅតាមផ្លូវមានសាលាសំណាក់ទាំងអស់១២១សាលា។ទ្រង់បានសាងព្រះពុទ្ធរូបមាសប្រាក់សម្រឹតថ្មនិងរូបព្រះយមកាលតម្កល់គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រទាំងអស់ចំនួន២៤០០០អង្គ (ពីរម៉ឺនបួនពាន់អង្គ)ព្រមទាំងបានបញ្ជូនព្រះរាជបុត្រព្រះនាមតាមលិន្ទៈទៅសិក្សាវិជ្ជាពុទ្ធសាសនានៅសិរីលង្កាព្រះរាជបុត្រនេះបានបួសជាភិក្ខុនៅវត្តមហាវិហារលោកនិមន្តមកប្រទេសកម្ពុជាវិញក្នុងព.ស១៧៣៣។ចំណែកឯសាសនាព្រាហ្មណ៍ក៏ព្រះអង្គគោរពដែរមិនសាបសូន្យឡើយ។ក្នុងរជ្ជកាលព្រះអង្គផ្នែកការសិក្សាឡើងដល់កម្រិតខ្ពស់បំផុតមានសាកលវិទ្យាល័យមានភូមិសិក្សាខ្ពស់ក្រៃលែងជាងភូមិសិក្សានៅប្រទេសឥណ្ឌាក្នុងសម័យនោះ។ព្រះនាងឥន្រ្ទទេវីអគ្គជាយាព្រះអង្គជាសាកលវិទ្យាធិការិនីនៃសាកលវិទ្យាល័យវត្តជ័យស្រី(ក្នុងណ្ឌលប្រាសាទព្រះខ័ន្ធ)។មានព្រះមហាថេរថ្នាក់បណ្ឌិត១៨អង្គនិងព្រះថេរជាសាស្រ្តាចារ្យ២.៣៤០អង្គបង្រៀននៅមហាវិទ្យាល័យវត្តរាជវិហារ (ក្នុងមណ្ឌលប្រាសាទតាព្រហ្ម)(១៤)
។ក្នុងរជ្ជកាលស្តេចស្រីឥន្រ្ទវរ្ម័ន (.ស១៨៣៩គ.ស១១៩៦) ព្រះរាជធានីនៅអង្គរធំ។ព្រះរាជាអង្គនេះទ្រង់ជ្រះថ្លាចំពោះពុទ្ធសាសនាណាស់ដែលបានថ្វាយស្រុកមួយ
សម្រាប់សាងវត្តអារាមឧទ្ទិសចំពោះពុទ្ធសាសនាក្រោយមកទ្រង់ដាក់រាជ្យថ្វាយរាជបុត្រ
ហើយទ្រង់ព្រះផ្នួស។ក្នុងរាជ្យព្រះអង្គនេះឯងកើតមានសិលាចារិកបាលីមុនគេបំផុតក្នុង
ប្រវត្តិពុទ្ធសាសនាថេរ-វាទនៅកម្ពុជា។តពីរជ្ជកាលស្តេចស្រីឥន្រ្ទវរ្ម័នមកប្រទេសកម្ពុជាចុះថយឥទ្ធិពលបន្តិចម្តងៗដោយមានចម្បាំងញឹកញាប់មិនដាច់។សិលាចារឹកក្បួនច្បាប់គម្ពីរដីកាទាំងប៉ុន្មានដែលមានមកហើយក៏អន្តរធានបាត់បង់ទៅបន្តិចម្តងៗដោយសារសង្រ្គាមរហូតមកដល់រជ្ជកាលស្តេចពញាយ៉ាតពាក់កណ្តាលពុទ្ធសតវត្សទី០ (..១៩៧៥គ..១៤៣១)ព្រះអង្គលះបង់រាជធានីពីមហានគរទៅគង់នៅទួលបាសាន(ស្រីសន្ធរ)ហើយមកតាំងរាជធានីនៅចតុមុខ(ភ្នំពេញ)
..សម័យបច្ចុប្បន្ន
ពីពុទ្ធសតវត្សទី២០ទៅទី២៥ពីគ្រិស្តសតវត្សទី១៥ទៅទី២០(.ស១៩៧៥-២៥០០គ.ស១៤៣១១៩៥៧)ក្រោយសម័យមហានគរមកព្រះពុទ្ធសាសនាថេរវាទ(ហីនយាន)បានប្រតិស្ឋានលើទឹកដីខ្មែរស៊ប់មាំមួនឥតមានប្រែប្រួលចាក់ឫសគល់មាំជាស្ថាពររៀងរហួតមកដល់បច្ចុប្បន្នកាលនេះ(១៥)។ឯពុទ្ធសាសនាមហាយាននិងសាសនាព្រាហ្មណ៍ចេះតែសាបសូន្យដោយឯកឯងដរាបមកដល់សព្វថ្ងៃនេះបាត់ឈ្មោះបោះសម្លេងសូន្យឈឹងបុរាណដ្ឋានជាទីវត្តអារាមទាំងនោះក៏ប្រែក្លាយមកជាទីវត្តអារាមព្រះពុទ្ធសាសនាថេរវាទទៅវិញដូចជាទីវត្តអង្គរសិរីក្រាំងយូវរលាំងឈូកនិងវត្ត-បាឆាយជាដើម។
ចាប់ពីរជ្ជកាលសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះបាទអង្គឌួងដែលជាពុទ្ធសាស
និកដ៏ឆ្នើមនោះដរាបមកដល់សព្វថ្ងៃពុទ្ធសាសនាចេះតែរីកចម្រើនជាប់ជានិច្ច។ព្រះរាជាអង្គនេះទ្រង់សព្វព្រះរាជហឫទ័យចំពោះការសិក្សាណាស់ព្រះអង្គជាបណ្ឌិតជាកវីនិពន្ធជាសាកលវិទ្យាធិការព្រះបរមរាជវាំងឧដ្តុង្គរបស់ព្រះអង្គកើតជាមហាវិទ្យាល័យទ្រង់ព្រះរាជទានឲ្យភិក្ខុសាមណេរឧបាសកឧបាសិកាយុវជនចូលទៅសិក្សាវិជ្ជាគ្រប់បែបមានវិជ្ជា
អក្សរសាស្រ្តខ្មែរកាព្យសាស្រ្តានិងទស្សនវិជ្ជាពុទ្ធសាសនាជាដើមទ្រង់បានបង្រៀន
បរិយត្តិធម៌ចំពោះភិក្ខុសាមណេរផ្ទាល់ព្រះអង្គផងដែរផ្នែកកវីនិពន្ធបានទុកសាស្រ្តា
កាកីជាស្នាព្រះហស្ថរហូតមកដល់សព្វថ្ងៃនេះ។បន្ទាប់មកគឺរជ្ជកាលស្តេចនរោត្តមព្រះអង្គជាពុទ្ធសាសនិកដ៏ឆ្នើមទៀតបានសាងវិហារព្រះកែវមក៌តនៅទិសខាងត្បូងជាប់
ព្រះបរមរាជវាំង(១៦)។បន្ទាប់មកគឺរជ្ជកាលស្តេចស៊ីសុវត្ថិព្រះអង្គជាពុទ្ធសាសនិកដ៏ឆ្នើមបានកសាងព្រះរាជបណ្ណាល័យមន្ទីរពុទ្ធសាសនបណ្ឌិត្យនិងសាលាបាលីជាន់ខ្ពស់។បន្ទាប់មកទៀតគឺរជ្ជកាលស្តេចស៊ីសុវត្ថិមុនីវង្ស។ព្រះអង្គជាពុទ្ធសាសនិកដ៏ឆ្នើមទៀត
ទ្រង់សព្វព្រះរាជហឫទ័យចំពោះព្រះសង្ឃឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវតាមវិន័យសិក្ខា
បទព្រះពុទ្ធសាសនា។ព្រះអង្គជាពុទ្ធសាសនូបត្ថម្ភនៃឧត្តមសង្គីតិបង្កើតឲ្យមានក្រុមជំនុំ
ពិនិត្យផ្ទៀងផ្ទាត់ព្រះត្រៃបិដកហើយបានប្រែពីបាលីមកជាភាសាជាតិឲ្យបោះពុម្ពទាំង
បាលីទាំងភាសាជាតិផ្សាយពាសពេញក្នុងប្រទេសកម្ពុជា។ឧត្តមសង្គីតិនេះគឺចាប់ប្រែជាខ្មែរព្រមទាំងសរសេរចម្លងពីឆ្នាំ១៩២៩ដល់ឆ្នាំ១៩៣៩ចំនួន១០ឆ្នាំទើបប្រែនិងសរសេរចម្លងជាសំណៅពុម្ពចប់ការបោះពុម្ពក៏ចេះតែបោះតៗមករហូតដល់ឆ្នាំ១៩៦៩នេះទើបចប់សព្វគ្រប់បានជាសៀវភៅធំក្រាស់ៗចំនួន១១០សៀវភៅ។លុះបោះពុម្ពចប់សព្វគ្រប់ហើយបានធ្វើបុណ្យសម្ពោធយ៉ាងធំគ្រប់វត្តអារាមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃតែមួយដំណាលគ្នាព.ស២៥១២,.ស១៩៦៩ក្នុងរជ្ជកាលព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមនារីរតន៍សិរីវឌ្ឍនាជានិមិត្តរូបនៃរាជបល្ល័ង្កខ្មែរដែលមានសម្តេចព្រះនរោត្តមសីហនុជាព្រះប្រមុខរដ្ឋ។ក្នុងរជ្ជកាលសម្តេចព្រះនរោត្តសីហនុវរ្ម័នព្រះអង្គជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមបំផុតទ្រង់បានព្រះផ្នួសក្នុងព្រះពុទ្ធសាសនាទ្រង់សាងប្រទេសកម្ពុជាជាក្ជាប្រទេសឯករាជ្យអព្យាក្រិតភាពសន្តិភាពដើម្បីជាគ្រឹះតាំងនៅនៃព្រះពុទ្ធសាសនាយ៉ាងមាំទ្រង់បានប្រទានដាក់ព្រះពុទ្ធសាសនាក្នុងរដ្ឋធម្មនុញ្ញដែលក្នុងរដ្ឋធម្មនុញ្ញនោះបានលើកស្ទួយព្រះពុទ្ធសាសនាទុកដូចជាសាសនារបស់រដ្ឋកម្ពុជាទ្រង់បានដាក់រាជ្យថ្វាយសម្តេចព្រះបរមរាជបិតានិងសម្តេចព្រះបរមរាជនីនាថហើយបង្កើតអង្គការសង្គមរាស្រ្តនិយមដើម្បីរួបរួមជាតិបម្រើមនោគមន៍វិជ្ជាសង្គមនិយមព្រះពុទ្ធសាសនាដែលបានស្ថាបនាឡើងដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គទៅតាមលំនាំទ្រឹស្តីពុទ្ធសាសនាទ្រង់បានបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសម្រាប់ព្រះសង្ឃពុទ្ធសាសនិកក្នុងប្រទេសនិងក្រៅប្រទេសសិក្សាវិជ្ជាជាន់ខ្ពស់ទ្រង់បានរុសរើជាថ្មីតាមសម័យនិយមនៅសាលាបាលីជាន់ខ្ពស់និងព្រះរាជបណ្ណាល័យមន្ទីរពុទ្ធសាសនបណ្ឌិត្យដែលចាស់គ្រាំគ្រាទៅហើយនោះ។រជ្ជកាលស្តេចនរោត្តមសុរាម្រឹតព្រះអង្គជាព្រះអគ្គសាសនូបត្ថម្ភគ្រប់វិស័យពុទ្ធសាសនាបានរីកចម្រើនរុងរឿងក្រៃលែងដូចក្នុងរជ្ជកាលស្តេចសីហនុវរ្ម័នជាព្រះរាជបុត្រដែរព្រះអង្គបានឧបត្ថម្ភលើកតម្កើងសាលាបាលីជាន់ខ្ពស់ឲ្យមានឋានៈជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ជាពិសេសព្រះអង្គសព្វព្រះរាជហឫទ័យធ្វើបុណ្យមួយយ៉ាងធំអស្ចារ្យជាផ្លូវរដ្ឋដែលប្រទេសកម្ពុជាតាំងពីសម័យនគរភ្នំមកមិនធ្លាប់បានធ្វើសោះគឺបុណ្យពុទ្ធសាសនា២៥០០និងបុណ្យសម្ពោធព្រះសក្យមុនីចេតិយ៍បញ្ចុះព្រះបរមសារីរិកធាតុនៅមុខស្ថានីយរាជាយស្ម័យយានក្នុងក្រុងភ្នំពេញ។សម័យបច្ចុប្បន្ននេះគឺរជ្ជកាលសម្តេចព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមនារីរតន៍សិរីវឌ្ឍនជានិមិត្តរូបនៃរាជបល្ល័ង្កខ្មែរ។ព្រះអង្គបានឲ្យរុសរើសង់ជាថ្មីព្រះវិហារព្រះកែវមរក៌តជុំវិញព្រះវិហារដែលចាស់ទៅហើយនោះឡើងវិញ។ព្រះអង្គជាព្រះមហាឧបដ្ឋាយិកាគ្រប់វត្តអារាមទាំងអស់ជាពិសេសវត្តលង្កាព្រះកុសុមារាមសង្កាត់លេខ៦ក្រុងភ្នំពេញដែលជាវត្តព្រះកេរ្តិពីលោកចៅឃុនប្រយូរវង្សប៉ាត់ជាព្រះរាជអយ្យកាមក។ព្រះអង្គបានឧបត្ថម្ភទំនុកបម្រុងមន្ទីរពេទ្យលោកសង្ឃព្រះកុសុមៈសម្រាប់ព្យាបាលព្រះសង្ឃអាពាធ។ឯនាម៉ឺនសព្វមុខមន្រ្តីកវីបណ្ឌិតព្រឹទ្ធាចារ្យប្រជាពលរដ្ឋទាំងអស់ក្នុងរជ្ជកាលព្រះអង្គសុទ្ធតែជាពុទ្ធសាសនិកមានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនារក្សាសីលធ្វើទានចម្រើនភាវនាដោយគោរពក្រៃលែង។
.ការវិវឌ្ឍពុទ្ធសាសនាក្រោយឆ្នាំ១៩៧៥ដល់២០០២អំឡុងពេលប្រទេសកម្ពុជាស្ថិតនៅក្នុងសង្រ្គាមផ្ទៃក្នុងនិងជម្លោះសង្រ្គាមត្រជាក់វិស័យពុទ្ធិកសិក្សាស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។រវាងឆ្នាំ១៩៧៥១៩៧៩ការអប់រំផ្នែកពុទ្ធិកសិក្សាធ្លាក់ដល់កម្រិតសូន្យមិនត្រឹមតែបញ្ឈប់ដំណើរការសិក្សាទេថែមទាំងបំផ្លាញចោលទាំងស្ថាប័នទាំងធនធានមនុស្សធនធានវប្បធម៌និងធនធានផ្សេងៗទៀតត្រូវបានកំទេចចោលទាំងស្រុងក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ចាប់ពីឆ្នាំ១៩៧៩ដល់១៩៨៨ថ្វីត្បិតតែប្រជាជនខ្មែររស់ឡើងវិញក៏ពិតមែនហើយតែវិស័យពុទ្ធិកសិក្សាពុំទាន់ដំណើរការនៅឡើយទេដោយសារកាលៈទេសៈប្រទេសជាតិមិនអំណោយផលហើយបរិមាណព្រះសង្ឃក៏មានចំនួនតិចតួចដែរ។
នៅពេលដែលរដ្ឋកម្ពុជានិងគូបដិបក្សខិតខំស្វែងរកដំណោះស្រាយវិបត្តិកម្ពុជាជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៩៨៨ពុទ្ធិកសិក្សាផ្នែកបឋមសិក្សាក៏បានកើតឡើងក្នុងស្ថានភាពលំបាកខ្វះខាតគ្រប់ជំពូកក្នុងវត្តនីមួយៗពុំទាន់មានលទ្ធភាពបើកការសិក្សាឲ្យបានជាក់លាក់និងសមស្របទេ។ឆ្នាំ១៩៩២ទើបពុទ្ធិកសិក្សាលេចចេញជារូបរាងពិតប្រាកដតែក៏ពុំមានស្ថេរភាពហ្នឹហ្ន៎មាំទាំដែរ។ចាប់ពីឆ្នាំ១៩៩២ដល់១៩៩៩ពុទ្ធិកវិទ្យាល័យបានពង្រីកបរិមាណនិងពង្រឹងគុណភាពបានល្អបង្គួរ។ចាប់ពីឆ្នាំ១៩៩៩ដល់២០០២វិស័យពុទ្ធិកសិក្សាបានឈានបើកដល់ពុទ្ធិកសាកលវិទ្យាល័យ។ជាមួយគ្នានោះដែររចនាសម្ព័ន្ធគ្រប់គ្រងនិងរចនាសម្ព័ន្ធសិក្សាត្រូវបានកែទម្រង់តាមកាលៈទេសៈដោយអនុវត្តតាមកម្មវិធីពុទ្ធិកសិក្សាពីជំនាន់មុនខ្លះនិងបន្ថែមខ្លះដូចជាបញ្រ្ជាបខ្លឹមសារពុទ្ធសាសនានិងបញ្ហាសិទ្ធិមនុស្សបរិស្ថានអេដស៍លទ្ធិប្រជាធិបតេយ្យអំពើអហិង្សាជាដើម។លទ្ធផលសម្រេចបានជាទីមោទនៈតាមទិន្ន័យពុទ្ធិកសិក្សាស្រង់បាននៅទូទាំងប្រទេសមានៈ(១៧)សាលាពុទ្ធិកសិក្សាចំនួន៤៣៤កន្លែងគិតជាថ្នាក់រៀនមានចំនួន៦៥៦បន្ទប់មានសមណៈសិស្សចំនួន១២,៧១៨អង្គ។ពុទ្ធិកមធ្យមសិក្សាមានចំនួន១៤កន្លែងគឺនៅភ្នំពេញ៣កន្លែងតាមខេត្ត១១កន្លែងនិងមានសមណៈសិស្សចំនួន២៦០០អង្គ។សមណៈសិស្សសិក្សានៅមធ្យមសិក្សាទុតិយភូមិចំនួន២៥៨អង្គ។ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជនៅភ្នំពេញបានបើកថ្នាក់បរិញ្ញាបត្រក្នុងនោះមានសមណៈនិស្សិតចំនួន១១២អង្គកំពុងសិក្សាថ្នាក់នីមួយៗ
ឆ្នាំទី១មាន១ថ្នាក់មានសមណនិស្សិតចំនួន៣៨អង្គ
ឆ្នាំទី២មាន១ថ្នាក់មានសមណនិស្សិតចំនួន៤២អង្គ
ឆ្នាំទី៣មាន១ថ្នាក់មានសមណនិស្សិតចំនួន៣២អង្គសាលាធម្មវិន័យនៅទូទាំងប្រទេសមានចំនួន៣៩៥កន្លែងគិតជាថ្នាក់រៀនមាន៦២៤ថ្នាក់មានសមណៈសិស្សចំនួន១៨០៨០អង្គ។សាលាពុទ្ធិកសង្គហកុមារត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ក្រោមព្រះរាជតម្រិះរបស់សមេ្តចព្រះមហាសុមេធាធិបតីទេពវង្សសម្តេចព្រះសង្ឃរាជាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។សាលានេះគឺត្រូវបង្កើតឡើងនៅតាមវត្តទូទាំងប្រទេសដើម្បីជួយសង្រ្គោះដល់កុមារក្រខ្សត់មិនមានទីពឹងពុំនាក់អាស្រ័យអាណាព្យាបាលរបស់គេពុំមានលទ្ធភាពក្នុងការជួយឧបត្ថម្ភគាំទ្រគេ។គ្រូបង្រៀនសាលានេះសុទ្ធសឹងជាសង្ឃ(១៨)
. វិស័យព្រះពុទ្ធសាសនាឆ្នាំ២០០២ដល់២០០៩មានព្រះសង្ឃចំនួន៥៥.៥៨៣អង្គក្នុង នោះគណៈមហានិកាយមាន៤.១៦៨វត្តព្រះសង្ឃមានចំនួន៥៤.៣២៧អង្គនិងគណៈធម្មយុត្តិកនិកាយមាន១៣៩វត្តនិងព្រះសង្ឃមានចំនួន១.២៥៦អង្គនិងមានវត្តដល់ទៅចំនួន៤.៣០៧វត្ត។(១៩)
.ទស្សនវិជ្ជាពុទ្ធសាសនា
តើអ្វីជាទស្សនវិជ្ជាពុទ្ធសាសនា?
វិជ្ជានេះកើតមានឡើងក្នុងលោកជាយូរមកហើយនិងរកទីដើមកំណើតមិនឃើញទេ។កាលណាសង្គមមនុស្សកើតឡើងមានក្នុងលោកឯទស្សនវិជ្ជាក៏កើតមានឡើងពេលនោះដែរព្រោះមនុស្សនេះហើយដែលមានសតិបញ្ញាមានទស្សនៈអាចចេះស្គាល់នូវហេតុផលបាន។ការចេះដឹងស្គាល់រាវរកឃើញនូវហេតុផលក្នុងលោកតាមសច្ចភាពនេះឯងឈ្មោះថាទស្សនវិជ្ជាជាធម្មតារបស់ពិភពលោកកាលបើមានការរីកចម្រើនកើតឡើងហើយត្រូវវិនាសបាត់បង់ទៅវិញជាចាំបាច់។ឯទស្សនវិជ្ជាក៏ដូច្នោះដែរកាលបើចម្រើនឡើងហើយក៏តែងតែវិនាសបាត់បង់ទៅវិញដែរ។សិ្ថតនៅត្រង់ចំណុចនេះយើងមិនអាចដឹងបានទេថាកាលពីមួយម៉ឺនឬមួយសែនសតវត្សមុនទស្សនវិជ្ជាមានលក្ខណៈបែបណា?ចម្រើនរុងរឿងនៅកន្លែងណា?និងមានអ្នកប្រាជ្ញឈ្មោះអី្វដែលជាទស្សនវិទូល្បីល្បាញក្នុងសម័យនោះបានឡើយ។ចំពោះសម័យនេះយើងអាចដឹងបាននៅត្រឹមសតវត្សទី៧មុនគ.សប៉ុណ្ណោះគឺទស្សនវិជ្ជានៅបស្ចឹមប្រទេសដែលកើតមាន
នៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេជាពិសេសនៅប្រទេសហ្រ្កិកព្រោះនៅសម័យនោះជា
សម័យពិសេសមួយនៃការលូតលាស់នូវវិជ្ជាសំខាន់ៗដែលនាំឲ្យកើតមានអ្នកប្រាជ្ញជាច្រើន។មិនត្រឹមតែនៅប្រទេសក្រិកប៉ុណ្ណោះទេប្រទេសឥណ្ឌានិងចិនក៏ចម្រើនលូតលាស់រុងរឿងជាពិសេសព្រះអរហន្តសម្ពុទ្ធជាអគ្គទស្សនវិទូជាលោកវិទូក៏ព្រះអង្គឧប្បតិ្តកើតក្នុងសម័យនោះដែរ។ដោយយោងតាមអ្នកប្រាជ្ញដែលប្រកបទៅដោយវប្បធម៌និងអារ្យធម៌តាមប្រពៃណីមានកម្រិតខ្ពស់នេះឯងទើបមានទស្សនៈអាចស្រាវជ្រាវរកឃើញទស្សនវិជ្ជាបានសេចក្តីថាទស្សនវិជ្ជាបានចាប់ភពកើតឡើងក្នុងពេលណាដែលវប្បធម៌អារ្យធម៌មានកម្រិតខ្ពស់ដោយបានបង្កើតអ្នកប្រាជ្ញសំខាន់ៗឲ្យមានវិចារណញ្ញាណភ្ញាក់រលឹកចំពោះខ្លួននិងចំពោះបញ្ហារបស់មនុស្ស។ម៉្យាងទៀតអ្នកប្រាជ្ញដែលមានវិជ្ជាសព្វគ្រប់ក្នុងជំនាន់អារ្យធម៌របស់ខ្លួនមានទំហំប៉ុណ្ណាទស្សនវិជ្ជាក៍មានទំហំប៉ុណ្ណោះដែរព្រោះទស្សនវិជ្ជាសំយោគវិជ្ជាមានន័យថាវិជ្ជាអំពីវិជ្ជាឬថាអញ្ញមញ្ញវិជ្ជាគឺជាវិជ្ជាជំនួយវិជ្ជាទៅវិញទៅមក។ពាក្យថាទស្សនវិជ្ជាព្រះពុទ្ធសាសនាក្លាយមកពីទស្សនៈ      
 +វិជ្ជា   +ព្រះពុទ្ធសាសនាទស្សនវិជ្ជាគឺអ្នកដែលស្រលាញ់គតិវិញ្ញូឬអ្នកដែលស្នេហាគតិវិញ្ញូ ឬវិជ្ជាដែលកើតឡើងដោយទស្សនរបស់ព្រះពុទ្ធ()។ម្យ៉ាងទៀតទស្សនវិជ្ជាគឺជាកញ្ចក់សម្រាប់ឆ្លុះសង្គមឬជាការសិក្សាដើម្បីបង្កើតទស្សនៈឬបង្កើតគំនិតសម្រាប់ពិចារណា។ទស្សនៈនេះមានបទវិគ្គហៈថាទិដ្ឋន្តិទស្សនំប្រែថាទស្សនៈគឺទិដ្ឋិនេះឯង។ក្នុងបាលីព្រះពុទ្ធសាសនាបើឃើញពាក្យថាទិដ្ឋិបានដល់មិច្ឆាទិដ្ឋិដូចធម៌នៅក្នុងអាសវៈ៤យ៉ាងគឺទិដ្ឋាសវៈប្រែថាអាសវៈគ្រឿងដេកត្រាំគឺទិដ្ឋិការយល់ខុស។ដូច្នេះទស្សនវិជ្ជាដែលតអំពីគំនិតទស្សនវិទូនោះនៅមានគំនិតយល់ខុសពុំអាចប្រៀបធៀបការត្រាស់ដឹងរបស់ព្រះពុទ្ធបានឡើយ។ពាក្យថាសម្មាទិដ្ឋិប្រែថាការយល់ត្រូវ (Right Understanding) ដោយបន្ថែមសម្មានៅខាងដើមទិដ្ឋិ។ទស្សនវិជ្ជាគឺជាការបញ្ចេញមតិយោបល់របស់មនុស្សបុថុជ្ជនដែលហៅថាទស្សនវិទូដោយពុំបានអប់រំចិត្តឲ្យបានបរិសុទ្ធដូចជាព្រះពុទ្ធជាម្ចាស់ឡើយ។មូលដ្ឋាននៃទស្សនវិជ្ជាគឺសិក្សាអំពីសង្គមវិទ្យា(Sociology)ចិត្តវិទ្យា(Psychology)តក្កវិទ្យា(Logic)។ទស្សនវិទូសម័យបូរាណនៅក្រិកដូចលោកប្លាតុងសូក្រាតអារីស្តូតនៅឯសម័យកណ្តាលនាប្រទេសបារាំងដូចលោកដេកាតពីតាហ្គ័រនៅអាល្លឺម៉ង់ដូចលោក Hengel លោកOpenhaverលោកKarlMax។អស់លោកទាំងនោះលោកខ្លះមានគំនិតជាវេទនិយមខ្លះជាសម្ភារនិយមគ្រាន់តែបញ្ចេញជាទ្រឹស្តីតាមការយល់ឃើញរបស់ខ្លួនដោយពុំអប់រំកាយវាចាចិត្តឲ្យបានបរិសុទ្ធឡើយ។មានទស្សនវិទូខ្លះដូចលោកKarlMaxមេបង្កើតទ្រឹស្តីកុម្មុយនីស្តបានបញ្ចេញទស្សនៈធ្វើឲ្យពិភពលោកមានទំនាស់គ្នាបង្កើតជាសង្រ្គាមបង្ហូរឈាមគ្នាស្លាប់មនុស្សរាប់រយលាននាក់ដោយសារទស្សនវិទូមិច្ឆាទិដ្ឋិនេះឯង។ចំណែកព្រះពុទ្ធជាម្ចាស់វិញព្រះអង្គបានអប់រំព្រះទ័យព្រះអង្គដល់នូវភាពបរិសុទ្ធទើបប្រៀនប្រដៅមនុស្សសត្វជាក្រោយមានប្រៀនប្រដៅមិនឲ្យធ្វើបាបបៀតបៀនគ្នាជាដើម។ទស្សនវិជ្ជាពុទ្ធសាសនាគឺជាការសិក្សាទ្រឹស្តីរបស់ព្រះពុទ្ធសាសនាហើយព្រះ
ពុទ្ធសាសនាមានគោលការណ៏អប់រំមនុស្សយ៉ាងល្អប្រសើរបំផុតដែលធ្វើឲ្យមនុស្សមាន
សុជីវធម៌សីលធម៌និងមានទ្រឹស្តីសព្វគ្រប់ដូចជាមាគ៌ាសេរីភាពប្រជាធិបតេយ្យយុត្តិធម៌វឌ្ឍនភាពសិទ្ធិមនុស្សជាពិសេសផ្តោតទៅលើការបណ្តុះគំនិតឲ្យមានសន្តិភាពផ្លូវចិត្តឲ្យមានអហិង្សាធម៌និងសេចក្តីស្ងប់ជាដើមដូចនេះបញ្ជាក់ថាទស្សនវិទូទាំងនោះពុំអាចយកមកប្រៀបធៀបនឹងព្រះពុទ្ធជាម្ចាស់ដែលជាបុគ្គលបរិសុទ្ធបានឡើយទាំងព្រះធម៌ដែលព្រះអង្គសំដែងក៏ជាព្រះធម៌បរិសុទ្ធពុំមែនជាធម៌ធ្វើឲ្យអ្នកប្រព្រឹត្តតាមមានទុក្ខបង្កសេចក្តីទុក្ខសោកដល់សង្គមមនុស្សដូចជាទស្សនវិទូខ្លះឡើយ។ការត្រាស់ដឹងធម៌របស់ព្រះពុទ្ធនិងការរកឃើញរបស់ទស្សនវិទូនូវអ្វីមួយមានលក្ខណៈខុសគ្នាគឺទស្សនវិទូក្នុងលោកបានឲដឹងយល់អ្វីមួយដោយការពិសោធធម្មតាតាមវិញ្ញាណទាំង៥គឺចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវ្ហាវិញ្ញាណនិងកាយវិញ្ញាណមិនមានបញ្ញាជាន់ខ្ពស់ផ្នែកខាងលោកុត្តរបញ្ញាដឹងរឿងពិតឡើយ។ចំណែកព្រះពុទ្ធបរមគ្រូវិញបានទទូលអារម្មណ៍តាមអាយតននោះដែរប៉ុន្តែមានញាណមួយសម្រាប់ដឹងរាល់រឿងពិតផ្សេងៗដែលពាក់ព័ន្ធនឹងវិបស្សនាញាណទុកដូចជាអតិសុខុមទស្សន៍(Microscope)ប្រដាប់មួយបែបដែលក្រុមវិទ្យាសាស្រ្តយកទៅឆ្លុះមើលរបស់ដែលល្អិតបំផុតដែលមើលនឹងភ្នែកធម្មតាពុំឃើញ។គឺព្រះអង្គមានញាណទស្សនៈដែលចែកជាពីរបទគឺញាណនិងទស្សនៈ។ទស្សនៈគឺការដឹងតាមវិញ្ញាណទាំង៥ឯញាណទាំង៥គឺសំដៅលើប្រាជ្ញាដឹងរឿងពិតជាក់ស្ដែងឧទាហរណ៍ដូចជាការឃើញដែលមនុស្សធម្មតាឃើញរូបថាល្អថាស្អាតដូចជារូបមនុស្សប៉ុន្តែបើលើកយកអាការៈ៣២មានសក់រោមក្រចកធ្មេញស្បែកជាដើមមកពិនិត្យពិចារណាតាមញាណនិងទស្សនៈឃើញពុំស្អាតពុំល្អឡើយគឺចេញផុតអំពីជំនឿដែលជាការពឹងផ្អែកតែទៅលើអាយតនៈទាំង៥។ដូច្នេះព្រះពុទ្ធគេពុំអាចហៅព្រះអង្គថាជាទស្សនវិទូបានឡើយព្រោះព្រះអង្គជាអ្នកត្រាស់ដឹងដោយប្រពៃគឺសម្មាសម្ពុទ្ធោ។ព្រះអង្គមានព្រះនាមថាពុទ្ធោប្រែថាការភ្ញាក់រលឹកអំពីអវិជ្ជាហើយត្រាស់ដឹងនូវអរិយសច្ចៈ៤(FourNobleTruth)។ព្រះនាមអរហំប្រែថាការ ឆ្ងាយចាកសឹកសត្រូវពោលគឺកិលេសជាដើម។ក្នុងន័យនេះគេមិនត្រូវបញ្ចូលព្រះពុទ្ធឲ្យនៅក្នុងចំណោមទស្សនវិទូទាំងនោះទេព្រោះព្រះពុទ្ធជាអរិយបុគ្គល។ចំណែកទស្សនវិទូទាំងនោះជាបុថុជ្ជនបុគ្គល។ព្រះពុទ្ធជាញាណទស្សនវិទូពាក្យថាញាណដែលជាតួបញ្ញាពាក្យទស្សនវិទូដែលប្រែថាព្រះពុទ្ធជ្រាបនូវលោកដោយញាណនិងទស្សនៈទើបត្រឹមត្រូវព្រោះមានញាណជាតួបញ្ញានៅក្នុងនោះ។ការពិតការត្រាស់ដឹងរបស់ព្រះពុទ្ធនិងការរកឃើញរបស់ទស្សនវិទូឬអ្នកវិទ្យាសាស្រ្តមានលក្ខណៈផ្សេងពីគ្នាគឺការត្រាស់ដឹងរបស់ព្រះពុទ្ធកើតឡើងពីការពិសោធន៍ផ្លូវចិត្តតាមមគ្គប្រកបដោយអង្គ៨រួមឲ្យខ្លីបានដល់សីលសមាធិបញ្ញាទើបជ្រាបការពិតនូវសង្ខារមានខន្ធ៥ជាដើមដែលប្រព្រឹត្តទៅជាអនិច្ចំទុក្ខំនិង អនត្តា។ដោយព្រះអង្គទ្រង់មានញាណដ៏ឆ្លាតវាងវៃនិងទស្សនៈជ្រាបរឿងពិតនេះហើយទើបធ្វើឲ្យអវិជ្ជាតណ្ហាឧបាទាននិងកម្មនៃព្រះអង្គអស់ទៅសេចក្តីទុក្ខមានជាតិទុក្ខជាដើមក៏ត្រូវរលត់។ទស្សនវិទូនិងអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវរកការពិតដោយពឹងផ្អែកទៅលើអាយតនៈនិងឧបករណ៍ជាសម្ភារៈសម្រាប់ធ្វើការពិសោធន៍អាចរកឃើញការពិតខ្លះជាលោកិយសច្ចៈសម្រាប់សម្រួលការរស់នៅរបស់សង្គមមនុស្សឲ្យបានសុខស្រួលប៉ុន្តែអ្នកទស្សនវិទូនិងអ្នកវិទ្យាសាស្រ្តមួយប្រភេទទៀតបានរកឃើញនិងផលិតសម្ភារៈសម្លាប់មនុស្សដូចជាគ្រឿងសាស្រ្តាវុធគ្រាប់បែកបរិមាណូប្រល័យលោកជាដើម។ចំណែកព្រះពុទ្ធបានរកឃើញនិងសម្តែងព្រះធម៌ដើម្បីរំលត់ទុក្ខរបស់មនុស្សសត្វតែម្យ៉ាងប៉ុណ្ណោះ។
.ការផ្សព្វផ្សាយពុទ្ធសាសនា
ពុទ្ធសាសនាសព្វថ្ងៃនេះកំពុងតែត្រូវបានជ្រាបចូលទៅក្នុងដួងចិត្តរបស់ពុទ្ធសាសនិកកម្ពុជាដោយគោលគំនិតប្រជាជនខ្មែរបានសិក្សាពីមាគ៌ារបស់ព្រះពុទ្ធយ៉ាងយកចិត្តទុកដាក់ក្រៃលេងហើយក៏បានទទួលនូវចំណេះដឹងតាំងពីបុរាណរហូតមកដល់បច្ចុប្បន្នភាពនេះដែរ។សិលាចរឹកជាច្រើនដែលបានពីរឿងរ៉ាវរបស់ពុទ្ធសាសនាព្រោះព្រះពុទ្ធបានសម្តែងមានភាពជាក់លាក់សមហេតុសមផលដែលពុទ្ធបរិស័ទអាចទទួលយកបានក្នុងគតិដ៏ត្រឹមត្រូវពិតប្រាកដនេះ។
.១ វត្តអារាមជាទីប្រតិបត្តិកាយវាចានិងចិត្តគំនិតវត្តអារាមជាកន្លែងធ្វើឲ្យ មនុស្សមានសន្តិភាពដោយមានសភាពរីករាយដោយមិនមានសង្រ្គាមក្នុងខ្លួន។ម្យ៉ាងទៀតកុលបុត្រដែលបានបួសក្នុងផ្នែកពុទ្ធសាសនានេះបានចេញសិក្សាក្នុងពុទ្ធចក្រតាំងពី បឋមរហូតមកដល់ឧត្តមសិក្សាដោយសិក្សាទាំងពុទ្ធចក្រនិងអាណាចក្ររហូតដល់ភិក្ខុអង្គមួយចំនួនបានជាឧត្តមជនក្នុងជួររដ្ឋាភិបាលហើយមួយចំនួនទៀតបានសម្រចការដ៏សមហេតុសមផល។ចំណែកផ្នែកពុទ្ធបរិស័ទវិញក្នុងថ្ងៃសីលមានពុទ្ធបរិស័ទនិងក្មេងៗមកទទួលសីលដើមី្បជម្រះនូវផ្លូវចិត្តឲ្យជ្រះក្នុងអារម្មណ៍វត្តអារាមជាប្រចាំឮតែសូរស័ព្ទធម៌គួរជាទីជ្រះថ្លាអាចនិយាយបានថាវត្តជាកន្លែងតម្កល់វប្បធម៌ខ្មែរមានការរំលឹកបុណ្យប្រពៃណីជាច្រើនដូចជាបុណ្យអកអំបុកអុំទូកលយប្រទីបនិងសំពះព្រះខែបុណ្យកឋិនបុណ្យបញ្ចុះសីមាបុណ្យចូលវស្សាចេញវស្សានិងបុណ្យភ្ជុំបិណ្ឌ។ការធ្វើបុណ្យទាំងអស់នេះគឺជាការរំលឹកនូវអរិយធម៌ខ្មែរធ្វើឲ្យខ្មែរមានភាពតស៊ូនិងមានការសាមគ្គីគ្នាដែលមិនអាចបំភ្លេចគ្នាបាន។
..សហគមន៍នៅក្នុងប្រទេសកម្ពុជា
មានព្រះអង្គសាវ័កនិងពុទ្ធបរិស័ទបានចែករំលែកនូវកម្លាំងកាយចិត្តចុះជួយសង្រ្គោះដោយភាពស្និទ្ធស្នាលដូចជាសង្រ្គោះអ្នកជម្ងឺអេដស៍កុមារងាយទទួលរងគ្រោះចុះជួយកសាងផ្លូវថ្នាល់ដោយកន្លែងខ្លះមួយអន្លើដោយផ្លូវលំនិងចុះជួយរំលែកទុក្ខដល់លោកយាយលោកតាចាស់ជរាព្យាធិមានសូត្រធម៌ឲ្យអ្នកជម្ងឺស្តាប់។
..ការសន្ទនាធម៌តាមបែបព្រះពុទ្ធសាសនា
ការស្វែងយល់ពីដំណើរព្រះពុទ្ធសាសនាព្រះអង្គបានសម្តែងព្រះធម៌ទេសនាតាមស្រុកនិគមជនបទតាមរយៈបុណ្យទានផ្សេងៗមានសម្តែងទេសនាគ្រែមួយទេសនាគ្រែពីរទេសនាគ្រែបីទេសនាគ្រែប្រាំគ្រែប្រាំបីនិងទេសនាតាមវិទ្យុទូរទស្សន៍ព្រមទាំងតាមប្រព័ន្ធអ៊ិនធឺណែតតាមរយៈនេះពុទ្ធសាសនិកអាចទទួលនូវពុទ្ធិបានច្រើន។
..សៀវភៅព្រះធម៌ផ្សេងៗឬព្រះត្រៃបិដក
តាមរយៈសៀវភៅព្រះធម៌ផ្សេងៗឬព្រះត្រៃបិដកពុទ្ធសាសនាបានបើកទូលាយផ្នែកខាងចំណេះដឹងឲ្យជនទូទៅដែលមានសមត្ថភាពផ្នែកអ្នកបោះផ្សាយជាថ្មីវិញឬអ្នកស្រាវជ្រាវថ្មីៈបោះផ្សាយជាថ្មីវិញទៅដល់អ្នកប្រាជ្ញពីបុរាណដែលបានស្លាប់ទៅដូចជាសម្តេចព្រះសង្ឃរាជជោតញ្ញាណោជួនណាត, ខៀវជុំ, ប៉ាងខាត់, សេខនាង,នូវមានជាច្រើនទៀតអ្នកទាំងនេះសុទ្ធតែបានសរសេរសៀវភៅមិនតិចទេ។អ្នកស្រាវជ្រាវថ្មីដៅដល់អ្នកសរសេរថ្មីដូចជាព្រះតេជគុណហុកសាវណ្ណ,ហេងមណីចិន្តា
,
ប៊ុតសាវង្សនូវមានជាច្រើនទៀតក៏សរសេរមិនតិចដែរ។ចំណែកព្រះត្រៃបិដកវិញគឺជាច្បាប់ដើមរបស់ពុទ្ធសាសនាដែលបុទ្ធសាសនិកទូទៅអាចពិនិត្យនិងស្រាវជ្រាវនូវច្បាប់ទាំងនេះទុកចំណេះដឹងក្នុងការស្វែងរកពុទ្ធិដើមី្បថាតើពុទ្ធសាសនា
សម្តែងពិតឬមិនពិត។សៀវភៅទាំងអស់នេះកំពុងមានទីផ្សារនិងចែកជាធម្មទានជាច្រើន
ជាក្បួនសម្រាប់ធ្វើការស្រាវជ្រាវ។
..សាលារៀន
ក្រោយនិងមុនរបបប៉ុលពតវត្តអារាមដើរតួនាទីជាអ្នកផ្សះផ្សាផងជាអ្នកកសាងផងជាអ្នកអប់រំផងដូច្នេះហើយបានជាក្រសួងអប់រំយកពុទ្ធសាសនាមកបញ្ចូលក្នុងកម្មវិធីសិក្សាតាំងពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមដោយក្រសួងបានយកចំណេះដឹងទាំងពុទ្ធចក្រនិងអាណាចក្របណ្តើរទន្ទឹមគ្នាដែលមិនអាចអវត្តមានណាមួយបានឡើយ។ក្នុងពេលកន្លងទៅនិងរហូតមកដល់ពេលនេះព្រះសង្ឃក្នុងពុទ្ធសាសនាបានចុះបង្រៀនធម៌អាទិ៍ការធ្វើសមាធិនិងវិធីរំលត់កិលេសផ្សេងៗជាដើមដល់សិស្សានុសិស្សនិងនិស្សិតបានស្ទើរតែគ្រប់កន្លែង។
..ប្រព័ន្ធផ្សព្វផ្សាយ
វិទ្យុទូរទស្សន៍កាសែតទស្សនាវដ្តីនិងបណ្តាញបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានក៏ដូចជាផ្សព្វផ្សាយចំណេះដឹងតាមពុទ្ធឱវាទដើម្បីបំពេញចំណីនៃបញ្ញាស្មារតីក្នុងការទម្លុះរនាំងនៃភាពអវិជ្ជានិងភាពសៅហ្មងទាំងពួងដូចជាអំពើហិង្សាការកេងប្រវ័ញ្ចនិងមហិច្ឆតាដែលប៉ះពាល់ដល់អ្នកដទៃឲ្យរកឃើញវិធីឬផ្លូវរំលត់បញ្ហាទាំងនេះ។ជាក់ស្តែងរៀងរាល់ថ្ងៃសីលឬពេលល្ងាចនៅតាមវិទ្យុនិងទូរទស្សន៍តែងតែមានកម្មវិធីទេសនាការបង្រៀនព្រះធម៌ឬការបកស្រាយបញ្ហាលោកីយ៍សច្ចៈតាមផ្លូវព្រះពុទ្ធសាសនា។

III,ទំនាក់ទំនងព្រះពុទ្ធសាសនា
.ពុទ្ធសាសនានិងប្រជាជន
ក្នុងសម័យអាប់ឱនប្រជាជនទូទាំងប្រទេសបានជួបសេចក្ដីទុក្ខសំបាកវេទនាខ្លាំងបំផុតយកម្លាំងនិងសាងសេចក្ដីចម្រើនដូចសម័យព្រេងនាយពុំបានតែទោះបីធ្លាក់ចុះដុនដាបប៉ុណ្ណឹងក៏ដោយប្រជាជនខ្មែរដែលបានស្គាល់ជាតិព្រះធម៌ថ្លៃវិសេសហើយឱបសាសនានេះទុកនឹងខ្លួនទុកតមកស៊ូស្លាប់មិនព្រមលៈបង់ចោល។បុណ្យទទួលព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុព្រះសារីបុត្តនិងព្រះមហាមោគ្គល្លានពីខែតុលាព..២៤៩២ជាភស្តុតាងឲ្យឃើញច្បាស់ថាប្រជាជនខ្មែរទាំងប្រទេសមានចិត្តភក្ដីចំពោះព្រះពុទ្ធសាសនាស្រាប់ហើយ។ពុទ្ធសាសនាថេរវាទដែលធ្លាប់មានមកស្រាប់ហើយក៏ជ្រួតជ្រាបរហ័សចូលទៅដល់ចិត្តថ្លើមប្រជាជនគ្រប់ជាន់គ្រប់ថ្នាក់ហើយធ្លាក់ជាប់មិនមានឥទ្ធិពលអ្វីមួយមកគាស់រំលីងបានឡើយ។អស់លោកអ្នកនាំប្រទេសខ្មែរព្រះមហាក្សត្រមន្ត្រីតូចធំដែលបានយល់តម្លៃព្រះពុទ្ធសាសនាថាមានផលប្រយោជន៍មានហេតុផលគ្រប់គ្រាន់ល្មមនាំខ្លួនទៅរកសេចក្ដីសុខសាន្តបានក៏ព្រមលៈបង់សាសនាដទៃចោលអស់ទៅជ្រើសសម្រាំងយកតែពុទ្ធសាសនាថេរវាទមួយប៉ុណ្ណោះទុកជាសម្បត្តិវប្បធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។ទាំងនេះហើយជាសាសនដ៏ឧត្ដុងឧត្ដជួយសម្រាលលម្ហែសេចក្ដីទុក្ខដោយជឿកម្មផលច្បាស់លាស់ថា«ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់»ហើយទូន្មានប្រដៅប្រៀនកូនចៅនៅឯក្រោយខំកសាងសេចក្ដីល្អដើម្បីកសាងអនាគតឲ្យបានរុងរឿងដូចសម័យរុងរឿងវិញទោះជាលំបាកយ៉ាងណាក៏សុខចិត្តរួមសុខទុក្ខជាមួយពុទ្ធសាសនាទាល់តែកើតទៅជាសុភាសិតប្រចាំជាតិថា«ស៊ូស្លាបទៅគាប់រសធម៌កុំបីបង់»
.ពុទ្ធសាសនានិងរដ្ឋ
ដោយចិត្តខ្មែរធម៌បែបនេះហើយបានជាប្រជាជនខ្មែរមិនចូលចិត្តប្រើកម្លាំងអាវុធពេញ
ចិត្តនាំប្រទេសខ្លួនដោយសន្តិវិធីហើយតាំងនៅ​ក្នុងអធ្យាក្រឹតភាពស្រលាញ់មនុស្សជាតិ
គ្រប់សាសនាគ្រប់ជាតិសាសន៍គ្រប់ភាសាក្នុងសាកលលោកយើងដោយមិនរើសមុខចាត់ទុកមនុស្សលោកជាកល្យាណមិត្តសម្រាប់ដើរទៅកាន់ឆ្ងាយកន្ដាររួមសុខរួមទុក្ខជាមួយគ្នាដ្បិតបានជាកើតមកហើយចង់រួមរស់នៅជាមួយគ្នាដោយសុខសាន្តរហូតតទៅដើម្បីសាងសេចក្ដីសុខដល់មនុស្សលោក។ប្រជាជនខ្មែរទាំងប្រទេសប្រកាសខ្លួនជាអព្យាក្រឹតយ៉ាងឱឡារិកចំពោះសកលលោកមិនថាលោកខាងនេះឬខាងនោះទេនេះហើយជាសក្ខីភាពឲ្យសកលលោកស្គាល់ចិត្តខ្មែរថា « ចិត្តធម៌ » ។តែប្រវត្តិសាស្ត្រខ្មែរបានប្រាប់ថាខ្មែរមិនមែនចិត្តធម៌ស្លាប់ស្ដូកនោះទេខ្មែរមានសតិសម្បជញ្ញៈមានគំនិតរស់រវើកចេះតស៊ូព្រមយកជីវិតខ្លួនជាពលីដើម្បីបូជាមាតុប្រទេសបូជាជាតិសាសនាមហាក្សត្រខ្លួនរហូតមក។
.ពុទ្ធសាសនានិងយុវជនខ្មែរ
ប្រជាជនខ្មែរអប់រំកូនចៅតាមប្រពៃណីបុរាណគឺឲ្យកូនចៅទៅរៀននៅវត្ត។កូនខ្មែរទោះជាព្រះរាជបុត្រក្ដីបុត្រមន្ត្រីក្ដីកូនចៅប្រជានុរាស្ត្រក្ដីទាំងអស់ទៅរៀននៅវត្ត
បានយកវត្តអារាមជាសាលារៀនវត្តមួយ។ត្រូវបង្រៀនមុខវិជ្ជាគ្រប់យ៉ាងបង្រៀនអក្សរ
នព្វន្តការរចនាការស្ថាបនាច្បាប់សីលធម៌និងធម៌អាថ៌ពុទ្ធសាសនា។កូនខ្មែរដែល
បានរៀនសូត្រចេះដឹងគួរសមហើយត្រូវបួសជាសាមណេរជាភិក្ខុកើតទៅជាទំនៀមថាកូនប្រុសអាយុ១២ឆ្នាំត្រូវបួសជាសាមណេរសងគុណមាតាអាយុ២១ឆ្នាំត្រូវបួសជា
ភិក្ខុសងគុណបិតា។បួសហើយត្រូវរៀនសូត្រវិជ្ជាខ្ពង់ខ្ពស់តទៅទៀតរៀនបាលីរៀនធម៌អាថ៌ពុទ្ធវចនៈ។ល។កូនចៅខ្មែរបើបានបួសជាសាមណេរជាភិក្ខុហើយសិកមកវិញទើបគេរាប់ថាជាមនុស្សពេញអង្គសិកមកវិញភ្លាមគេអោយនាមថាជាបណ្ឌិតប្រែថាអ្នកប្រាជ្ញគេលែងហៅថាអាមឹងដូចពីដើមហើយ។បើមិនបានបួសទេគេហៅថាអាមឹងមួយជាតិហើយគេមិនរាប់ជាត្រីមុខទេ។បើបានបួសហើយតែខ្ជិលរៀនសូត្រទៀតច្បាប់ក្រមខ្មែរបន្ទោសថា«កំជិលអៀនប្រៀនបួសហើយមិនរៀនបន្ទោសថាខ្លៅ»។អាស្រ័យដោយការអប់រំប្រសើរនេះហើយទើបបានជាប្រជាជនខ្មែរមានអកប្បកិរិយាសុភាពរាបសាស្លូតបូតចិត្តថ្លើមល្អមិនសូវចេះបៀតបៀនគ្និគ្នាទេ។សព្វថ្ងៃនេះកូនប្រុសពុំសូវបានបួសជាភិក្ខុក្នុងសាមណេរដូចជំនាន់មុននោះទេព្រោះមានសាលាកើតនៅក្រៅវត្តច្រើនតែទោះជាយ៉ាងណាក្ដីក៏រាជរដ្ឋាភិបាលព្យាយាមបង្កើតសាលានៅតាមវត្តដូចកាលពីបុរាណកាលវិញ។សូម្បីមានសាលារៀននៅក្រៅវត្តតែមានសិស្សច្រើនគ្នាណាស់ដែលពឹងពាក់អាស្រ័យនៅតាមវត្តអារាមជាឱកាសល្អបានសេពគប់ព្រះសង្ឃ។ឯយុវជនដែលអាស្រ័យនៅផ្ទះក៏តែងមានឱកាសចូលទៅក្នុងវត្តអារាមបានធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនាបានភ្ជាប់និស្ស័យខ្លួននឹងពុទ្ធសាសនាចេះខ្លាចបាបចេះចង់បានបុណ្យចេះយល់ព្រះពុទ្ធសាសនាហើយប្រកាសខ្លួនជាពុទ្ធសាសនិកព្រោះហេតុតែបានទទួលពន្លឺពីព្រះពុទ្ធសាសនាតាំងពីកុមារមក។
.ពុទ្ធសាសនានិងសង្គមខ្មែរ
បុណ្យទានខាងពុទ្ធសាសនាក្ដីបុណ្យប្រពៃណីក្ដីប្រជនខ្មែរប្រមូលគ្នាទៅធ្វើបុណ្យនៅ
តាមវត្តអារាម។ការប្រមូលគ្នាទៅតាមវត្តនេះមានប្រយោជន៍ណាស់ព្រោះជាឱកាសល្អ
នាំឲ្យស្គាល់គ្នារាប់រកគ្នាឲ្យបានប្រាស្រ័យរាប់រកគ្នាយោគយល់គ្នាឲ្យចេះរួបរួមគ្នាដើម្បី
បំពេញកុសលឬសម្រេចកិច្ចការសង្គមអ្វីមួយ។ការសម្មាទានសីលជាកិច្ចការសង្គមមួយ
ដ៏ប្រសើរព្រោះបានដុសខាត់សង្គមឲ្យស្អាតបរិសុទ្ធឲ្យមានចរិយាប្រសើរមានសីលធម៌ខ្ពស់។ឯការបំពេញទានថ្វាយសង្ឃក៏ជាការងារសង្គមមួយប្រសើរទៀតព្រោះជាការជម្រៈ
សេចក្ដីកំណាញ់គិតតែប្រយោជន៍ផ្ទាល់ខ្ឡួនហើយជាការសម្របខ្លួនអោយចេះធ្វើចិត្តមានភាពទូលាយចេះគិតផ្ដល់ប្រយោជន៍និងសេចក្ដីសុខនៃគ្នីគ្នារទៅវិញទៅមកមិនតែប៉ុណ្ណោះការប្រមូលគ្នាទៅវត្តជាឱកាសមួយប្រសើរដោយឡែកទៀតព្រោះអាចយកពេលវេលានេះសម្រាប់ជជែកគ្នាពិគ្រោះគ្នាពិភាក្សាគ្នាអំពីបញ្ហាសង្គមទៀតផង។ហេតុដូច្នេះប្រស្នាអ្វីមួយជាបញ្ហាសង្គមដែលបានប្រឹក្សាគ្នានៅវត្តអារាមតែងតែជាប់លាយដោយគំនិតពុទ្ធសាសនាជាសន្តិធម៌នាំឲ្យកើតសេចក្ដីក្សេមក្សាន្តជាដរាប។ចាស់ទុំបរមបូរាណខ្មែរបានបង្កើតបុណ្យទំនៀមច្រើនដើម្បីអប់រំនិស្ស័យសង្គមឲ្យជាប់នឹងព្រះពុទ្ធសាសនាដូចជាបុណ្យកាន់បិណ្ឌបុណ្យស្រង់ព្រះបុណ្យស្រោចស្របមាតាបិតាចាស់ទុំបុណ្យបំបួសនាគបុណ្យកថិនទានជាដើម។ក្រៅពីនោះមានបុណ្យខ្មោចពិធីរៀបមង្គលកូនប្រុសស្រីជាស្វាមីភរិយាបុណ្យចូលឆ្នាំប្រពៃណីក៏ចាស់ទុំបញ្ចូលឥទ្ធិពុទ្ធសាសនាទាំងអស់។ដោយជាតិយើងចូលចិត្តធ្វើបុណ្យដូច្នេះហើយបានជាមានអ្នកបរទេសយល់ថា«ខ្មែរបានជាក្រមកពីធ្វើ​បុណ្យច្រើនពេក»។ជនជាតិខ្មែរពេញចិត្តធ្វើបុណ្យយ៉ាងនេះមកពីយល់ថា«ក្រក៏ក្រចុះឲ្យតែមានល្អគឺមានអរិយទ្រព្យ»។បុណ្យសំខាន់ៗមួយទៀតគឺការអប់រំចរិយាសង្គមតាមរយៈការទេសនាមហាជាតិស្ដីអំពីទសជាតិ។ការទេសនានេះគឺសម្ដែងពីចរិយាព្រះពោធិសត្វដែលព្រះអង្គខិតខំប្រតិបត្តិក្នុងអតីតជាតិឲ្យបានត្រាស់ដឹងធម៌ឲ្យប្រជាជនស្ដាប់ហើយឲ្យយកជាពន្លឺអប់រំខ្លួនក្នុងជិវិតនាលោកី។អាស្រ័យដោយការអប់រំដ៏ប្រសើរនេះប្រជនខ្មែរបានចេះដឹងពុទ្ធចរិយាដែលព្រះបរមពោធិសត្វរាល់ព្រអង្គបានបំពេញទសបារមីហើយប្រព្រឹត្តតាមពុទ្ធចរិយាយកពុទ្ធចរិយានេះជាគតិប្រចាំជិវិតដើម្បីទូន្មានខ្លួនឲ្យប្រព្រឹត្តល្អឲ្យមានសីលធម៌ខ្ពង់ខ្ពស់មានការតាំងចិត្តនៅក្នុងធម៌។

IV,គោលការណ៍អប់រំក្នុងព្រះពុទ្ធសាសនា
.ទស្សនៈសំខាន់ៗរបស់ព្រះសពុទ្ធ
..ទស្សនៈអរិយសច្ចៈ
អរិសច្ជគឺការពិតដ៏ប្រសើរដ៏ខ្ពង់ខ្ពស់។ការពិតនេះមានបួនប្រការហៅថាចតុរារិយសច្ចៈ​ដែលរួមមានៈ
-ទុក្ខអរិយសច្ចៈជីវិតនៅលើលោក​យើងនេះ​ពោរពេញទៅ​ដោយទុក្ខ។​ព្រះពុទ្ធសាសនាត្រូវបានអ្នកសិក្សាមួយចំនួនចាត់ទុកថាមានលក្ខណៈទុទិដ្ឋិនិយម។ការពិតពុទ្ធសាសនាមិនមែនទុទិដ្ឋិនិយមហើយក៏មិនមែនសុទិដ្ឋិនិយមដែរប៉ុន្តែជាតថនិយមព្រោះអ្វីដែលព្រះពុទ្ធបានបង្រៀនគឺការពិតធម៌ពិត។ប្រសិនបើយើងក្រលេកមើលជុំវិញខ្លួនយើងឃើញថាអ្វីៗទាំងអស់កំពុងតែប្រែប្រួល។ទុក្ខធំៗរួមមាន៖
-
ជាតិទុក្ខៈទុក្ខព្រោះមានកំណើត(មានរូបមានទុក្ខ)
-
ព្យាធិទុក្ខៈទុក្ខដោយសារមានជម្ងឺបៀតបៀន
-
ជរាទុក្ខៈទុក្ខព្រោះចាស់ជរាទ្រុឌទ្រោម
-
មរណទុក្ខៈទុក្ខព្រោះសេចក្ដីស្លាប់(ឈឺចុកចាប់ពិបាកមុនស្លាប់)
សេចក្ដីទុក្ខជាការពិតរបស់មនុស្សសត្វគ្រប់រូបទោះតិចឬច្រើនគ្មានអ្នកណា
គេចផុត។សម្រាប់ពុទ្ធសាសនាចំណុចចាប់ផ្ដើមគឺអ្វីៗទាំងអស់គឺមិនអាចគិតដល់ព្រោះវារត់ក្នុងរង្វង់មូលចាប់ពីចំណុចទីមួយអវិជ្ជាទៅរកទីបញ្ចប់គឺតណ្ហាដែលជាប្រភពនៃអវិជ្ជា។ប៉ុន្តែអត្ថន័យសង្ខេបនៃអរិយសច្ចៈទី១ដែលព្រះពុទ្ធចង់ឲ្យយើងយល់នោះគឺមានតែអ្ន.ទាំងឡាយណាដែលមើលឃើញទុក្ខទេដែលអាចមើលនៃការកើតឡើងនៃទុក្ខក៏ដូចជាមាគ៌ាដែលដឹកនាំទៅកាន់ការរលត់ទៅនៃទុក្ខ។
,សមុទយអរិយសច្ចៈ(ភាពពិតនៃហេតុរបស់ទុក្ខ)សមុទយអរិយសច្ចៈគឺ​ជាតួហេតុហើយ​ទុក្ខអរិយសច្ចៈជាតួផលតាមទ្រឺស្ដីហេតុនិងផល។តាមពុទ្ធសាសនាតួផលនេះអាចមានច្រើនប៉ុន្តែតណ្ហានិងអវិជ្ជាគឺជាហេតុចំបងនៃទុក្ខ។បញ្ហាក្នុងពិភពលោកសព្វថ្ងៃនេះជាពិសេសក្នុងយោគសម័យនៃការរីកចម្រើនខាងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រព្រមទាំងការប្រណាំងប្រជែងខាងសម្ភារៈដែលកើតចេញតណ្ហានៃគំនិតរបស់បុគ្គលនិយមដែលចង់បាននេះចង់បាននោះមិនចេះស្កប់ស្កល់គឺជាការងាយស្រួលណាស់ប៉ុន្តែតណ្ហាដែលនាំឲ្យកើតជាថ្មីម្ដងទៀតជារឿងមួយលំបាកស្មុគ្រស្មាញហើយទាមទារអោយមានការពន្យល់បកស្រាយ។នេះជាលក្ខណៈស៊ីជម្រៅផ្នែកទស្សនវិជ្ជាអរិយសច្ចៈ
ទី២ដែលឆ្លើយតបទៅនឹងលក្ខណៈទស្សនវិជ្ជានៃអរិយសច្ចៈទី១គឺទុក្ខអរិយសច្ចៈ។
-និរោធអរិយសច្ចៈ(ភាពពិតនៃសេក្ដីរំលត់នៃទុក្ខ​)វាជាបញ្ហាដែលអាចធ្វើទៅបា​ន​ដើម្បីបញ្ឍប់ទុក្ខ។ជាតិទុក្ខមានហេតុរបស់វាហេតុនេះយើងអាចលុបបំបាត់ទុក្ខនេះបានដោយលុបបំបាត់ហេតុនៃទុក្ខមានន័យថាយើងបានទៅដល់និព្វាន។អ្វីជានិព្វាន? និព្វានមានន័យច្រើនយ៉ាង។តាមន័យអក្សរសាស្ត្រនិព្វានមានន័យថាការរលត់ទៅ។និព្វានមាន២ករណីដូចខាងក្រោម៖
និព្វានដែលទទួលបានក្នុងជាតិនេះ ( ការរំលត់គិលេសមានបញ្ជក្ខន្ធសល់នៅ )
និព្វានដែលទទួលបានក្នុងជាតិនេះគឺជានិព្វានដែលទទួលបានក្នុងពេលនេះខណៈ
ពេលដែលម្នាក់ៗកំពុងមានជីវិតនេះឡើង។មានន័យថាការរំលត់ទៅនូវចំណងតណ្ហាទោសៈមោហៈនិងលោភៈត្រូវបានគេហៅថាជានិព្វានដែលទទួលបានក្នុងជាតិនេះ។ស្ថានភាពនៃនិព្វានបែបនេះគឺជាបទពិសោធន៍នៃសេរីភាពពីគ្រប់ទម្រង់ទាំងអស់នៃការជាប់ជំពាក់។និព្វាននេះអាចទទួលបានលុះត្រាតែម្នាក់ៗបំផ្លាញនូវកម្លាំងជំរុញចិត្តដែលនាំឲ្យមានការជាប់ជំពាក់រស់នូវមានកម្រឹតខ្ពស់បានធ្វើនូវអ្វីដែលត្រូវបានធ្វើបោះបង់ចោលនូវចំណង់តណ្ហាសម្រេចបាននូវគោលដៅដ៏ឧត្ដុង្គឧត្ដម្ភបំផ្លាញចោលនូវគ្រឿងជាប់ជំពាក់និងសន្តិភាពហើយត្រូវបានរំដោះដោយការយល់ដឹងយ៉ាងច្បាស់ត្រិះពិចារណាបានយ៉ាងត្រឹមត្រូវ។
និព្វានដែលទទួលបានក្រោយសេចក្ដីស្លាប់ ( ការរលត់គិលេសមិនមានបញ្ចក្ខន្ធសល់នូវ )និពា្វនដែលមានលក្ខណៈសុក្រឹតពិតប្រាកដគឺជាការរលត់ទៅទាំងស្រុង។ដើម្បីពន្យល់អត្ថន័យនៃស្ថានភាពនេះពុទ្ធសាសនាបានធ្វើការប្រដូចទៅនឹងភ្លើង។នៅពេលដែលភ្លើងរលត់ទៅវាមិនបាននៅទីណាទាំងអស់ទោះជាទៅកើតលិចជើងឬត្បូង។វាគ្រាន់តែឈប់មានអត្ថិភាពតែប៉ុណ្ណោះ។ក្នុងរបៀបដូចគ្នានេះដែរបុគ្គលដែលបានរួចពីអន្ទាក់ឬលុបបំបាត់នូវចំណង់ដែលចងពួកគេឲ្យជាប់វាលវដ្ដសង្សានេះការកើតស្លាប់អាចត្រូវបាននិយាយថាបានទៅដល់និព្វានពីព្រោះពួកគេមានសេរីភាពពីឥទ្ធិពលនៃចំណងដែលចងពួកគេឲ្យវិលវល់ក្នុងវាលវដ្ដសង្សានេះ។ពេលនេះមិនមានន័យថាអ្នកត្រាស់ដឹងមិនអាចអត្ថិភាពទៀតឡើយ។​នៅខណៈនេះគឺជាដំណាក់កាលមួយដែលរួចផុតអំពីទុកនៅក្នុងលោកីដូចមុនទៀតហើយហើយវាជាពេលវេលាមួយសូន្យគ្មានការវិលវល់ក្នុងវដ្ដសង្សាទៀតឡើយ។
-មគ្គអរិយសច្ចៈ
(ភាពពិតនៃមាគ៌ាទៅកាន់សេចក្ដីរំលត់នៃទុក្ខ)មគ្គៈសំដៅទៅលើផ្លូវសម្រាប់ប្រតិបត្តិឬមាគ៌ាសម្រាប់ដើរដើម្បីបំបាត់ហេតុនៃទុក្ខបានទៅដល់និព្វានហើយមគ្គនេះត្រូវបានគេស្គាល់ជាទូទៅថាជាផ្លូវកណ្ដាលហើយត្រូវប្រតិបត្តិនូវធម៌៨យ៉ាងគឺមជ្ឈឹមាបដិបទាឬអដ្ឋង្គិគមគ្គដូចខាងក្រោម៖
.សម្មាទិដ្ឋិៈការយល់ឃើញត្រូវមានប្រភពបីយ៉ាង។១- ស្វ័យយល់ឃើញដោយខ្លួនឯង។២ការយល់ឃើញតាមរយៈអ្នកដទៃ។៣គឺលទ្ធផលនៃការបញ្ចូលគ្នារវាងការយល់ឃើញដោយខ្លួនឯងតាមរយៈអ្នកដទៃ។
.សម្មាសង្កម្បៈគឺត្រិះរិះត្រូវ។ការត្រិះរិះមានលក្ខណៈបីគឺត្រិះរិះចាកកាមគុណត្រិះរិះ
ចាកបឆ្ឆាឆន្ទៈ ( គំនិតព្យាបាទ ) ត្រិះរិះចាកភាពឃោរឃៅអមនុស្សធម៌។
.សម្មាវាចាៈការនិយាយត្រូវគឺជាចំណុចសំខាន់់បំផុតក្នុងជីវិតរបស់មនុស្សម្នាក់។ការនិយាយត្រូវវៀរចាកវចីទុក្ខរិត៤៖
មុសាវាទៈនិយាយកុហក
បិសុនាវាទៈនិយាយចាក់ដោតញុះញង់
ជរុសវាទៈជេរប្រតេចតិះដៀល
សម្ជប្បណាវាទៈពាក្យឡេះឡោះលែងសើចឥតប្រយោជន៍
.សម្មាកមន្តៈការងារត្រឹមត្រូវគឺត្រូវគោរពសុខុមាលរបស់អ្នកដទៃហើយត្រូវវៀរចាកនូវ
កាយទុច្ចរិត៣យ៉ាងមាន៖
បាណាៈការសម្លាប់សត្វមានជីវិត
អទិនាៈការលួចទ្រព្យសម្បត្តិអ្នកដទៃ
កាមេៈការលួចប្រពន្ធគេ។
.សម្មាអជិវៈរកស៊ីចិញ្ចឹមជីវិតត្រឹមត្រូវ។គឺវៀរចាកការចញ្ចឹមជីវិតខុសគន្លងធម៌ដូចជា
លួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃឬធ្វើជំនួញទុច្ចរឹតជាដើម។
.សម្មាវាយាមៈការព្យាយាមត្រូវគឺប្រៀបដូចជាខ្សែពិណមិនត្រូវតឹងពេកព្រោះនៅពេល
ដេញអាចដាច់ហើយក៏មិនត្រូវធូរពេកដែរព្រោះពេលដេញទៅមិនពិរោះវាត្រូវតែព្យាយាម
នូវផ្លូវកណ្ដាល។
.សម្មាសតិៈការដឹងខ្លួនជានិច្ចមិនធ្វេសប្រហែសឬសេចក្ដីរំលឹកថាត្រូវពីសត្តិប្បដ្ឋាន៤យ៉ាង៖
សតិរលឹកពិចារណាកាយជាអារម្មណ៍ថាកាយនេះជាកាយប៉ុណ្ណោះ។
សតិរលឹកពិចារណាវេទនាគឺសេចក្ដីសុខទុក្ខឧបេក្ខាជាអារម្មណ៍វេទនាហើយនេះគ្រាន់តែជាវេទនាប៉ុណ្ណោះ។
សតិរលឹកពិចារណាដោយចិត្តសៅហ្មងនិងផូរផង់ជាអារម្មណ៍ចិត្តនេះគ្រាន់
តែជាអារម្មណ៍ប៉ុណ្ណោះ។
សតិពិចារណាធម៌ជាកុសលឬអកុសលដែលកើតឡើងជាមួយនឹងចិត្តនោះគឺជា
អារម្មណ៍ធម៌នេះគ្រាន់តែជាធម៌តែប៉ុណ្ណោះមិនមែនជាសត្វជាបុគ្គលជាខ្លួនប្រាណជាយើងជាគេឡើយ។
.សម្មាសមាធិៈការតម្កល់ចិត្តត្រូវគឺធ្វើឲ្យយើងសម្រេចនូវលទ្ធផល២យ៉ាងគឺៈ
វានាំឲ្យមានសុខភាពសេចក្ដីស្ងប់ភាពសុខសាន្តខាងផ្លូវចិត្តផ្លូវកាយ។
វាធ្វើឲ្យចិត្តប្រែក្លាយទៅជាឧបករណ៍មួយដែលមានសមត្ថភាពមើលឃើញនូវវត្ថុ
ទាំងឡាយតាមយថាភូត។
..ទស្សនៈបដិច្ចសមុប្បាទ
តាមទ្រឹស្ដីនេះភាវៈណាមួយដែលកើតឡើងតែឯងដោយគ្មានទំនាក់ទំនងនិងភាវៈ
ផ្សេងៗទៀតទេហើយក៏គ្មានភាវៈណាសំខាន់ជាតិភាវៈណាដែរ។ចំពោះការវិលកើតវិលស្លាប់របស់មនុស្សទ្រឹស្ដីបដិច្ចសមុប្បបាទបានលើកយករវាងបុព្វហេតុទាំង១២ដូចខាងក្រោម៖

.អវិជ្ជានាំឲ្យកើតសង្ខារ
.សង្ខារនាំឲ្យកើតវិញ្ញាណ
.វិញ្ញាណនាំឲ្យកើតនាមរូប
.នាមរូបនាំឲ្យកើតអាយតនៈ
.អាយតនៈនាំឲ្យកើតជស្សះ
.ជស្សៈនាំឲ្យកើតវេទនា
.វេទនានាំឲ្យកើតតណ្ហា
.តណ្ហានាំឲ្យឧបទា(សេចក្ដីជំពាក់)
.ឧបទានាំឲ្យកើតភព
១០.ភពនាំឲ្យកើតជាតិ
១១.ជាតិនាំឲ្យកើតជរា
១២.ជរានាំឲ្យកើតមរណៈបើហេតុណាមួយកើតឡើងហេតុឯទៀតក៏កើតឡើងបន្តបន្ទាប់គ្នា។ឧទាហរណ៍ៈបើមានអវិជ្ជាសង្ខារវិញ្ញាណនិងហេតុផ្សេងៗទៀតកើតមានឡើងបន្តៗគ្នារហូតសល់ជរានិងមរណៈផ្ទុយទៅវិញបើគ្មានអវិជ្ជាអ្វីៗទាំងអស់គឺរលត់ទាំងអស់ដែរដែលហៅថានិរោធៈ។
..ទស្សនៈកម្មផល
មនុស្សតែងកើតនិងស្លាប់ទៅវិញជារឿងធម្មតាបើចង់បំបាត់កំណើតត្រូវបំបាត់
កម្មផលជាមុនសិន។ដូចនេះកម្មផលជាមូលដ្ឋានសំខាន់បំផុតក្នុងទស្សនៈពុទ្ធនិយម។
ផលៈគឺជាផ្លែផ្កាដែលកើតចេញពីអំពើឬកម្ម។ហើយអំពើល្អផលល្អបើអំពើអាក្រក់
ទទួលផលអាក្រក់។មនុស្សជាអ្នកកសាងកម្មហេតុនេះមនុស្សជាអ្នកទទួលនូវផល។យោងតាមទស្សនៈនេះមនុស្សមានលក្ខណៈល្អអាក្រក់ល្ងង់ឆោតក្រឬមាន។ល។អាស្រ័យដោយអំពើរបស់ខ្លួននេះឯង។ផលនៃកម្មមិនសាបសូន្យឡើយគ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ។កម្មៈសម្គាល់នូវអំពើផ្សេងៗដែលចែកជា៣យ៉ាងគឺ៖
កុសលកម្មៈគឺអំពើជាកុសល់
អកុសលកម្មៈគឺអំពើអកុសល
អព្យាក្រឹត្យកម្មៈគឺអំពើអព្យាក្រឹត្យ
កម្មខ្លះផ្ដល់ភ្លាមៗឬក្នុងបច្ចុប្បន្នជាតិឯកម្មខ្លះផ្ដល់ក្នុងជាតិមុខ ( ជាតិក្រោយ )
ក្នុងលទ្ធិពុទ្ធនិយមទស្សនៈកម្មផលទាក់ទងទៅនឹងការកើតស្លាប់របស់សត្វលោកក្នុងវាលវដ្ឋសង្សារ។លទ្ធិពុទ្ធនិយមកំណត់ថាភាវៈកើតឡើងដោយខ្លួនឯងតាមក្រឹត្យក្រមធម្មជាតិ។ហេតុដែលនាំឲ្យកើតឬស្លាប់គឺខន្ធទាំង៥ដែលរួមមានៈរូបខន្ធវេទនាខន្ធសញ្ញាខន្ធវិញ្ញាណខន្ធ។ភាវៈដែលកើតឡើងហើយរបៀបនេះរមែងមានការប្រែប្រួលធំធាត់ហើយទ្រុឌទ្រោមទៅវិញទីបំផុតរលត់ខន្ធទៅវិញ។បន្ទាប់មកមានការប៉ះទង្គិចផ្គុំផ្សំគ្នាឡើងជាថ្មីទៀត(មានជីវិតជាថ្មី)របៀបនេះរៀងរហូតទៅ។
តាមរបៀបនេះគេពោលថាការស្លាប់គឺពេលដែលមានខន្ធទាំង៥ត្រូវរលាយ
ឯការកើតជាពេលដែលខន្ធទាំង៥ផ្គុំគ្នាជាថ្មីឡើងវិញ។នៅពេលមនុស្សស្លាប់ទៅខន្ធទាំង៥ត្រូវរលាយប៉ុន្តែថាមពលនៃជីវិតចាស់តែងមានទំនាក់ទំនងទៅនឹងជីវិតថ្មីដែលហៅថាកម្មផលកម្មផល។ជីវិតចាស់និងជីវិតថ្មីមានទំនាក់- ទំនងគ្នាមិនអាចកាត់ផ្ដាច់បានជីវិតថ្មីទទួលចំហាយកម្មផលពីជីវិតចាស់តែជីវិតថ្មីតែងទទួលការកសាងនិងអប់រំថ្មីៗថែមទៀត។
..ទស្សនៈអហិង្សាធម៌
ព្រះទ្រង់ទូន្មានមនុស្សមិនឲ្យមានហិង្សាតាមរយៈសីល៥ជាធម៌សម្រាប់ឲ្យមនុស្ស
យកទៅប្រតិបត្តិតាមនៅក្នុងជីវិតរស់នៅដូចខាងក្រោម៖
-ចេតនាវៀរចាកការសម្លាប់សត្វមានជីវិត។
-ចេតនាវៀរចាកការកាន់យកទ្រព្យសម្បត្តិរបា់អ្នកដទៃដែលគេមិនបានឲ្យដោយ
កាយឬវាចារ។
-ចេតនាជាហេតុវៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
-ចេតនាវៀរចាកការពោលពាក្យកុហក។
-វៀរចាកហេតុជាទីតាំងនៃសេចក្ដីប្រមាទគឺផឹកនូវទឹកស្រវឹងមានសុរានិងមេរ័យ
ជាដើមដែលជាសត្រូវដល់កុសលធម៌។
សម្រាប់ព្រះមហាក្សត្រនិងអ្នកគ្រប់គ្រងប្រទេសដើម្បីសម្រេចបាននូវអហិង្សាធម៌
ត្រូវតែប្រកបដោយតស្សពិធរាជធម៌ឬធម៌១០ប្រការគឺទានសីលបរិច្ចាគអាជ្ជវៈ
មទ្ទវៈតបៈអកោធៈអវិហង្សខន្តីនិងអវិរោធនៈ។ទស្សពិធរាជធម៌ទាំង១០នេះកាលបើស្ដេចឬអ្នកដឹកនាំប្រទេសលើពិភពលោកកាន់យកឲ្យបានគ្រប់គ្នានោះប្រទេស
ជាតិនឹងមានសន្តិភាពគ្មានការកាប់សម្លាប់និងមានសង្គ្រាមនៅក្នុងប្រទេសឡើយរាស្ត្ររស់នៅប្រដោយសេចក្ដីសុខប្រទេសជិតខាងក៏មិនហ៊ានមើយងាយមានតែគោរពកោតខ្លាចជាក់ជាមិនខាន។


..ទស្សនៈព្រហ្មវិហាធម៌
ព្រហ្មវិហាធម៌សំដៅលើគោលនៃការប្រព្រឹត្តដែលប្រសើរបរិសុទ្ធជាទីអាស្រ័យ
របស់ព្រហ្មពោលគឺព្រះព្រហ្មលោកនោះឯង។ព្រហ្មវិហាធម៌មាន៤គឺ៖
-មេត្តាមានចិត្តស្រលាញ់ចង់ឲ្យគេបានសុខ
-ករុណាការមានចិត្តអាណិតអាសូរសង្គ្រោះគេឲ្យរួចចាកផុតបានសុខ
-មុទិតាការត្រេកអរពេលដែលគេបានសុខ
-ឧបេក្ខាការដាក់ចិត្តជាកណ្ដាលមិនលុះក្នុងអគតិធម៌។
-ជំនឿ
..ទំនៀមទម្លាប់ប្រពៃណី
ក្នុងពិធីបុណ្យផ្សេងៗគេតែងនាំគ្នាគោរពព្រះពុទ្ធជាធំគោរពព្រះសង្ឃសូត្រធម៌
ស្ដាប់តែពុទ្ធឱវាទខំតម្កល់ចិត្តឲ្យបរិសុទ្ធប្រកាន់នូវសីលជានិច្ចមានសីល៥សីល៨និង
សីល១០ខំសន្សំកុសលផលបុណ្យមានសទ្ធាជ្រៈថ្លាបរិច្ចាគទានជាដើម។ដោយមាន
ជំនឿថានៅពេលមានមនុស្សស្លាប់ទៅព្រលឹងឥតស្លាប់ហើយព្រលឹងគឺជាសារធាតុដែល
មិនចេះបាត់បង់ហើយមនុស្សតែងតែវិលកើតវិលស្លាប់ក្នុងវដ្ដសង្សារនៅពេលមិនទាន់ផុតកម្ម។ចំហាយនៃកម្មចាស់ឬចំហាយនៃខន្ធតែងជួបនឹងធាតុផ្សំបង្កើតបាននូវរាងកាយសារជាថ្មីពោលគឺជីវិតថ្មីរួចតែងតែទទួលនូវចំហាយនៃកម្មចាស់ហៅថាអំពើរបស់កម្មចាស់។ជីវិតចាស់និងជីវិតថ្មីដូចគ្នាផងខុសគ្នាផងដូចគ្នាត្រង់ជីវិតថ្មីត្រូវរងនូវអំពើចាស់ផលចាស់ខុសគ្នាត្រង់ជីវិតថ្មីមានសកម្មភាពមានការអប់រំថ្មីមានផលកម្មថ្មីផលកម្មពៀរវេរាដែលមនុស្សកំពុងទទួលហៅថាវាសនា
..ពិធីបុណ្យតាមបែបពុទ្ធសាសនាសុទ្ធសាធ
ពីធីបុណ្យបែបពុទ្ធសាសនាសុទ្ធសាធមានដូចជាបុណ្យចូលវស្សាបុណ្យពិសាខ
បូជាមានបូជាកថិនទានបុណ្យផ្កាបុណ្យបច្ច័យបួនឆាកមហាបង្សកូលបុណ្យទេសនា
មហាជាតកបុណ្យបំបួសនាគ
..ពិធីបុណ្យមានលក្ខណៈចម្រុះ
ពីធីទាំងនេះរួមមានដូចជាបុណ្យចម្រើនព្រះបាបវត្តពិធីច្រត់ព្រះនង្គ័លពិធីបង្សុកូលពិធី
សូត្រមន្តរំដោះកម្មផលបុណ្យភ្ជំបិណ្ឌពិធីបូជាសពពិធីដង្ហែសពបុណ្យចូលឆ្នាំខ្មែរជាដើ។

V,ការអភិវឌ្ឍន៍សង្គមតាមមាគ៌ាព្រះពុទ្ធសាសនា
ខេមរជនក្នុងប្រទេសកម្ពុជាបានទទួលផលអំពីព្រះពុទ្ធសាសនាជាច្រើនយ៉ាងដូចសេចក្ដី
ដែលត្រូវសម្ដែងតទៅនេះ៖
.ការអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាជាសាសនាចង្អុលបង្ហាញប្រាប់អំពីហេតុនិងផលព្រមទាំងណែ
នាំអប់រំអោយសត្វលោកដើរនៅក្នុងផ្លូវត្រូវគឺផ្លូវនៃសេចក្ដីសុខចម្រើនដែលសត្វលោកខ្លួនឯងប្រថ្នាចង់បានព្រះពុទ្ធសាសនាគឺជាផែនទីនៃជីវិតសត្វលោកឯការប្រព្រឹត្តរបស់សត្វលោកគឺជាការដើរផ្លូវ។ព្រះពុទ្ធសាសនាបានបង្ហាញប្រាប់ផ្លូវនៃសេចក្ដីសុខមាន៣ប្រការគឺការមិនធ្វើនូវអំពើអាក្រក់ទាំងពួង១ការបំពេញនូវសេចក្ដីល្អ១និងការសម្អាតចិត្តខ្ឡួនអោយបានស្អាតផូរផង់១។

..ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង
ការមិនធ្វើនូវអំពើអាក្រក់ទាំងពួងសំខាន់បំផុតគឺការមិនបៀតបៀនអ្នកដទៃសេចក្ដី
សុខដែលកើតមកពីការមិនបៀតបៀនអ្នកដទៃជាសេចក្ដីសុខដ៏ធំទូលំទូលាយនិងជាគ្រឹះនៃសេចក្ដីសុខថ្នាកខ្ពស់ទៀតផង។
មនុស្សយើងជាទូទៅកាលដែលស្វែងរកនូវសេចក្ដីសុខសម្រាប់ខ្លួនរមែងស្វែងរកនូវវត្ថុដែលខ្លួនពេញចិត្តវត្ថុដែលខ្លួនស្រលាញប្រាថ្នាចង់បានដោយរួមប្រមូលនូវវត្ថុទាំងអស់
មកវាស្ថិតនៅក្នុង៥ចំណុច៖
.រូបជាទីពេញចិត្តសម្រាប់ប៉ះនិងភ្នែក
.សម្លេងជាទីពេញចិត្តសម្រាប់ប៉ះនឹងត្រចៀក
.ក្លិនជាទីពេញចិត្តសម្រាប់ប៉ះនឹងច្រមុះ
.រសជាទីបេញចិត្តសម្រាប់ប៉ះនឹងអណ្ដាត
.ផោដ្ឋព្វៈជាទីពេញចិត្តសម្រាប់នឹងកាយ។
ព្រោះហេតុតែសេចក្ដីត្រូវការនូវវត្ថុបំណងដែលមាននូវចំណុចជាទិពេញចិត្ត៥នេះមនុស្សយើងក៏ចូលដល់ការបៀតបៀនអ្នកដទៃដើម្បីដណ្ដើមយកនូវអ្វីៗដែលខ្លួនឯងពេញចិត្ត។
ការបៀតបៀនអ្នកដទៃវាកើតមកអំពីចិត្តដែលប្រាសចាកនូវសម្បជញ្ញៈចិត្តឥតមេត្តាចិត្តមិនមាននូវសេចក្ដីសុខស្ងប់ព្រោះហេតុតែចិត្តមានសភាពវរវឹកជាទុក្ខយ៉ាងនេះហើយទើបបានជាបញ្ចេញនូវសកម្មភាពធ្វើអោយអ្នកដទៃមានសេចក្ដីទុក្ខផងធ្វើអោយសង្គម
វឹកវរមិនមាននូវសេចក្ដីសុខស្ងប់ផង។ដើម្បីការមិនបៀតបៀនអ្នកដទៃមនុស្សយើងត្រូវតែអប់រំចម្រើននូវធម៌មេត្តាអោយមានចិត្តដែលគេតែងហៅថាមនុស្សមានធម៌ក្នុងខ្លួនតាមពិតចិត្តដែលមានមេត្តាជាចិត្តមាននូវសេចក្ដីសុខមនុស្សយើងត្រូវចេះស្វែងរកសេចក្ដីសុខពីក្នុងចិត្តរបស់ខ្លួនឯងផងកុំចេះតែស្វែងរកសេចក្ដីសុខពីវត្ថុខាងក្រៅនោះព្រោះកាលបើមានសេចក្ដីសុខខាងក្រៅហើយក៏ព្រមអោយអ្នកដទៃបានសេចក្ដីសុខផងដែរបែបនេះសង្គមជាតិក៏រមែងមានសេចក្ដីសុខស្ងប់ជាពិតប្រាកដ។ទឹកចិត្តមេត្តាគឺប្រាថ្នាអោយអ្នកដទៃបានសុខបានចម្រើនកើនប្រយោជន៍ដោយមានខ្លួនឯងជាឧបមានៅពេលដែលនឹកគិតទៅរកបុគ្គលណាមេត្តាកើតឡើងអោយបុគ្គលនោះទទួលបានសេចក្ដីសុខអប់រំចិត្តយ៉ាងនេះហ្វឹកហាត់គំនិតយ៉ាងនេះរឿយៗជាប្រក្រតីទោះជានៅក្នុងផ្ទះក្ដីទៅណាមកណាក្ដីសូមអោយអ្នកដទៃបានសេចក្ដីសុខ
ការមិនធ្វើនូវអំពើអាក្រក់ទាំងពួងព្រោះមកអំពីមានសេចក្ដីសុខនៅក្នុងចិត្តសេចក្ដីនេះ
មានជាតិជាកុសលជាសេចក្ដីដែលប្រាសចាកគំនុំគុំគួនប្រាសចាកការច្រណែនប្រាសចាកការបៀតបៀននិងប្រាសចាកគ្រឿងសៅហ្មងរបស់ចិត្តផ្សេងៗទៀត។
មនុស្សយើងម្នាក់ៗរមែងមានទំនាក់ទំនងជាមួយនឹងអ្នកដទៃដូចជាមាតាបិតានិង
បងប្អូនជាដើមកាលណាបើយើងប្រព្រឹត្តនូវអំពើឆ្គាំឆ្គងជាអំពើដែលមនុស្សនៅក្នុងសង្គមតិះដៀលនោះឈ្មោះថាយើងបៀតបៀនដល់មាតាបិតានិងបងប្អូនរបស់យើងយ៉ងពិតព្រោះធ្វើអោយមាតាបិតានិងបងប្អូនជាដើមនោះមានទុក្ខផ្លូវចិត្តដោយខ្មាសអ្នកដទៃដូច្នេះហើយបានជាអ្នកដែលមាននូវមេត្តាធម៌ក្នុងខ្លួនមុននឹងធ្វើនូវអំពើអ្វីៗតែងគិតពិចារណាដោយល្អិតល្អន់មិនអោយអ្នកដទៃមានសេចក្ដីទុក្ខព្រោះអំពើរបស់ខ្លួនឡើយ។
ភរិយានិងស្វាមីជួបគ្នាថ្មីថ្មោងច្រើនដោយសេចក្ដីស្រលាញ់តាមបែបគិលេសក្នុងចិត្តលុះដល់សេចក្ដីស្រលាញ់តាមបែបគិលេសក្នុងចិត្តនោះមានការថយចុះតែបើមានមេត្តាចូលមកជំនួសភរិយានិងស្វាមីនោះរមែងរួមរស់ជាមួយគ្នាដោយសុខសាន្តមិនមានការទាស់ទែងបែកបាក់គ្នាឡើយ។មេត្តានាំអោយមនុស្សយើងមានសុជីវធម៌និងសីលធម៌ក្នុងការរស់នៅធ្វើអ្វីតែងគិតក្រែងអ្នកដទៃមានសេចក្ដីទុក្ខលំបាកដោយសារខ្លួនមិនត្រឹមតែប៉ុណ្ណោះមេត្តានាំអោយមនុស្សយើងមានចិត្តរីករាយក្នុងការជួយអ្នកដទៃទៀតផង។
កាលដែលចិត្តមិនទាន់មានការអប់រំមិនទាន់ចម្រើនដោយអរិយធម៌ចិត្តចេះត្រេកអរតែពីខាងបាននូវទ្រព្យសម្បត្តិផ្សេងៗចេះរីករាយក្នុងការទទួលយកតែមិនចេះត្រេកអររីក
រាយក្នុងការអស់ព្រោះអោយដល់អ្នកដទៃឡើយលុះដល់ចិត្តបានទទួលការអប់រំបានចម្រើនប្រកបទៅដោយអរិយធម៌ចិត្តក៏ចេះត្រេកអររីករាយក្នុងការបរិច្ចាគជួយសង្គ្រោះដល់អ្នកដទៃផងមិនមែនចេះតែត្រេកអរតែពីខាងបានប៉ុណ្ណោះឡើយ។មាតាបិតាប្រាថ្នាប្រយោជន៍ដល់កូនប្រុសស្រីធ្វើការងារបំពេញតួនាទីរបស់ខ្លួនសង្គ្រោះដល់កូនប្រុសស្រីលុះបានឃើញកូនប្រុសស្រីមានសេចក្ដីសុខមាតាបិតាក៏មានចិត្តជាសុខ។ដូចនេះនៅក្នុងលោកនេះមិនមែនមានតែសុខព្រោះការបាននូវវត្ថុទាំងពួងនោះទេគឺពិតជាសេចក្ដីសុខព្រោះការបរិច្ចាគនូវវត្ថុទាំងពួងផងដែរដែលជាសេចក្ដីសុខតាមផ្លូវចិត្តប្រកបដោយមេត្តាធម៌និងសេចក្ដីសុខផ្សេងៗទៀតតាមរយៈនៃការអប់រំចម្រើននូវកុសលធម៌ទាំងពួង។សូមមនុស្សទាំងឡាយក្រងនូវកុសលធម៌ដើម្បីអោយខ្លួនបានទៅជាមនុស្សដ៏ល្អដូចជាអ្នកក្រងផ្កាបានរើសយកផ្កាដែលល្អៗមកក្រងសម្រេចបានទៅជាភួងមាលាដ៏ល្អយ៉ាងនោះឯង។សូមមនុស្សទាំងឡាយស្វែងរកសេចក្ដីសុខពីក្នុងចិត្តរបស់ខ្លួនអោយបានច្រើនសូមចេះត្រេកអរនឹងអំពើល្អរបស់ខ្លួនសូមកុំបៀតបៀនសត្វដទៃនិងសូមកុំធ្វើនូវបាបទាំងពួងឡើយ។
..ការបំពេញនូវសេចក្ដីល្អ
ការមិនធ្វើនូវអំពើអាក្រក់ទាំងពួងប្រៀបដូចជាការងូតទឹកសម្អាតកាយឯការបំពេញនូវសេចក្ដីល្អប្រៀបដូចជាការស្លៀកពាក់និងប្រដាប់តាក់តែងកាយដោយអលង្ការ។ការបំពេញនូវសេចក្ដីល្អគឺជាការបំពេញនូវតួនាទីហើយការបំពេញនូវតួនាទីធ្វើឲ្យជីវិត​មានគុណតម្លៃ។មនុស្សយើងម្នាក់ៗមានតួនាទីច្រើនយ៉ាងគឺតួនាទីជាមនុស្សតួនាទីជា​បុត្រធីតាតួនាទីជាភរិយាឬជាស្វាមីតួនាទីជាមិត្តតួនាទីជាមាតាបិតាតួនាទីជាបព្វជិតការក្នុងតួនាទីដែលត្រូវបំពេញយ៉ាងណានោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងប្រាប់​​ព្
គ្រប់ទាំងអស់ដូច្នេះដើម្បីបំពេញនូវតួនាទីរបស់ខ្លួនឈានឆ្ពោះទៅរកសេចក្ដីសុខមនុស្ស
គ្រប់រូបត្រូវសិក្សាព្រះធម៌ដែលជាពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធជាប្រយោជន៍ដើម្បីការយល់ត្រូវចំពោះការងារដែលត្រូវធ្វើនិងដើម្បីតម្កល់ខ្លួនក្នុងតួនាទីដ៏ប្រពៃដែលជាមុខនាទីរបស់ខ្លួនពិតៗ។គុណតម្លៃរបស់មនុស្សនៅត្រង់ការបំពេញតួនាទីមនុស្សយើងមានជីវិតថ្លៃថ្នូរព្រោះធ្វើការតាមតួនាទីបានពេញលេញល្អបរិបូណ៍មនុស្សដែលមិនបំពេញតួនាទីក៏រមែងជាមនុស្សមិនមានតម្លៃដូច្នេះមនុស្សគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ក្នុងតួនាទីមិនបានធ្វើការងារមនុស្សស្លាប់ក៏លែងបានធ្វើការងារអ្វីទាំងអស់យ៉ាងណាមិញមនុស្សដែលមិនបានបំពេញនូវតួនាទីរបស់ខ្លួនក៏ដូចជាមនុស្សខ្ចិលដេកលក់មនុស្សឈឺនិងមនុស្សស្លាប់យ៉ាងដូច្នោះដែរឬហៅថាស្លាប់ទាំងរស់ស្អុយទាំងស្រស់។មនុស្សយើងត្រូវតែព្យាយាមធ្វើសេចក្ដីល្អអោយអស់ពីសមត្ថភាពបំពេញតួនាទីអោយបានពេញលេញបរិបូណ៍ដើម្បីពូននូវគុណតម្លៃនៃជីវិតអោយជាមនុស្សល្អជាមាតាបិតាល្អជាកូនល្អជាគ្រូល្អជាសិស្សល្អជាភរិយាស្វាមីល្អជាមិត្តល្អជាចៅហ្វាយនាយល្អជាអ្នកបម្រើការល្អជាពុទ្ធបរិស័ទល្អជាប្រជាពលរដ្ឋល្អនិងអោយមនុស្សមានតម្លៃសម្រាប់សាសនាសម្រាប់សង្គមជាតិ។ពុទ្ធសានិកជនដែលល្អគឺជាអ្នកដែលបានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួនចំពោះបព្វជិតត្រូវតែបំពេញនូវគន្ថធុរៈនិងវិបស្សនាធុរៈព្រមដោយការពន្យល់ប្រាប់អំពីព្រះពុទ្ធសាសនាដល់ឧបាសកនិងឧបាសិកាទៀតផងចំណែកគ្រហស្ថជាឧបាសកជាឧបាសិកាត្រូវខ្វល់ខ្វាយបំពេញកិច្ចការទំនុកបម្រុងព្រះសាសនាដោយម៉ឺងម៉ាត់មកវត្តដើម្បីជួយកិច្ចការរបស់វត្តអោយបានពេញដៃពេញជើងធ្វើការដោយចិត្តស្មោះត្រង់ត្រូវកសាងខ្លួនអោយទៅជាធនធានដ៏សំខាន់នៅក្នុងក្របខ័ណព្រះពុទ្ធសាសនា។កូនជាមនុស្សមានតម្លៃរបស់ឪពុកម្ដាយគឺកូនដែលធ្វើអោយឪពុកម្ដាយសប្បាយចិត្តជាកូនដែលឪពុកម្ដាយស្រលាញ់ដោយក្ដីសង្ឃឹមព្រោះខ្លួនជាកូនបានបំពេញតួនាទីល្អ។
អ្នកណាជាមនុស្សដែលឆ្លាតរៀនល្អរៀនពូកែធ្វើប្រយោជន៍អោយដល់ប្រទេសជាតិធ្វើអោយលោកគ្រូអ្នកគ្រូសប្បាយចិត្តរីករាយដោយបាអោយមានប្រយោជន៍ដល់ប្រទេជាតិអ្នកនោះឯងជាសិស្សដែលមានគុណតម្លៃដ៏ថ្លៃប្រពៃរបស់សាលារៀន។មិត្តដែលមានគុណតម្លៃល្អគឺជាមិត្តដែលនាំមិត្តអោយរួតផុតពីនរកនិងសេចក្ដីក្ដៅក្រហាយផ្សេងៗជួយការពារមិត្តអោយរួចផុតពីអន្តរាយណែនាំមិត្តដាស់តឿនមិត្តបបួលមិត្តមករកគុណធម៌អោយមិត្តស្ដាប់ធម៌ដែលជាគ្រឿងអប់រំចិត្ត។ម្យ៉ាងទៀតមនុស្សដែលមានតម្លៃគឺមនុស្សដែលពឹងបានដំបូលផ្ទះមានតម្លៃព្រោះធ្វើអោយយើងពឹងបានដោយបិតបាំងនូវកម្ដៅថ្ងៃនិងទឹកភ្លៀងជាដើមទោះជាអ្វីៗទៀតក៏ដោយអោយតែជាទីពឹងបានគឺសុទ្ធតែជារបស់មានតម្លៃទាំងអស់។
..ការសម្អាតចិត្តរបស់ខ្លួនអោយបានស្អាត
ការមិនធ្វើនូវបាបទាំងពួងប្រៀបដូចអ្នកឈឺវៀរចំណីទាស់ការបំពេញនូវសេចក្ដីល្អ
ប្រៀបដូចអ្នកឈឺបរិភោកអាហាបំប៉នសុខភាពឯការសម្អាតចិត្តរបស់ខ្លួនអោយបានស្អាតប្រៀបដូចអ្នកឈឺលេបថ្នាំកម្ចាត់បង់នូវរោគអោយបានជាសះស្បើយ។
ការសម្អាតចិត្តអោយស្អាតអាស្រ័យដោយបញ្ញាយល់ដឹងរបស់អំពើការយល់ដឹង
នៃជីវិតបញ្ញាធ្វើចិត្តកម្ចាត់បង់នូវគ្រឿងសៅហ្មងជាទុក្ខរបស់ចិត្តដូច្នេះក្នុងជីវិតរាល់ថ្ងៃត្រូវ
អប់រំចម្រើននូវបញ្ញា។
ការពិតនៃជីវិតគឺរមែងមានលាភរមែងអត់លាភរមែងមានយសរមែងអត់យសរមែងមានគេសរសើររមែងមានគេនិន្ទារមែងមានសុខរមែងមានទុក្ខជាធម្មតាតែព្រោះមិន
ដឹងការពិតនៃជីវិតចិត្តក៏រមែងចម្រើនទៅដោយគ្រឿងសៅហ្មង។
ការសិក្សាអំពីសេចក្ដីពិតនៃជីវិតដោយយោនិសោមនសិការជាហេតុនាំឲ្យចម្រើននូវបញ្ញាស្មារតី។​យោនិសោមនសិការគឺឆ្លាតក្នុងការពិចារណាបានដល់ការពិចារណារក
ហេតុនៃអ្វីៗដែលកើតឡើងព្រោះអ្វីៗដែលបានកើតឡើងក្នុងជីវិតសុទ្ធតែត្រឹមត្រូវពិតទៅ
តាមហេតុ។
ហេតុផលជាច្បាប់ធម្មជាតិជាការពិតនៃជីវិតជាសច្ចធម៌ជាធម្មៈសម្រាប់សិក្សា
ដូច្នេះហើយយើងត្រូវកែប្រែពីការញាប់ញ័រចំពោះសេចក្ដីនៃជីវិតត្រឡប់មកជាការសិក្សា
អប់រំចម្រើនប្រាជ្ញាស្មារតីក្នុងសេចក្ដីពិតក្នុងជីវិតវិញ។
នៅពេលបានលាភបានយសក៏ប្រើលាភយសនោះឲ្យបានសម្រេចជាប្រយោជន៍
ដល់ខ្លួនឯងនិងអ្នកដទៃបានពាក្យសរសើរក៏មានស្មារតីមិនស្រវឹងវង្វេងហើយក៏មានកម្លាំងចិត្តប្រព្រឹត្តការងារជាប្រយោជន៍តទៅទៀតបានសុខហើយក៏រក្សានូវហេតុនៃសេចក្ដីសុខនោះនិងចែកចាយសេចក្ដីសុខឲ្យទូលំទូលាយដល់អ្នកដទៃផងទៀតតែបើអត់លាភឬវិនាសទ្រព្យអត់យសឬអស់យសនិន្ទាទុក្ខមកដល់ត្រូវកំណត់ដឹងថានេះជាការពិតនៃជីវិតហើយត្រូវសិក្សាដោយយោនិសោនសិការឲ្យសម្រេចបាននូវប្រយោជន៍ដ៏សំខាន់មកវិញកាលណាបើអប់រំបានយ៉ាងនេះអ្វីៗដែលបានមកដល់ជីវិតសុទ្ធតែញ៉ាំងប្រយោជន៍ឲ្យសម្រេចបានទាំងអស់ដូច្នេះជីវិតមានតែការចម្រើនដោយប្រយោជន៍។
សេចក្ដីស្រលាញ់ដោយឆន្ទរាគៈជាហេតុនៃសេចក្ដីទុក្ខប៉ុន្តែមានមនុស្សច្រើននាក់យល់
ថាសេចក្ដីស្រលាញ់បែបនេះជាហេតុនៃសេចក្ដីសុខនឹងនាំឲ្យជីវិតមានន័យទៅវិញបើវត្ថុ
ដែលជាទីស្រលាញ់មានការវិនាសទៅគេក៏មានសេចក្ដីទុក្ខសោកដែរតែនេះគេយល់ថា
ទុក្ខសោករបស់គេកើតឡើងព្រោះហេតុតែវត្ថុនោះឯងមានការវិនាសទៅតែប៉ុណ្ណោះដោយគេពុំបានឃើញតាមសេចក្ដីពិតថាការស្រលាញ់ដោយឆន្ទរាគៈនេះជាហេតុនៃសេចក្ដីទុក្ខសោកយ។នៅពេលដែលបាត់បង់អ្វីៗដែលជាទីស្រលាញ់ពេញចិត្តសត្វលោករមែងតែងមានសេចក្ដីទុក្ខសោកនេះជាការបាត់បង់សេចក្ដីតាមផ្លូវចិត្ត។សត្វលោកពុំបានឃើញទោសចំពោះរបស់ដែលជាទីស្រលាញ់ឡើយសត្វលោកខំប្រឹងស្វែងនូវអ្វីៗដែលបានបាត់ទៅនោះដោយប្រើគ្រប់មធ្យោបាយរហូតធ្វើនូវអំពើទុច្ចរឹតទៀតផងនេះព្រោះសត្វលោកយល់ថាសេចក្ដីសុខរបស់ខ្លួនវាស្ថិតនៅក្នុងរបស់ដែលបាត់បង់នោះឯង។
សត្វលោកដែលមិនបានសិក្សាអំពីការពិតនៃជីវិតរមែងញាប់ញ័រដូចត្រីនៅក្នុងទី
ដែលមានទឹកតិចសត្វលោកផ្ញើសេចក្ដីសុខរបស់ខ្លួនតែជាមួយនឹងរបស់ខាងក្រៅម្លោះហើយចិត្តរបស់សត្វលោកត្រូវសៅហ្មងជានិច្ចដោយឆន្ទរាគៈទាំងដែលសៅហ្មងព្រោះការមិនបានឃើញទោសនៃឆន្ទរាគៈទៀតផង។ការសិក្សាអំពីសេចក្ដីពិតនៃជីវិតកំណត់ដឹងចំពោះរបស់ដែលមិនទៀងរមែងនាំឲ្យឃើញទោសនៃឆន្ទរាគៈដែលជាហេតុនៃសេចក្ដីទុក្ខនិងនាំឲ្យចិត្តស្អាតផូរផង់មានភាពភ្លឺស្វាង។
ការពិតនៃជីវិតជាច្បាប់ហេតុផលផលរមែងប្រព្រឹត្តទៅតាមហេតុដូច្នេះកិច្ចរបស់
បញ្ញាក្រៅអំពីការធ្វើចិត្តឲ្យស្អាតផូរផង់នោះបញ្ញានៅមានកិច្ចសាងហេតុនៃសេចក្ដី
សុខក្នុងជីវិតបានយ៉ាងសម្បូណ៍ទៀតផងព្រោះបញ្ញាបានយល់អំពីហេតុនៃធម្មជាតិ។
ដូច្នេះសរុបមកការមិនធ្វើអំពើអាក្រក់ទាំងពួងបានផ្ដល់ឱកាសដល់ការបំពេញ
សេចក្ដីល្អឯការបំពេញសេចក្ដីមានឧបការៈដល់ការសម្អាតចិត្តរបស់ខ្លួនជាទីបំផុតនៃព្រហ្មចរិយធម៌ទាំងបីមុខនេះគឺចិត្តស្អាតផូរផង់នឹងឯងចិត្តស្អាតផូរផង់មានប្រយោជន៍ដល់ការឈ្នះអស់នូវទុក្ខទាំងពួងទាំងឡាយ។

.ការអភិវឌ្ឍសង្គមតាមរយៈព្រះពុទ្ធសាសនា
..ព្រះពុទ្ធសាសនានិងអក្សរសាស្ត្រខ្មែរ
បណ្ឌិតសុងស៊ីវអ្នកប្រាជ្ញខ្មែរមួយរូបបានអះអាងនៅក្នុងសៀវភៅឈ្មោះព្រះពុទ្ធ
សាសនានិងវិទ្យាសាស្ត្រថាព្រះពុទ្ធសាសនាជាអ្នកច្នៃអក្សរសាស្ត្រខ្មែរអោយក្លាយជាក្សរ
សាស្ត្រពេញលេញឡើងពោលគឺអោយប្រកបនូវអង្គ៣គឺសូរសាស្ត្ររូបសាស្ត្រនិងយន្ត
សាស្ត្រ (ក្បួនវក្យស័ព្ទនិយាយពីន័យរបស់ពាក្យនិងការប្រែប្រួលពាក្យ)
សង្គមខ្មែរទាំងមូលបានទទួលស្គាល់ថាបុគ្គលទាំងឡាយណាបានសិក្សាផ្នែកព្រះពុទ្ធសាសនាមានសាលាពុទ្ធិកសិក្សាជាដើមនោះរមែងជាបុគ្គលដែលមានការយល់ដឹងទូលំទូលាយនូវពាក្យពេចន៍និងបច្ចេកស័ព្ទខ្មែរបានល្អទាំងផ្នែកវេយ្យាករណ៍និងវក្យសព្ទជាពិសេសបច្ចេកសព្ទ។អស់រយៈកាលរាប់រយពាន់ឆ្នាំនៅខណៈដែលប្រទេសកម្ពុជាមិនមានសាលាអក្សរសាស្ត្រវត្តអារាមមានតួនាទីជាសាលារៀនសម្រាប់ខេមរបុត្រនិងជាកន្លែងរស់នៅរបស់កូនខ្មែរដោយវត្តអារាមបានផ្ដល់ទាំងការបង្រៀនកន្លែងស្នាក់នៅអាហារនិងឧបត្ថម្ភទាំងសិក្ខូបករណ៍ទៀតផង។សិស្សទាំងឡាយត្រូវរៀនទាំងអក្សរសាស្ត្រទាំងគណិតសាស្ត្រក្បួនច្បាប់ផ្សេងដូចជាច្បាប់ក្រមច្បាប់ទម្លាប់ពង្សាវតារមនុស្សធម៌សីលធម៌ប្រវត្តិសាស្ត្រនិងអារ្យធម៌ជាតិជាដើម។អ្នកខ្លះដែលទទួលបានការអប់រមច្រើនហើយរកសាងផ្នួសនិងបន្តការសិក្សាវិជ្ជាខ្ពង់ខ្ពស់ផ្សេងៗទៀតដូចជាភាសាបាលីសំស្ត្រឹតក្បួនច្បាប់ផ្នែកព្រះពុទ្ធសាសនារៀនធ្វើជាកវីនិពន្ធតែងអត្ថបទតែងកាព្យនិងភាសាបរទេសផង។
ប្រវត្តិសាស្ត្រខ្មែរបានបង្ហាញចាប់តាំងរជ្ជកាលនៃព្រះបាទស្រីន្ទ្រវរ្ម័ន(.ស១៨៣៩-.ស១១៩៦)ដោយសារប្រទេសខ្មែរមានទំនាស់ផ្ទៃក្នុងជាពិសេសការដណ្ដើមអំណាចជាមូលហេតុធ្វើឲ្យក្បួនច្បាប់គម្ពីរដីការផ្សេងៗបានបាត់បង់ជាលំដាប់នាំអោយប្រទេសជាតិធ្លាក់ចុះក្នុងឱនភាពជាបន្តបន្ទាប់ហើយការទាំងនេះធ្វើអោយប្រទេសជិតខាងមានឱកាសគ្រប់គ្រាន់ក្នុងការបៀតបៀនប្រទេសដែលធ្លាប់មានអរិយធម៌រុងរឿងមួយនេះ
បានជោគជ័យតាមប្រាថ្នា។អស់រយៈពេលជាច្រើនសម័យកាលព្រះពុទ្ធសាសនាបាន
បំពេញតួនាទីរបស់ខ្លួនកាន់តែសំខាន់ទៅៗក្នុងការថែរក្សាអក្សរសាស្ត្រជាតិលុះដល់សម័យដែលប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំងអក្សរសាស្ត្រខ្មែរគ្មានទីណាមួយមានសុវត្ថិភាពដើម្បីរក្សានូវអាយុជីវិតរបស់ខ្លួនឡើយត្បិតអក្សរសាស្ត្រខ្មែរត្រូវបានពួកអាណាព្យាបាលទាមទារអោយលុបបំបាត់ហើយត្រូវជំនួសដោយអក្សរបារាំងវិញ។សំណេរនៅក្នុងគម្ពីរផ្សេងៗនៃព្រះពុទ្ថសាសនាគឺជាហេតុផលដ៏មានឥទ្ធិពលតែមួយគត់ដែលអ្នកដឹកនាំខ្មែរអាចប្រើដើម្បីតវ៉ាជាមួយពួកអាណាព្យាបាលក្នុងការមិនព្រមបោះបង់ចោលអក្សរសាស្ត្រជាតិខ្លួន។សព្វថ្ងៃនេះប្រជាពលរដ្ឋកម្ពុជាក្រោមប្រសិនបើគេត្រូវការចេះអក្សរខ្មែរគេត្រូវតែទៅសាងផ្នួសឬរៀននៅឯវត្តដោយមានព្រះសង្ឃជាគ្រូ។លុះពេលប្រទេសជាតិមានភាពរឹងមាំគ្រាន់បើកាលណានោះអក្សរសាស្ត្រខ្មែរដែលត្រូវបានផ្សាំនិងសាបព្រួសនៅក្នុងវត្តបានរីកសាយភាយនៅក្នុងសង្គមវិញ។

..ព្រះពុទ្ធសាសនាសង្គមកិច្ចនិងការងារ
ខាងផ្នែកសង្គមកិច្ចនិងការងារវត្តអារាមនានាបានក្លាយជាកន្លែងសម្រាប់អាស្រ័យ
នៅនៃពួកអ្នកបួសកុមារនិងយុវជនភាគច្រើនជាកូនអ្នកស្រែចំការខ្សត់ខ្សោយធនធាន
ដើម្បីសិក្សារៀនសូត្រយកចំណេះវិជ្ជា។កុមារនិងយុវជនខ្លះថែមទាំងស្ថិតនៅក្នុងបន្ទុក
របស់ព្រះសង្ឃទាំងស្រុងគឺទាំងអាហារនិងសិក្ខូបករណ៍ហើយនៅពេលមានជំងឺឈឺថ្កាត់ម្ដងម្កាលក៏ជាទំនួលខុសត្រូវរបស់ព្រះសង្ឃដែរ។
ទីអារ៉ាមមិនត្រឹមតែជាកន្លែងរក្សាសីលផ្ដល់ពុទ្ធឱវាទអំពីងរិយសច្ចដើម្បី
អោយពុទ្ធសាសនិកជនចេះសង្រួមចិត្តស្ងប់អារម្មណ៍ប៉ុណ្ណោះទេតែវត្តអារាមខ្លះបានក្លាយទៅជាកន្លែងថែរក្សាជម្ងឺអេដស៍ដោយសារតែលោកសង្ឃតំណាងសេចក្ដីមេតាករុណារបស់ព្រះសម្មាសម្ពុទ្ធនិងជាអ្នកផ្ដល់ពុទ្ធឱវាទអំពីការពិតនៃជីវិតគឺថារាល់ជីវិតមានភាពប្រែប្រួលមិនទៀងទាត់តែការស្លាប់ទៀងទាត់។ការពីសម័យជាន់ដើមវត្តនិងលោកសង្ឃក៏ត្រូវប្រើជារឿយៗសម្រាប់ដោះស្រាយវិវាទដែលភាគ្គីជម្លោះមិនអាចដោះស្រាយបានរវាងគ្នាបានពីព្រោះអ្នកបួសតំណាងអោយភាពមិនលំអៀងសុចរិតទៀងត្រង់ហើយរហូត
ដល់សព្វថ្ងៃការងារតូចធំមួយចំនួនក្នុងមូលដ្ឋានតាមជនបទត្រូវឆ្លងកាត់ការផ្ដល់យោបល់និងពិភាក្សាជាមួយលោកសង្ឃផងដែរ។ទីអារាមទំណាងភាពសុខដុមរមនានិងឯកភាពសង្គមហើយវាមានជាឧទាហរណ៍ស្រាប់ដូចជាក្នុងពិធីបុណ្យទានផ្សេងៗមនុស្សចាស់
ក្មេងប្រុសស្រីមិនថាមកពីនិន្នាការឬជាតិជាតិសាសន៍ណាទេតែងទៅជូបជុំគ្នាធ្វើបុណ្យ
លេងល្បែងប្រជាប្រិយឬរាំលេងយ៉ាងសប្បាយ។
អ្នកប្រាជ្ញទាំងឡាយផ្នែកព្រះពុទ្ធសាសនាតែងបានពោលសរសើរនូវបដិបត្តិជាកណ្ដាល
(
មជ្ឈិមបដិបទា) តាមគោលការណ៍យ៉ាង (អដ្ឋង្គិកមគ្គ) របស់ព្រះពុទ្ធសាសនាហើយថា
បើមនុស្សគ្រប់គ្នាក្នុងលោកបដិបត្តិឬរស់នៅជាមួយគ្នាក្នុងគន្លងនេះនោះពិភពលោក
មុខជាបានស្គាល់ពាក្យថាសន្តិភាពសន្តិសុខនិងវឌ្ឍនភាពពេញលេញជាប្រាកដ។
កុំថាឡើយដល់ទៅបដិបត្តិដល់គោលការណ៍៨យ៉ាងនេះទាំងស្រុងសូម្បីត្រឹម
តែផ្នែកខ្លះដូចជាទានសីលសេចក្ដីព្យាយាមត្រូវការមិនប្រមាទខ្លួនទីពឹងខ្លួនជាដើម
ក៏គ្រប់គ្រាន់ដែរព្រោះថាលទ្ធិខ្លួនទីពឹងខ្លួនធ្វើអោយមនុស្សរឹងមាំការមិនប្រមាថធ្វើអោយ
មនុស្សមានសតិសម្បជម្បញ្ញៈមិនងប់ងុលលង់លក់ឈ្លោះវង្វេងសេចក្ដីព្យាយាមត្រូវធ្វើ
អោយមនុស្សមិនច្រអូសឧស្សាព្យាយាមក្នុងផ្លូវត្រូវ។លទ្ធិកម្មផលឬបុណ្យនិងបាបជា
ហេតុនាំអោយមានការបង្រៀននូវសីលនិងទាន។សីលទាំងឡាយមានសីល៥ជាដើម
នាំអោយមនុស្សមិនកាប់សម្លាប់គ្នាធ្វើអោយពិភពលោកឆ្ងាយចាកសង្ក្រាមមិនលួចមិន ផ្លន់មិនកុហក់បោកប្រាស់មិនប្រើល្បិចកិច្ចកល់មិនកេងប្រវ័ញ្ញមិនពុករលួយស៊ីសំណូកសូកប៉ាន់គ្រប់រូបភាពមិនរំលោភបំពានប្រពន្ធកូនប្ដីអ្នកដទៃដែលជាហេតុនាំមកនូវក្ដីក្ដៅក្រហាយប្រាត់ប្រាស់និរាសបាក់បែកសង្គមគ្រួសារ។ការបង្រៀនរបស់ព្រះពុទ្ធអង្គក៏បានបង្រៀនមិនអោយប្រើប្រាស់និងមិនធ្វើចរាចរគ្រឿងញឿនស្រវឹងទាំងពួងដែលនាំអោយមនុស្សខូចសុខភាពបាត់បង់ស្មារតីខ្សោយគំនិតប្រាជ្ញាបាត់បង់តម្លៃនៃភាពជាមនុស្សទៅប្រព្តឹត្តអំពើហឹង្សាសាហាវយង់ឃ្នងនិងអំពើលាមកទាំងឡាយដែលនាំអោយសង្គមមានភាពវឹកវរច្របូកច្របល់ជាដើម។
សីលធ្វើអោយមនុស្សប្រាសចាកពីអំពើល្មើសច្បាប់រដ្ឋដែលការណ៍នេះជួយសម្រួល
យ៉ាងច្រើនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងរដ្ឋ។សីលជាវប្បធម៌សន្តិភាពបំផុតមួយហើយសីលគឺជាសិទ្ធិមនុស្សនិងជាទង្វើពិតប្រាកដនៃភាពជាមនុស្សជាតិ។
សីលចាស្ពានអោយមនុស្សមានទំនុកទុកចិត្តគ្នាមានសាមគ្គីគ្នានិងជាអភ័យទាន។
ព្រះពុទ្ធសាសនាបង្រៀននិងបកស្រាយបង្ហាញជាអនែកអោយមនុស្សឃើញនូវទោសដែលកើតពីសេចក្ដីលោភលន់។លទ្ធិនេះក៏ជាគូនឹងកម្មផលឬបុណ្យនិងបាបដែរដែលជាហេតុនាំឲ្យកើតលទ្ធិទាន។បើគេធ្វើទានអោយបានត្រឹមត្រូវតាមគេបង្រៀន
របស់ព្រះពុទ្ធនោះគេរកមិនឃើញនូវពាក្យថាធ្វើទាននាំអោយមនុស្សក្រនិងនាំមនុស្ស
ខ្ចិលច្រអូសឡើយប៉ុន្តែគេរមែងទទួលបាននូវការតបស្នងយ៉ាងគាប់ចិត្តដូចជាទទួលបាននូវការស្រលាញ់គោរពរាប់អានពីអ្នកដទៃធ្វើអោយសង្គមមនុស្សមានសន្តិភាពនិងភាពសុខដុម។
ព្រះពុទ្ធសាសនាជឿថាមានជាតិពីអតីតនិងជាតិខាងមុខទៀតហើយអំពើបុណ្យនិងបាបដែលគេធ្វើពីជាតិមុនមកអាចអោយផលនៅជាតិនេះខ្លះជាតិនោះខ្លះនិងជាតិខាង
មុខៗទៀតរហូតទាល់តែអស់ពោលគឺគ្មានអំពើណាមួយសាបសូន្យទទេឡើយប៉ុន្តែមិនអោយមនុស្សផ្ដេកផ្ដួលលើព្រេងសំណាងពីអតីតជាតិឬការបួងសួងឡើយ។លទ្ធិកម្មផលនិងបរលោកក្នុងព្រះពុទ្ធសាសនាជួយធ្វើអោយមនុស្សធ្វើល្អសាងកុសលសម្រាប់ទាំងជាតិនេះនិងជាតិក្រោយហេតុនេះហើយបានជាព្រហពុទ្ធសម្ដែងថានាយមាលាការ (អ្នកក្រងឬអ្នកលក់ផ្កា)រមែងធ្វើកម្រងផ្កាអោយបានច្រើនពីគំនរផ្កាយ៉ាងណាម៉ិញបុគ្គលដែលមានសេចក្ដីស្លាប់ជាធម្មតា(ដឹងថាខ្លួនគេចមិនផុតពីសេចក្ដីស្លាប់)ក៏រមែងធ្វើអំពើកុសលអោយបានច្រើនយ៉ាងនោះដែរ
..ព្រះពុទ្ធសាសនានិងសេដ្ឋកិច្ចព្រះពុទ្ធសម្ដែងថាសត្វទាំងឡាយរស់បានដោយសារអាហារឬសព្វសត្តាអាហារដ្ឋិតិកា
ព្រះពុទ្ធមិនមែនជាអ្នកសេដ្ឋកិច្ចទេប៉ុន្តែព្រះអង្គជាគ្រូបង្រៀនមនុស្សអោយចេះ
រៀបចំចាត់ចែងស្វែងរកនិងដោះស្រាយបញ្ហាសេដ្ឋកិច្ចតាមរបៀបសាមញ្ញនិងងាយយល់។ថ្វីបើព្រះអង្គបានសម្ដែងថាជីវិតជាទុក្ខក្ដីក៏ទ្រង់ទទួលស្គាល់ថាមានសេចក្ដីសុខសុភមង្គលខ្លះដែរនៅក្នុងលោកនេះគ្រាន់ជាសុភមង្គលក្នុងវដ្ដសង្សារមិនអាចស្ថិតស្ថេរជារៀងរហូតទេ។ព្រះពុទ្ធបង្រៀនអោយចេះរកនិងចែករំលែកនូវវត្ថុដែលជាតម្រូវការចាំបាច់៤
យ៉ាង(ចតុ-ប្បច្ច័យ)របស់មនុស្សគឺៈ
អាហារសម្រាប់បរិភោគ(បិណ្ឌបាតប្បច្ច័យ)
សម្លៀកបំពាក់(ចីវរប្បច្ច័យ)
លំនៅដ្ឋានឬទីស្នាក់អាស្រ័យ(សេនាសនប្បច្ច័យ)
គឿងសម្រាប់ថែរក្សាសុខភាព(គិលានភេសជ្ជប្បច្ច័យ)ដែលរួមមានថ្នាំការពារ
និងថ្នាំសម្រាប់ព្យាបាលជម្ងឺគ្រូពេទ្យបរិក្ខារព្រមទាំងអគារពេទ្យជាដើម។ព្រះសម្មាសម្ពុទ្ធ
លោកសម្ដែងថាដើម្បីរកសេចក្ដីសុខក្នុងលោកបានមនុស្សគ្រប់រូបត្រូវតែមានវត្ថុ៤យ៉ាងនេះអោយគ្រប់គ្រាន់មិនអាចខ្វះមួយណាឡើយ។
..ព្រះពុទ្ធសាសនានិងសិទ្ធិមនុស្ស
មុនសម័យពុទ្ធកាលរាប់រយពាន់ឆ្នាំប្រទេសឥណ្ឌាដែលជាមហាប្រទេសនោះមាន
ច្បាប់បែងចែកមនុស្សជាបួនវណ្ណៈគឺៈ
-វណ្ណៈក្សត្រជាវណ្ណៈអភិជនខ្ពង់ខ្ពស់បំផុតមានតួនាទីជាអ្នកដឹកនាំរដ្ឋកាន់កាប់អំណាច
តពូជតផៅ។
-វណ្ណៈព្រាហ្មណ៍ៈជាវណ្ណៈដែលគេត្រូវគោរពបូជាមានតួនាទីជាអ្នករៀនសូត្រក្បួនច្បាប់ និងវិជ្ជាផ្សេងៗ។
-វណ្ណៈវៃស្សឬវណ្ណៈវេស្សៈជាវណ្ណៈពាណិជ្ជករដែលមានតួនាទីជាអ្នកប្រកបរបរជំនួញ ផ្សេងៗ។
-វណ្ណៈកម្មករ-កសិករ(វណ្ណៈសូទ្រឬសទ្ទ):ជាវណ្ណៈថោកទាបមានតួនាទីធ្វើស្រែចំការនិង ជាទាសករគេ។
មនុស្សដែលកើតក្នុងត្រកូលណាមួយត្រូវផ្ដោតតែលើកិច្ចការដែលមានចែងតាមវណ្ណៈនៃ
ត្រកូលរបស់ខ្លួនហ់យក៏មិនមានសេចក្ដីស្នេហារៀបការជាមួយវណ្ណៈផ្សេងដែរ។បើបុគ្គលនៅក្នុងវណ្ណៈមួយមានកូនចៅនៅក្នុងត្រកូលមានវណ្ណៈផ្សេងគ្នាកូននោះជា
មនុស្សដែលសង្គមមិនទទួលស្គាល់។ម្យ៉ាងទៀតបុគ្គលណាកើតក្នុងត្រកូលនៃបុគ្គល
ណាត្រូវបានភាពថ្លៃថ្នូរឬថោកទាបតាមវណ្ណនោះជាស្វ័យប្រវត្តិពេញមួយជីវិតដោយមិន
អាចប្រកែកកែប្រែបានឡើយ។នៅព្រះពុទ្ធបានត្រាសដឹងទ្រង់បានបដិសេធចោលទាំងស្រុងចំពោះទស្សនៈនិងច្បាប់ទាំងនេះហើយទ្រង់បានបង្រៀនមនុស្សគ្រប់រូបថាពួកគេសុទ្ធតែមានតម្លៃស្មើគ្នាទាំងអស់គ្មានបុគ្កលណាកើតមកសម្រាប់តែធ្វើជាម្ចាស់ឬធ្វើជាខ្ញុំគេនោះទេ។ព្រះពុទ្ធយល់ថាភាពខុសគ្នារបស់មនុស្សមិនមែនស្ថិតនៅលើការកើតមកក្នុងត្រូលណាមួយទេប៉ុន្តែវាស្ថិតនៅក្នុងសកម្មភាពការងារចរិយាមារយាទនិងគំនិតប្រាជ្ញាតែប៉ុណ្ណោះ។ព្រះអង្គបានបរកាសជាចំហថាអ្នកស្រែចំការក៏អាចធ្វើជាអ្នកប្រាជ្ញបណ្ឌិតជាមន្ត្រីរដ្ឋឬអ្នកដឹកនាំបានដែរអោយតែគេមានគនិតប្រាជ្ញាមានចំណេះដឹងមានចរិយាមារយាទស័ក្តិនឹងតំណែងតួនាទីឬការងារនោះ។ផ្ទុយទៅវិញបុគ្គលដែលកើតក្នុងវណ្ណៈក្សត្រក៏មិនអាចធ្វើជាស្ដេចជាមន្ត្រីបានដែរប្រសិនបើពួកគេគ្មានចំណេះវិជ្ជាគំនិតប្រាជ្ញាចរិយាមារ-យាទថ្លៃថ្នូរឆ្លើយតបទៅនឹងមុខតំណែងឬកិច្ចការងារនេះ។ព្រះពុទ្ធបានសម្ដែងថាបុគ្គលមិនមែនជាអ្នកថោកទាបព្រោះជាតិទេមិនមែនជាអ្នកប្រសើរព្រោះជាតិទេជាអ្នកថោកទាបព្រោះកម្មជាអ្នកប្រសើរក៏ព្រោះកម្ម។​សីលទាំងឡាយរបស់ព្រះពុទ្ធសាសនារួមមានសីល៥ជាដើមបានហាមប្រាមមនុស្សកុំឲ្យសម្លាប់ជីវិតឬធ្វើទុក្ខបុកម្នេញដោយបៀតបៀនរាងកាយបស់ជីវិតនៃមនុស្សសត្វគ្រប់រូបគ្រប់ជាតិសាសន៍។មិនអោយលួចឆក់ប្លន់កឹបកេញទ្រព្យសម្បត្តិរបស់អ្នកដទៃមិនអោយពោលពាក្យកុហក់បោកប្រាស់មិនអោយពោលពាក្យញុះញង់បំបែកបំបាក់សាមគ្គីមិនអោយប្រព្រឹត្តអំពើស្មន់ជាមួយប្ដីប្រពន្ធកូនគេមិនអោយសេពឬចរាចរគ្រឿងញៀនគ្រឿងស្រវឹងគ្រប់ប្រភេទ។ទាំងនេះជាសិទ្ធិមនុស្សជាសាកលព្រោះថាវាសុទ្ធតែមានចែងនៅក្នុងច្បាប់របស់រដ្ឋាភិបាលនានានៅពេលសព្វថ្ងៃដូចជាការនិយាយអំពិមនុស្សមានសិទ្ធិស្មើគ្នាការហាមមិនអោយបំពារបំពានលើរាងកាយអ្នកដទៃលើទ្រព្យសម្បត្តិលើចំណងអាពាហ៍ពិពាហ៍ស្របច្បាប់់របស់ខ្លួននិងអ្នកដទៃជាដើម។នៅក្នុងគម្ពីរធម្មបទព្រះពុទ្ធសម្ដែងថាសត្វទាំងឡាយស្រលាញ់ជីវិតសត្វទាំងឡាយតក់ស្លុតនឹង
អជ្ញានិងសេចក្ដីស្លាប់បុគ្គលធ្វើខ្លួនជាឧបមាហើយមិនគប្បីប្រើអជ្ញាឬសម្លាប់ជីវិតទាំងមិន
គប្បីញ្ញាំងអោយជីវិតអ្នកដទៃបៀតបៀនឬប្រហាជីវិតឡើយ
ទស្សនៈរបស់ព្រះពុទ្ធក៏បានបង្លាញអោយឃើញអំពីភាពស្មើគ្នារវាងបុរសនិងស្ត្រីដែរដូច
ពុទ្ធសុភាសិតមួយពោលថាបុរសមិនមែនសុទ្ធតែជាបណ្ឌិតទីសព្វអន្លើទេឯស្ត្រីបើមាន
ប្រាជ្ញាឆ្នើមក្នុងទីនោះៗក៏ហៅថាបណ្ឌិតបាន
..ព្រះពុទ្ធសាសនានិងនយោបាយ
ព្រះពុទ្ធមិនមែនជាអ្នកបង្កើតលទ្ធិប្រព័ន្ធនយោបាយឡើយប៉ុន្តែព្រះអង្គជាព្រះ
បរមគ្រូដែលបង្រៀនមនុស្សអោយចវមានគំនិតប្រាជ្ញាស្មារតីនិងសមត្ថភាពដោះស្រាយ
បញ្ហារៀងៗខ្លួន។នៅក្នុងគម្ពីរទសជាតកព្រះពុទ្ធបានបង្រៀនមេដឹកនាំនូវគោលការណ៍ N១០យ៉ាងដែលនៅសម័យនោះគេអោយឈ្មោះថាទស្សពិធរាជធម៌គឺធម៌១០យាងសម្រាប់បុគ្គលដែលមានឋានៈជាស្ដេចឬជាមេដឹកនាំរដ្ឋគឺៈ
-ទាន (generosity, charity): ជាការលៈបង់ទ្រព្យធនរបស់ខ្លួនចែករំលែក
ដល់អ្នកដទៃ។
-សីល (morality): ការបង្រួមកាយនិងវាចារគ្រប់គ្រងឥរិយាបថអោយស្ថិត
នៅក្នុងក្របខណ្ឌក្រមសីលធម៌ខ្ពស់ជាគំរូដល់មនុស្សទូទាំងប្រទេស។
-បរិចាគ (self-sacrifice): ជានិច្ចកាលតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការបូជាសេចក្ដីស្រណុករបស់ខ្លួនជូនជាតិ
និងប្រជាជន។
-អាជ្ជវ (hosesty,integrity): ស្មោះត្រង់ចំពោះជាតិនិងប្រជារាស្ត្រនិងឋានៈរបស់ខ្លួន។
-មទ្ទវ (kindness): ការប្រព្រឹត្តកាន់ចរិយាមារយាទស្លូតបូតសុភាពរាបសារ
មិនអាងឋានៈបុណ្យសក្តិអំណាចទ្រព្យសម្បត្តិជិះជាន់អ្នកដទៃ។
-តបៈ (self-control, non-indulgence):រស់នៅក្នុងជីវិតសាមញ្ញមិនកាន់
ឬកខ្ពស់។ចិត្តទប់ទល់នឹងសេចក្ដីអាក្រក់របស់ខ្លួនរួមមានលោភៈទោសៈមោហៈជាដើម
មិនអោយកើតក្នុងសន្ដានចិត្ត។
-អកោធន (non-anger, non-fury): ជានិច្ចកាលទប់កំហឹងមិនអោយកើតមាននៅក្នុងចិត្តមិនអោយមកក្រៅតាមរយៈពាក្យសម្ដី
ឬសកម្មភាពណាមួយ។
-ខន្តី (patience): ជានិច្ចកាលបណ្ដុះនិងប្រព្រឹត្តភាពខន្តីសេចក្ដីអត់ធ្មត់
គ្រប់ឥរិយាបថ។
-អវិហឹង្សា (non-violence): មិនធ្វើអំពើហឹង្សាទាំងផ្លូវកាយនិងសម្ដី។
១០-អវិរោធន (conformity to the law): គោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់រដ្ឋ
និងប្រព័ន្ធយុត្តិធម៌ប្រាសចាកអគតិ៤យ៉ាង( )ដើម្បីបានជាគរូដល់មនុស្សទូទាំងប្រទេស។នៅក្នុងគម្ពីរមិលិន្ទបញ្ហាមាននិយាយថាបុគ្គលដែលមិនមានលក្ខណៈសម្បត្តិស័ក្តិសមមិន
សុចរិតពុំមានគុណសម្បត្តិឆ្លើយតបនឹងតំណែង (ជាអ្នកដឹកនាំ) ហើយចូលខ្លួនទៅ
កាន់តំណែងជាអ្នកគ្រប់គ្រងអំណាចបុគ្គលនោះឯងបានយកខ្លួនទៅតំកលលើអាសនៈ
ដ៏មិនត្រឹមត្រូវជាបុគ្គលមានទោសចំពោះជាតិនិងប្រជាជន។បុគ្គលដែលបំពានលើ
ច្បាប់រដ្ឋក៏ជាមន្ត្រីសុច្ចរិតនិងយុត្តិ-ធម៌។ពេលមន្ត្រីសុច្ចរិតនិងយុត្តិធម៌ប្រជារាស្ត្រក៏
សុច្ចរិតនិងយុត្តិធម៌ប្រទេសនោះជាទឹកដីសុច្ច- រិតនិងយុត្តិធម៌
..ព្រះពុទ្ធសាសនានិងប្រជាធិបតេយ្យ
អធិបតេយ្យគឺភាពជាធំហើយការយកជាធំក្នុងព្រះពុទ្ធសាសនាមាន៣យ៉ាងគឺៈ
-ការយកខ្លួនឯងជាធំ(អត្តាធិបតេយ្យ)
-ការយកសម្លែងភាគច្រើនឬសាធារណជនជាធំ(លោកាធិបតេយ្យ)
-ការយកច្បាប់ជាធំ(សម្មាធិបតេយ្យ)
ចំពោះអធិបតេយ្យទាំងបីនេះពុទ្ធសាសនិកជនទាំងឡាយគប្បីយល់និងយកវាទៅអនុវត្តក្នុងគោលដៅឬក្នុងស្ថានភាពផ្សេងៗ។អធិបតេយ្យទីមួយគឺការយកខ្លួនឯងជាធំសម្រាប់អនុវត្តនចំពោះស្ថានភាពឬកិច្ចការងារទាំងឡាយណាដែលផ្ដល់ផលជាសំខាន់ដល់បុគ្គលម្នាក់ៗមានដូចជាការសម្រេចចិត្តជ្រើសរើសមុខរបរការងាររបៀបរស់នៅ។ល។គឺធ្វើតាមការនិយមចូលចិត្តរបស់បុគ្គលរៀងៗខ្លួន។អធិបតេយ្យទីពីរគឺការយកសម្លេងភាគច្រើនជាធំឬការយករាស្ត្រជាធំ។វាត្រូវគេអនុវត្តន៍ចំពោះការងារណាដែលពាក់ព័ន្ធបរយោជន៍ក្រុមសហគមន៍និងប្រទេស។មនុស្សច្រើននាក់មតិយល់ឃើញច្រើនដែរកិច្ចការឬបញ្ហាអ្វីមួយមិនអាចចិត្តមនុស្សគ្រប់រូបបានទេហេតុនេះហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់ឈ្វេងយល់ថាលោកាធិបតេយ្យមានសារសំខាន់នៅក្នុងការងារសង្គមជាតិទាំងមូលហើយមតិភាគតិចត្រូវគោរពមតិភាគច្រើន។ការប្រតិបត្តិបែបលោកធិបតេយ្យពោលគឺការយកសម្លេងភាគច្រើនជាធំមាននៅក្នុងផ្នែកព្រះពុទ្ធសាសនាតាំងពីសម័យពុទ្ធកាលរហូតមកដល់បច្ចុប្បន្នហើយនៅក្នុងមហាសង្គាយនាម្ដងៗក៏មានបែបនេះដែរ។
ក្នុងគម្ពីរវិន័យបិតកនៅក្នុងសង្ឃកម្មផ្សេងៗក៏មានការប្រតិបត្តិតាមបែបលោកា
ធិបតេយ្យនេះដែរជាក់ស្ដែងនៅក្នុងពិធីបំបួសកុលបុត្រមានការសូត្រញត្តិចតុត្ថកម្មវាចា
ហើយនៅក្នុងពិធីក្រាលគ្រងកថិនមានសូត្រញត្តិទុតិយកម្មក្នុងពិធីបញ្ចុះសីមាមានសូត្រញត្តិចតុត្ថកម្មវាចាជាដើម។នៅក្នុងសង្ឃកម្មនីមួយៗត្រូវមានភិក្ខុសង្ឃតាមចំនួនកំណត់
សម្រាប់ពិធីនេះហើយការជួបជុំឬចំនួនកំណត់បែបនេះអោយឈ្មោះថាជំនុំសង្ឃ។ភិក្ខុសសង្ឃនីមួយៗមានសិទ្ធិនៅក្នុងការបញ្ចេញវាទ (ទស្សនៈគំនិតយោបល់) ជំទាស់ឬ
ទទួលយកតាមការយល់ឃើញរបស់ខ្លួន(ជាទូទៅយកវិន័យជាកត្តាវាស់វែង)។ លុះដល់ពេលសង្ឃឈានដល់ការព្រមព្រៀងគ្នាហើយត្រូវមានសង្ឃណាមួយឬជំនុំសង្ឃ
ទាំងមូលសូត្រនូវសេចក្ដីព្រមព្រៀងនេះចំនួនបីលើកហើយបើគ្មានការជំទាស់ទេជំនុំសង្ឃសម្រេចយកព្រមព្រៀងនោះជាផ្លូវការនិងជាការស្រេច។ការប្រតិបត្តិយកមតិភាគច្រើនបែបនេះត្រូវគេអនុវត្តន៍ស្ទើរតែជាទូទៅដូចជានៅក្នុងការបោះឆ្នោតនៅក្នុងសភានៅក្នុងសង្គមបច្ចុប្បន្នហើយដែលគេអោយឈ្មោះថាជាការប្រតិបត្តិទៅតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។ព្រះពុទ្ធសាសនាគឺបានរួមមួយផ្នែកដែរខាងវិស័យលទ្ធិប្រជាធិ-បតេយ្យ។
..ព្រះពុទ្ធសាសនានិងសន្តិភាព
គោលដៅចុងក្រោយរបស់ពុទ្ធសាសនិកគឺការបានត្រាសដឹងឬសម្រេចនិព្វាន។និព្វានមិនមែនមានន័យថាស្លាប់ទេប៉ុន្តែមានន័យថាសូន្យស្ងប់ស្កប់ស្កល់។សូន្យគឺភាពស្ងួត
អស់លែងកម្រើកជារៀងរហូតនៃសេចក្ដីលោភលន់ចង់បានសូន្យភាពឆោតល្ងង់ងងឹតងងល់មិនដឹងការពិតនៃជីវិតនិងការជ្រៈស្រឡះអស់ពីសេចក្ដីក្រោធខឹងជាដើម។
ស្ងប់គឺភាពមិនកម្រើកញាប់ញ័រចំពោះលោកធម៌រីឯស្កប់ស្កល់គឺការឆ្អែតនៅក្នុងចិត្តមិន
មានសេចក្ដីត្រេកត្រអាលរោលរាលស្រេកឃ្លានក្នុងអារម្មណ៍ជាដើម។
ន័យម្យ៉ាងរបស់ពាក្យស្ងប់គឺសន្តិភាព(ជាភាសាបាលី)។សន្តិភាពក្នុងព្រះពុទ្ធសាសនា
មានន័យថាគ្មានសង្គ្រាមរាំងជលនៅក្នុងសមរភូមិផងនិងសេចក្ដីស្ងប់នៅក្នុងចិត្តផង។ដើម្បីនឹងអោយទទួលបាននូវសន្តិភាពពិតប្រាកដបុគ្កលម្នាក់ត្រូវតែមានសន្តិភាពបីយ៉ាងគឺៈ
-សន្តិភាពផ្លូវកាយ(កាយវិវេក)
-សន្តិភាពផ្លូបវាចា(វិចីវិវេក)
-សន្តិភាពផ្លូវចិត្ត(ចិត្តវិវេក)
សន្តិភាពផ្លូវកាយគឺនៅពេលណាគ្មានការកាប់សម្លាប់បៀតបៀនធ្វើទុកបុកម្នេញ
រួចចាកផុតពីការធ្វើទុកទោសទារុណកម្មដល់រាងកាយ។
សន្តិភាពផ្លូវវាចាកើតមាននៅពេលមិនមានការនិយាយកុហក់បោកប្រាសប្រើល្បិច
កល់ជាមុខមិនមានការនិយាយញុះញង់ដែលធ្វើអោយឈឺចាប់ដល់អារម្មណ៍និងការបែក
បាក់ខាតបង់នូវប្រយោជន៍ជាដើម។
ចំណែកសន្តិភាពផ្លូវចិត្តគឺភាពស្ងប់អារម្មណ៍ដោយចាកផុតពីសេចក្ដីលោភលន់ភាព
មួរម៉ៅសៅហ្មងកំហឹងក្រេវក្រោធការព្រួយបារម្ភសោកសង្រេងការត្រូវគេគម្រាមកំហែង
ពោលគឺការប្រាសចាកទោសៈមោហៈអវិជ្ជារាគកិលេសតណ្ហា។
ព្រះពុទ្ធសម្ដែងថាគ្មានសុខអ្វីស្មើសេចក្ដីស្ងប់ឡើយ (សន្តិភាព)” (នត្ថិសន្តិបរំសុខំ)
ព្រះពុទ្ធបង្រៀនថាអវិជ្ជារាគកិលេសតណ្ហាលោភៈទោសៈមោហៈជាឬសគល់នៃសេចក្ដីអាក្រក់គ្រប់យ៉ាងនិងជាបច្ច័យធ្វើអោយពិភពលោកគ្មានសន្តិភាព។ហេតុនេះហើយដើម្បីទទួលបានសន្តិភាពមនុស្សគ្រប់រូបមានភារៈរៀងៗខ្លួនក្នុងការគាស់រំលើងលុបបំបាត់ចោលឬសគល់នៃសេចក្ដីអាក្រក់ដូចដែលបានពោលខាងលើអោយអស់ពីក្នុងចិត្ត។

ដោយនិស្សិត វិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី